ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​វាយ​កូន​អាយុ​៤​ឆ្នាំ តាម​ដងផ្លូវ​ផ្អើល​អ្នកដំណើរ​នាំ​គ្នា​ឃាត់​សួរនាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​ឪពុកចុង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កូនប្រុស​របស់​ខ្លួន​(​កូន​ប្រពន្ធ​ប្តី​មុន​) បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ដែល​ឈឺឆ្អាល​នាំ​គ្នា​ឃាត់​ហើយ រាយការណ៍​ប្រាប់​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​ថ្ងៃត្រង់ ទី​០៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​ឪពុកចុង​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កូនប្រុស​របស់​ខ្លួន​(​កូន​ប្រពន្ធ​ប្តី​មុន​) បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ដែល​ឈឺឆ្អាល​នាំ​គ្នា​ឃាត់​ហើយ រាយការណ៍​ប្រាប់​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​ថ្ងៃត្រង់ ទី​០៩ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២០០៤ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ទោះបីជា​យ៉ាងណា​បន្ទាប់​ពី​ប្រើ​ហិង្សារ​រួច​ហើយ​ប្រពន្ធ​មក​ដល់​បុរស​ដែល​ជា​ប្តី​វាយ​កូនចុង​ក៏​បាន​គេចខ្លួន​បាត់ ។ បុរស​ដែល​បង្ក​ហិង្សា​នោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ តាកែវ ១S.១៦៦២ ។ ចំណែក​ស្ត្រី​ជា​ម្តាយ​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ណា វី អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ចំការ​ដូង ខណ្ឌដង្កោ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ដែល​គេ​អះអាង​ថា ជា​ឪពុកចុង​របស់​ក្មេង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២០០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ឌុ​ប​កូនប្រុស​ចុង​ម្នាក់ អាយុ​៤​ឆ្នាំ ។ នៅ​តាម​ដងផ្លូវ​គេ​ឃើញ​បុរស​រូប​នោះ​បាន​ប្រើ​ហិង្សា​មក​លើ​ក្មេង​ដោយ​វាយ​មុខជា​ច្រើន​ដៃ និង​ចាប់​អុក​នឹង​ម៉ូតូ​ដោយ​ឃើញ​ដូច​នោះ​អ្នកដំណើរ​២​នាក់​ក៏​បាន​សួរនាំ​បុរស​នោះ​ថា មិនមែន​កូន ហើយ​សួរ​ក្មេង​ថា មិនមែន​ឪពុក​ក៏​មានការ​សង្ស័យ​អ្នកដំណើរ​ក៏​បាន​ឃាត់​អោយ​ឈប់​ហើយ​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​អោយ​ចុះ​អន្តរាគមន៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង ។

តាម​អ្នកដំណើរ​បាន​អះអាង​ថា ក្មេង​នោះ​ត្រូវ​បាន​បុរស​នោះ​វាយ​ជាំមុខ​បែក​មាត់ តែ​ជាក់ស្តែង​សមត្ថកិច្ច មិនឃើញ​ជាំ​នោះ​ទេ គឺ​គ្រាន់តែ​ដាច់​អញ្ចាញ​តែ​បន្តិច ។ តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា លុះ​ក្រោយមក​ក៏​មាន​ស្រី​ម្នាក់​អះអាង​ថា ជា​ម្តាយ​ក៏​បាន​នាំ​កូនប្រុស​ម្នាក់​ទៀត​មក​ដល់ ហើយ​ក៏​បាន​ទទួលយក​ក្មេង​ដែល រង​គ្រោះ​នោះ ។ ភ្លាម​នោះ​បុរស​ម្នាក់​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ថា​ទៅ​ផ្សារ​អូរ​ឬ​ស្សី ។ ខណៈនោះ​ដែរ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​សួរនាំ តែ​ត្រូវ​បាន​ស្ត្រី​រូប​នោះ​អះអាង​ថា អ្នក​វ៉ៃ​ជា​ឪពុក​ដោយ​វ៉ៃ​ប្រដៅ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។

តាម​ស្ត្រី​ម្នាក់​ដែល​ជា​បងស្រី​ក្មេង​រូប​នោះ​បានអោយ​ដឹង​ថា ប្អូន​ជា​ក្មេងរ​ពិស ហើយ​ត្រូវ​អ៊ំ​ដែល​ជា​ឪពុកចុង​របស់​ខ្លួន​វាយ​ប្រដៅ ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល​នគរបាល​ក៏​បាន​សួរនាំ​ស្ត្រី​ជា​ម្តាយ​ថា ឪពុក ជា​អ្នក​វ៉ៃ​ប្រដៅ ហើយ​ពុំ​ឃើញ​មាន​របួស​ម្នាក់​ឡើយ​នគរបាល​ក៏​បានអោយ​នាំ​កូន​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ