ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដឹកនាង​ក្រមុំ​(​សតិ​មិនល្អ​)​ចូល​ផ្ទះ​ខ្លួន រំលោ.ភ​ពេញ​១​រាត្រី ព្រឹក​ឡើង​ជាប់​ខ្នោះ

3 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​អាណាព្យាបាល​នារី​រង​គ្រោះ​ម្នាក់ ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ខណៈ​ដែល​បុរស​ជា​ជនសង្ស័យ​រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​នេះ បាន​ចាប់រំលោភ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ បាន​សម្រេច​ពេញ​មួយ​រាត្រី ។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ…

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​អាណាព្យាបាល​នារី​រង​គ្រោះ​ម្នាក់ ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ខណៈ​ដែល​បុរស​ជា​ជនសង្ស័យ​រស់នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​នេះ បាន​ចាប់រំលោភ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់​គាត់ បាន​សម្រេច​ពេញ​មួយ​រាត្រី ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២០ ក្រោយ​ពី​អាណាព្យាបាល​តាម​ទាន់​ជាក់ស្តែង​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ​តែ​ម្តង ស្ថិត​ក្នុងភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​ពាក់ព័ន្ធ​រំលោភ​នារី​ក្រមុំ មានឈ្មោះ សួ​ស ដេ​វ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ច្រាប ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។ រីឯ​នារី​រង​គ្រោះ​ឈ្មោះ ន ច អាយុ​២០​ឆ្នាំ ជា​មនុស្ស​មិនសូវ​គ្រប់​(​មនុស្ស​វិ​ប្ប​លៈ​ស្មារតី​) រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត ។

បើ​តាម​អាណាព្យាបាល​របស់​នារី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ជា​មនុស្ស​មិន​គ្រប់លក្ខណៈ ជា​ធម្មតា​នាង​តែងតែ​ដើរ​បាត់​ៗ ពី​ផ្ទះ​រហូត លុះដល់​ពេល​ល្ងាច​ទើប​វិល​ចូល​ផ្ទះ​វិញ ។ ស្រាប់តែ​ល្ងាច​ថ្ងៃ​ទី​០៧ តុលា ២០២០ ពួក​គាត់​មិនឃើញ​កូន ត្រឡប់​ចូល​ផ្ទះ​វិញ​ទេ ទើប​នាំ​គ្នា​ដើរ​រក ប៉ុន្តែ​នៅ​តែ​មិនឃើញ ។ បន្ទាប់​មក​មាន​អ្នក​ជិតខាង បាន​ប្រាប់​ថា ឃើញ​កូនស្រី​របស់​គាត់ ជិះ​ម៉ូតូ​ដើរ​លេង ទៅ​ជាមួយ​បុរស​ឈ្មោះ សួ​ស ដេ​វ ។ លុះ​ព្រឹក​ឡើង ជួ​ក​គាត់​ក៏​ទៅ​រក​នៅផ្ទះ សួ​ស ដេ​វ តាម​ពាក្យ​គេ​ប្រាប់ ស្រាប់តែ​ឃើញ ជនសង្ស័យ​កំពុង​ចាប់រំលោភ​សេព​សន្ត​វៈ​លើ​កូនស្រី​គាត់​នៅ​លើ​ផ្ទះ ទើប​ពួក​គាត់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ថ្មី ជនសង្ស័យ​ឈ្មោះ សួ​ស ដេ​វ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​សេព​សន្ត​វៈ​លើ​នារី​រង​គ្រោះ បាន​សម្រេច​ពិតមែន ។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ