ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ មិនទាន់ដល់ផង ជួបគ្រោះអកុសល​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ក្នុង​គោលបំណ​ង​ធ្វើដំណើរទៅផ្ទះ ស្រាប់តែ​មាន​រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​បត់​ចូល​ផ្ទះ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​ដួល​បោក​ក្បាល​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ​ខែតុលា​ ឆ្នាំ​២០២០…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​ក្នុង​គោលបំណ​ង​ធ្វើដំណើរទៅផ្ទះ ស្រាប់តែ​មាន​រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​បត់​ចូល​ផ្ទះ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​ដួល​បោក​ក្បាល​​បាត់បង់ជីវិត​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ​ខែតុលា​ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​GS នៅ​ចំណុច​ក្នុង​បុរី​អ័​រ​គី​ដេ ស្ថិត​នៅ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

​ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​ឈ្មោះ ខន សុ​ភួ​ន ភេទ​ប្រុស អាយុ​​២៤​​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ក្អែក ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង ជាអ្នកបើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1P-1443 ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក OD Q7 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2A-Q0805​ បើកបរ​​ដោយ​ឈ្មោះ​ហ្វា ណូ​ត​អី​ម៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ខ្មែរ​អ៊ី​ស្លា​ម ស្នាក់​នៅផ្ទះ​លេខ​86 ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ ធ្វើដំណើរ​​តាម​បណ្តោយ​​ផ្លូវ​GS​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​លុះ​​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​​ បើកបរ​​​តាម​បណ្តោយ​ផ្លូវ​GS​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​គោលបំនង​បត់​ឆ្វេង​ចូល​ក្នុងផ្ទះ ។​

តាម​ប្រភព​​ដដែលបាន​បន្ត​ថា ​ខណៈ​ពេល​រថយន្ត​​កំពុង​តែ​បត់​មិន​បាន​ប្រយ័ត្ន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ម៉ូតូ​របស់​ខាង​រង​គ្រោះយ៉ាង​​ពេញទំហឹង​ បណ្តាល​អោយ​​អ្នកបើកបរ​ម៉ូតូ​​ដួល​បោក​ក្បាល​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំនែកឯ​ម៉ូតូ​វិញ​គឺ​ត្រូវ​រថយន្ត​ម៉ាក​ODនោះ​​បុក​កិនអូស​​ពី​5​ទៅ​6​ម៉ែត្រ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ និ​ង​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល រីឯ​​នារី​ជា​ម្ចាស់​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ព្រែក​លៀប​ដើម្បី​ធ្វើការ​សួរនាំ​ ចំណែ​ក​សព​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ
​តម្កល់​ទុក​នៅ​ឯ​វត្ត​ទឹកថ្លា​ជា​បណ្តោះអាសន្ន​។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​និ​ង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៅ​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ