ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារថ្មីសាខា ធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកការសម្ពោធដាក់ឲ្យប្រើប្រា ស់អគារថ្មីសាខា ធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ ថា ក្រៅពីជាអគារទំនើបសម័យថ្មីមួយ ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់…

ខេត្តតាកែវ ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកការសម្ពោធដាក់ឲ្យប្រើប្រា ស់អគារថ្មីសាខា ធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ ថា ក្រៅពីជាអគារទំនើបសម័យថ្មីមួយ ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ និងមានប្រព័ន្ធការពារ សន្តិសុខកម្រិតខ្ព ស់នោះអគារនេះរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជាឲ្យកាន់តែរីក ចម្រើនទទួលបានការគាំទ្រ និងកាន់តែទទួលបានការជឿទុកចិត្តខ្លាំងថែមទៀតពី ធារណជនជាតិ និង អន្តរជាតិមកលើវិស័យធនាគារនៅកម្ពុជា ។

This image has an empty alt attribute; its file name is 5eb32f49b0e8dd8666e65b1a7f2b7432-1024x682.jpg

នេះជាការអះអាងប្រកបដោយមោទនភាពរបស់ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគា រជាតិនៃកម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំ និងស្ថាប័នធនាគារ និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ ក្នុងខេត្តតាកែវ ក្នុងឱកាសដែលឯកឧត្ដម និងលោកជំទាវអញ្ចើញជាអធិបតីភាពសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីសាខា ធនាគារជាតិនៃកម្ពុជា ខេត្តតាកែវ កាលពីថ្ងៃទី ៨ខែតុលា ខែឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is 6e80d646016a1a0c0083be31b6fedb9b-1024x682.jpg

ឯកឧត្ដម ជា ចាន់តូ បានបន្តទៀតថា ក្នុងរយៈពេល ២០ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញធនាគារជាតិនៃកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា ពិសេសបានអនុវត្តយ៉ាងពេញលេញនូវមុខងារ ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ។ ដោយឡែកសម្រាប់សាខាធនាគារជាតិនៃកម្ពុជាខេត្ត តាកែវ វិញនៅពេលនេះបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មជាបេឡារបស់រតនាគារ ជាតិ, ជាធនាគាររបស់ធនាគារជាតិ, ជាអ្នកបែងចែកគ្រប់គ្រង និងសម្រួលដល់ចរាចរធន បត្រទូទាំងប្រទេស និងជាឃ្លាំងទុកទ្រព្យសម្បត្តិរដ្ឋប្រកបដោយសុវត្ថុភាពបំផុត ។

This image has an empty alt attribute; its file name is 4ae6820fa4f076014c211ed4fbd40b87-1024x683.jpg

ឯកឧត្ដមទេសាភិបាល ជា ចាន់តូ បានឲ្យដឹងដែរថា ការរីកចម្រើននៃអគារធនាគារជាតិនៃ កម្ពុជា ក្នុងនោះរួមសាខាខេត្តតាកែវផងដែបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ការជឿទុកចិត្តលើប្រាក់រៀលព្រមទាំងជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីជាប្រមុខក្នុងការរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ និងវឌ្ឍនភាព ។ ហើយនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយដែរនេះវិស័យធនាគារ មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ទាំងទំហំប្រតិបត្តិការ និងវិសាលភាព ។ ជាក់ ស្ដែងទ្រព្យសកម្មនៃវិស័យនេះបានកើនឡើងចំនួន ១៤៨ ដងក្នុងនោះឥណទានបានកើន ឡើងចំនួន ២៨៤ ដង, ប្រាក់បញ្ញើកើនចំនួន ១៨៧ ដងហើយបច្ចប្បន្ននេះប្រជាជនពេញ វ័យនៅកម្ពុជាប្រមាណជាង ៧០% ទទួលបានសេវាហិរញ្ញវត្ថុ ។

This image has an empty alt attribute; its file name is 0b5264240a86f1034d345a7f2e934969-1024x682.jpg

ឯកឧត្ដមបានចាត់ទុកអគារថ្មីសាខាធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ថាជាសមិទ្ធផល របស់សង្គមថ្មីមួយទៀតមិនសម្រាប់តែប្រជាពលរដ្ឋក៏ដូចអាជ្ញាធរខេត្តសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកបង្កើនសោភ័ណភាពក្រុងដូនកែវឲ្យកាន់តែស្រស់ស្អាត មួយកម្រិតបន្ថែមទៀត និងបានចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តតាកែវឲ្យកាន់តែរីក ចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នោះទៀតផង ។

សូមបញ្ជាក់ថា អគារថ្មីសាខាធនាគារជាតិខេត្តតាកែវនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ ២០១៩ និងបញ្ចប់នៅថ្ងៃទី ២០ខែ មេសា ឆ្នាំ ២០២០ ។ អគារនេះ សង់លើ ផ្ទៃដីជាង ៥៣៧២ម៉ែត្រការេមានបណ្ដោយ ២៨ម៉ែត្រ ទទឹង ២៦ម៉ែត្រសង់តាមរចនាបថជំនាន់ខ្មែរបារាំង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ