ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត MG នៅតែបន្តការរីកចម្រើនគួរឱ្យកត់សម្គាល់ទោះបីទីផ្សាររថយន្តមានការធ្លាក់ចុះក៏ដោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីផ្សាររថយន្តបានទទួលរងផលប៉ះពាល់ពីបញ្ហាជំងឺ covid 19 ដូចដែលសារព័ត៌មាន Khmer Times បានចុះផ្សាយកាលពីថ្ងៃទី ៧…

រាជធានីភ្នំពេញ ៖ ទីផ្សាររថយន្តបានទទួលរងផលប៉ះពាល់ពីបញ្ហាជំងឺ covid 19 ដូចដែលសារព័ត៌មាន Khmer Times បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ ។ ការនាំចូលរថយន្តបានធ្លាក់ចុះប្រមាណជាង ១៣០០០គ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្នុងរយៈពេល ៦ខែនៃដើមឆ្នាំ ២០១៩ ការនាំចូលយានយន្តត្រូវបានចុះបញ្ជីមានចំនួន ៤៨៨៩២ គ្រឿងក្នុងរយៈពេលដូចគ្នានៃឆ្នាំនេះ ហើយការនាំចូលមានចំនួន ៣៥៨០៧គ្រឿង ។

This image has an empty alt attribute; its file name is b7c6f9973089e06572cdd1f52b0928b8-1024x768.jpg

ទោះយ៉ាងណាក៏ដោយក៏មានយីហោមួយចំនួននៅតែអាចរក្សាលំនឹងនៃការលក់ហើយខ្លះទៀតថែមទាំងមានភាពរីកដុះដាលក្នុងកំឡុងពេលមានវិបត្តិនេះផងដែរ ។ នេះជាករណីរបស់ក្រុមហ៊ុនរថយន្ត MG សម្រាប់ឆ្នាំនេះផ្ទាល់ គឺមានការកើនឡើង ១០៥% ។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យយីហោMG ក្លាយជាម៉ាកដែលមានការរីកចម្រើននៅកម្ពុជាក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ៖

This image has an empty alt attribute; its file name is 3b8544a1889c5bc409d9f6a3b00cb620-1024x684.jpg


1-ប្រភេទ SUV ជួរមុខ ៖ ភាពជោគជ័យរបស់រថយន្ត MG កើតឡើងមុនគេ និងសំខាន់បំផុតនោះគឺខ្សែផលិតផលរបស់ពួកគេ ។ ជាមួយនឹងរថយន្តប្រភេទ SUV ចំនួន ៤ម៉ូឌែល ចាប់ពីប្រភេទCrossover រហូតដល់រថយន្តប្រភេទ SUV 7កៅអី, ក្រុមហ៊ុនបានផ្តល់ជូននូវប្រភេទរថយន្តដែលមានអ្នកចង់ប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ។ រថយន្តប្រភេទ SUV កំពុងជួសមុខអោយរថយន្តប្រភេទភីកអាប់ដែលជាប្រភេទរថយន្តសំខាន់របស់ពួកគេ ។ MG មានរថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតនៅក្នុងប្រទេស គឺរថយន្ត MG RX5 ដែលបានទទួលនូវភាពជោគជ័យហើយឥឡូវនេះកំពុងដាក់លក់នូវម៉ូឌែលថ្មី គឺរថយន្ត MG ZS ជាប្រភេទ Crossover ដែលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ ។ វាគួរតែជារថយន្តដែលមានផាសុកភាព និងមានភាពរឹងមាំរបស់យីហោអង់គ្លេសផងដែរ ។

This image has an empty alt attribute; its file name is b79bc5799b49b8aaa38a8b64d9a14c6a-1024x768.jpg


2-តម្លៃសមរម្យ ៖ ជាមួយនឹងវិបត្តិនៃជំងឺឆ្លងថ្មីនេះដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យអ្នកប្រើប្រាស់បានកំពុងស្វែងរកនូវរថយន្តដែលមានតម្លៃល្អបំផុតនៅលើទីផ្សារ ។ ខណៈពេលដែលទីផ្សាររថយន្តមួយទឹកមានការធ្លាក់ចុះដោយសារលំហូរនៃសេដ្ឋកិច្ច MG កំពុងប្រមូលផ្តុំនៅផ្នែករថយន្តថ្មីដោយសារការចេញលក់នូវម៉ូឌែលថ្មីហើយផ្តល់ជូននូវរូបរាងដ៏ទាក់ទាញ និងតម្លៃដ៏អស្ចារ្យជូនដល់អ្នកគាំទ្ររបស់ពួកគេដែរ ។

This image has an empty alt attribute; its file name is 6442e073caf1985e618df4ec73d1d0ae-1024x684.jpg


3-អតិថិជនថ្មី ៖ ដូចបានលើកឡើងខាងលើទីផ្សាររថយន្តមួយទឹកគឺមានការនាំចូលរយៈពេលខ្លី ។ រថយន្តដែលបាននាំចូលមកកម្ពុជាដែលមានវ័យចំណាស់ជាង ២០ឆ្នាំសម្រាប់រថយន្តខ្លះ ។ រថយន្ត Lexus Rx300 និង Rx330 ដែលជាម៉ូឌែលឈានមុខគេលើទីផ្សារឥឡូវនេះអាចនឹងហួសសម័យបន្តិចហើយ ។ ហើយអ្នកដែលទិញរថយន្តមួយទឹកក៏មានការខកចិត្តនឹងផ្នែកសេវាកម្មដោយការខ្វះខាតការតំហែទាំបន្ទាប់ពីពួកគេបានទិញរថយន្តហើយ នេះជាហេតុធ្វើឱ្យអតិថិជនឈានទៅរកហាងលក់រថយន្តថ្មីដែលមានការអនុញ្ញាតត្រឹមត្រូវ ។


៤-ការត្រឡប់ និងការបន្ថែមស្ទាយ ៖ MG Cambodia ក៏ដូចជាប្រទេសដទៃទៀតដែរ គឺលើកទឹកចិត្តសហគមន៍របស់ខ្លួនឱ្យចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនូវការប្តូរស្ទាយតាមបំណងរបស់ពួកគេ ។ MG គឺជាក្រុមហ៊ុនដំបូងគេដែលបានបំពាក់បន្ថែមនូវឈ្នាន់ជាន់ជើង និងកាងមុខក្រោយទៅលើរថយន្តប្រភេទ SUV របស់ពួកគេនោះហើយជាអ្វីដែលអតិថិជនរបស់គេបានកោតសរសើរយ៉ាងខ្លាំង ។ ស្ទីគគ័រការពារកម្តៅ និងកំរាលជើងដែលជាតម្រូវការខ្ពស់រថយន្តអតិថិជនក៏ជាផ្នែកមួយនៃកញ្ចប់ស្តង់ដារដែលពួកគេផ្តល់ជូនអតិថិជនដែរ ។ ទំនាក់ទំនងរបស់ក្រុម MG គឺមិនដែលស្ទាក់ស្ទើរក្នុងការចែករំលែកនូវរូបភាពពីសមាជិករបស់ខ្លួនព្រមទាំងរៀបចំការប្រកួតប្រជែងជាទៀងទាត់ដើម្បីឱ្យអ្នកបើកបររថយន្ត MG បង្ហាញពីរថយន្តគួរឱ្យស្រឡាញ់របស់ពួកគេដែរ ។

This image has an empty alt attribute; its file name is f112546bf4ed54d9976aa66a0216637d-1024x684.jpg

និយាយជារួម MG បានអនុវត្តយុទ្ធសាស្រ្តត្រឹមត្រូវដើម្បីរីកលូតលាស់នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងមួយនេះ ។ ក្រុមហ៊ុនបានដាក់យីហោប្រវត្តិសាស្ត្រនេះជាចំណុចសំខាន់នៃយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនហើយព្យាយាមបង្កើតថ្មីនៅក្នុងយុទ្ធសាស្ត្រក្នុងស្រុកផងដែរ ។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនធំៗមួយចំនួន ដូចជា ប៉េងហួត, ជីប ម៉ុង និងក្រុមហ៊ុនព្រូដិនសលបានសហការណ៍ជាដៃគូជាមួយ MG ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ