ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការរៀបចំ ផ្ដល់ឥណទានឡើងវិញនៅក្នុងកំឡុងពេលនៃការរងផលប៉ះពាល់ពីវីរុសកូវីដ ១៩ មានសារ សំខាន់ និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន ។…

ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការរៀបចំ ផ្ដល់ឥណទានឡើងវិញនៅក្នុងកំឡុងពេលនៃការរងផលប៉ះពាល់ពីវីរុសកូវីដ ១៩ មានសារ សំខាន់ និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន ។ នេះជាការលើកឡើង របស់លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា» ដែលរៀប ចំឡើងនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០នេះ ។

This image has an empty alt attribute; its file name is 3e26c601f438a22dc130c26421eba14b-1024x648.jpg

លោក ម៉ែន ភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃការផ្ដល់ ឥណទានឡើងវិញសម្រាប់អតិថិជននៅក្នុងកំឡុងពេលកូវីដ ១៩ នេះកាលពីថ្ងៃទី ២៧ខែ មីនា ឆ្នាំ ២០២០ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំមួយស្ដីពីឥណទានរៀបចំ ឡើងវិញក្នុងគោលបំណងដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីដែលកំពុងប្រឈមនិងនឹងការធ្លាក់ចុះប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូរទាង់សង ។ ជាមួយនេះដែរក៏ដើម្បី គាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងកំឡុពេលកូវីដនេះផងដែរ ។

This image has an empty alt attribute; its file name is 34d97cc4a1be044bd54a72216f118101-1024x685.jpg

លោកបានពន្យល់ឲ្យដឹងដែរថា អ្វីដែលជាអត្ថប្រយោន៍ដែលអតិថិជនយើងទទួលបាន ទៀតនោះ គឺការផ្ដល់ជូនអតិថិជននូវភាពអនុគ្រោះផ្សេងៗមួយចំនួនទៀតផងដែរដូចជា ការពន្យារពេល និងបញ្ចុះអាត្រាការប្រាក់ , ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន, ការ ពន្យារឥណប្រតិទាន (ពេលសង) និងការបន្ថែម ឬការផ្លាស់ប្ដូរអ្នកខ្ចី និងអ្នកធានាជាដើម ។ នៅក្នុងការងារនេះលោកប្រធាននាយកដ្ឋានបានឲ្យដឹងដែរថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ ២០២០ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញដល់អតិ ថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ ១៩ បានចំនួនជាង ២៨ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ចំនួន ៤.៤៣៦,៥១លានដុល្លារអាមេរិក (១១,៩២% នៃសមតុល្យឥណ ទានសរុប) ។

This image has an empty alt attribute; its file name is d132874ae368283ce14c3531cc55dec1-1024x683.jpg

ដោយឡែកសម្រាប់លោក គា បូរាណ ប្រធាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជាបានឲ្យដឹងថា នៅក្នុងកាលៈទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ ១៩ សមាគម បានធ្វើការងារនេះយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារ ជាតិនៃកម្ពុជាដើម្បី ជួយដល់អតិថិជនដែលរងផលប៉ះពាល់នេះ ។ គិតត្រឹមថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនជាង ២៧ម៉ឺន ៦ពាន់នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ។ ក្នុងនោះអតិថិជនចំនួន ជិត ២៦ម៉ឺននាក់ស្មើ ជាង ៩៤% នៃអតិថិជនដែលបានស្នើសុំ ទទួលបានការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន ១២៦០លានដុល្លារ ។

This image has an empty alt attribute; its file name is 157dd492c193b7fb2bdf4c41579ba7b8-1024x683.jpg

នៅក្នុងសិក្ខាសាលានេះដែរលោក ម៉ែន ភក្តី បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាន់ ពន្ធ័ទាំងអស់ចាំបាច់ត្រូវតែមានការដឹងយល់ឲ្យបានច្បាស់អំពីការងារ និងបញ្ហាផ្សេងៗពាក់ ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុដើម្បីធ្វើជាមូលដ្ឋានសម្រាប់គាំទ្រ និងជួយប្រជាពលរដ្ឋរបស់ ខ្លួនដើម្បីកុំឲ្យពួកគាត់ជាប់បំណុលវ័ណ្ឌករ និងរងការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញ ឬអ្នក ឲ្យខ្ចីបុលក្រៅផ្លូវការ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ