ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​៣ទីតាំង​ក្នុងសង្កាត់​ផ្សារ​ថ្មីទី​២​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​នៃ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន​៣​ទីតាំង ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៦៧, ១២៦ និង​ផ្លូវ​លេខ​១១៨ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ…

រាជធានីភ្នំពេញ ៖ កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​នៃ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​មើល​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន​៣​ទីតាំង ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៦៧, ១២៦ និង​ផ្លូវ​លេខ​១១៨ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​។

ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​រង ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ ត្រូវ​លុប​បំបាត់​កន្លែង​លក់​ហ្គា​ស​អាណា​ធិ​ប​តេ​យ្យ​ឲ្យ​អស់​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​កាត់​បន្ថយ​ហានិ​ភ័យ​​គ្រោះថ្នាក់​របស់​ប្រជាពលរដ្ឋ​។

ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​នេះ​រួច​មក លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​រង ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ បាន​ណែនាំ​ឲ្យ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ចុះ​ធ្វើការ​ដឹកនាំ​ម​ន្ត្រី​ជំនាញ ដោយនៅ​ក្នុង​ប្រតិបត្តិការ​នេះ រួម​មាន​លោក​វរសេនីយ៍ទោ គង់ ថូ នាយ​រង​ការិយាល័យ​, លោក​វរសេនីយ៍ទោ ឯម គឹ​ម​ហ៊ុ​ល នាយ​រង​ការិយាល័យ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​-​ប៉ុស្តិ៍ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​: ចំនួន ៣​ទីតាំង​។

​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​:​ទី​១-យីហោ សូ​គី​មិច ដោយ​មាន​ម្ចាស់​ឈ្មោះ ជា ហ៊ុន ភេទ​ស្រី អាយុ ៦០​ឆ្នាំ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៦៧ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​:​ទី​២-យីហោ សូ​គី​មិច ដោយ​មាន​ម្ចាស់​ឈ្មោះ អ៉ឹ​ង ទ្រី ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១២៦ ភូមិ​៣ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធន​:​ទី​៣-យីហោ សូ​គី​មិច ដោយ​មាន​ម្ចាស់​ឈ្មោះ ថន ថា​វី ភេទ​ស្រី អាយុ ៣០​ឆ្នាំ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​១១៨ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​មើល​ទីតាំង​ចំនួន ៣​ខាងលើ​រួច​មក កម្លាំង​ជំនាញ​របស់​យើង​បាន​ធ្វើការ​ណែនាំ និង​អប់រំ​ដល់​ម្ចាស់​ទីតាំង ដែល​ប្រកប​អាជីវកម្ម​លក់​សាំង​ទាំងអស់ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​មក កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​យើង​បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន ៨​ទីតាំង សិត​សឹងតែ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​, ទីតាំង​លក់​ហ្គា​ស​ចំនួន ៦​ទីតាំង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយឡែក​ទីតាំង​លក់​ហ្គា​ស ២​ទីតាំង​ទៀត​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ