ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

realme 7 series ដែលមានបច្ចេកវិទ្យាពេញនិយម 65W SuperDart នឹងដាក់លក់លើកដំបូងនៅថ្ងៃទី 9 ខែតុលានេះហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 9 ខែតុលាស្អែកនេះ realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសផ្លូវការនូវ realme 7 pro…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី 9 ខែតុលាស្អែកនេះ realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសផ្លូវការនូវ realme 7 pro និង realme 7 ដែលមានកាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ ដែលធ្វើអោយអ្នកប្រើប្រាស់ចំណាយថវិកាតិចតែទទួលបាននូវបទពិសោធន៍ដែលនាំមកដោយបច្ចេកវិទ្យាសាកលឿន 65W SuperDarts រួមជាមួយនឹងអេក្រង់ Super AMOLED ។ ឥឡូវនេះរាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនានានឹងមានការថែមជូនកាដូពិសេសដូចជា ៖ ដបទឹក កាសក្តោប កាបូបកីឡានិង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) ។

អ្វីដែលគួរអោយទន្ទឹមរង់ចាំនោះគឺ realme 7 pro បាននាំមកនូវបច្ចេកវិទ្យាពេញនិយមសាកថ្មលឿន 65W SuperDart ដែលតែងតែមានបំពាក់តែនៅលើផលិតផល Flagship ដល់អ្នកប្រើប្រាស់ដែលអាចសាកថ្មបាន 13% ក្នុងរយៈពេល 3 នាទី និង 100% ក្នុងរយៈពេល 34 នាទី ធ្វើអោយអ្នកប្រើប្រាស់មិនចាំបាច់រង់ចាំក្នុងការសាកថ្ម ។ អាចនិយាយបានថា ស្មាតហ្វូនដែលមានតម្លៃទាបជាង realme 7 Pro គឺមិនមានការសាកលឿនដូច realme 7 Pro នោះទេ ហើយស្មាតហ្វូនដែលមានការសាកថ្មលឿនដូច realme 7 Pro គឺមិនមានតម្លៃទាបដូច realme 7 pro នោះដែរ ។

realme 7 Pro ដែលមានបំពាក់កាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់មិនត្រឹមតែអាចថតបានដូចអ្នកជំនាញ ថែមទាំងមានមុខងារ Filters ជាច្រើនទៀតធ្វើអោយការថតរូបកាន់តែអស្ចារ្យ ។ យើងអាចផ្តិតយកទេសភាពពេលយប់ជាមួយមុខងារ Pro Nightscape និងមុខងារ Starry Mode បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold មុខងារ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជាពណ៌សខ្មៅ ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញបានដូចអ្នកជំនាញផងដែរ ។

បន្ថែមជាមួយនឹងអេក្រង់ Super AMOLED និងបាសសំឡេង ២គ្រាប់ Dolby Atmos realme គឺជាជម្រើសល្អបំផុតសម្រាប់យុវវ័យដែលចូលចិត្តថតរូប និងការសាកថ្មលឿន ។

សម្រាប់ Gamer វិញ realme 7 គឺជាជម្រើសល្អបំផុត ។ ដោយវាមានបំពាក់នូវកាមេរ៉ា Sony 64MP Ultra Clear 4 គ្រាប់ បន្ទះឈីប Helio G95 របស់ Media Tek ដែលប្រកាសដំបូងគេក្នុងពិភពលោក បាននាំនូវបទពិសោធន៍លឿនបំផុតដល់អ្នកប្រើប្រាស់ ថែមទាំងមានអេក្រង់កម្រិត 90Hz មិនថាលេង Facebook មើលវីដេអូ ឬក៏លេងហ្គេម គឺតែងតែធ្វើអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍មើលយ៉ាងរលូន ។

បន្ថែមជាមួយនឹង ថាមពលថ្ម 5000mAh និងបច្ចេកវិទ្យាសាកថ្ម 30W Dart ធ្វើអោយអ្នកប្រកួតហ្គេមមិនមានការបារម្មណ៍ឡើយ ។ ជាមួយគ្នានេះដែរ realme 7 គឺជាស្មាតហ្វូនដែលត្រូវបាន MLBB ណែនាំសម្រាប់ការប្រកួត City Tournament ជួយអោយលោកអ្នកងាយស្រួលក្នុងការទទួលបានជ័យជម្នះ ។

realme ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាដែលតែងតែឆ្ពោះទៅមុខ realme 7 series បានបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលតែងតែមានបំពាក់តែនៅលើផលិតផល Flagship និងជាស្មាតហ្វូនដែលជាជម្រើសល្អបំផុតក្នុងជួរតម្លៃដូចគ្នា សូមកុំអោយរំលងអោយសោះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ