ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបនឹងដុល្លារអាមេរិក និងប្រាក់អឺរ៉ូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបជាមួយ ប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ ។ អនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៩ខែតុលា ឆ្នាំ ២០២០…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបជាមួយ ប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ ។ អនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៩ខែតុលា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១ដុល្លារស្មើនឹង ៤១០៥ រៀល ខណៈកាលពីថ្ងៃម្សិលមិញ គឺ ១ដុល្លារស្មើនឹង ៤១០៦ រៀលឯណោះ ។ ទន្ទឹមនេះសម្រាប់ប្រាក់អឺរ៉ូថ្ងៃនេះ ១អឺរ៉ូទិញចូលត្រឹមតែ ៤៨២៨ រៀល ហើយលក់ចេញ ៤៨៧៦ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ៤៨៣១ រៀល និងលក់ចេញដល់ទៅ ៤៨៧៩ រៀលឯណោះ ។

នៅក្នុងថ្ងៃដដែលនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសសំខាន់ៗមួយចំនួនដែលក្នុងនោះមាន ៖ ១ដុល្លារអូស្ត្រាលីទិញចូល ២៩៤៤ រៀល លក់ចេញ ២៩៧៣ រៀល ហើយ ១យន់ចិនទិញចូល ៦០៥ រៀល លក់ចេញ ៦១១ រៀល ខណៈដែល ១០០យ៉េនជប៉ុនទិញចូល ៣៨៧៣ រៀល លក់ចេញ ៣៩១២ រៀល ។

ជាមួយគ្នានេះគឺ ១០០វុនកូរ៉េទិញចូល ៣៥៦ រៀល លក់ចេញ ៣៥៩ រៀល ដោយឡែក ១ដុល្លារសាំងហ្គាពួរទិញចូល ៣០២៣ រៀល លក់ចេញ ៣០៥៣ រៀល, ១បាតថៃទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល និង ១០០០ដុងវៀតណាមទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ