ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កម្មករ​ហាង​នំ​កំពុង​ពកូន ត្រូវ​កម្មករ​ដូច​គ្នា​ទាញ​ញញួរ​វាយ​ក្បាល​ស្លា.ប់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ហាង​នំ​ម្នាក់ ត្រូវ​កម្មករ​ហាង​នំ​ដូច​គ្នា យក​ញញួរ​មក​វាយ​ក្បាល​បណ្តាល​ឲ្យ​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់ ចោល កូនប្រុស ដែល​កំពុង​ពនៅ​ដៃ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ហាង​នំ​ម្នាក់ ត្រូវ​កម្មករ​ហាង​នំ​ដូច​គ្នា យក​ញញួរ​មក​វាយ​ក្បាល​បណ្តាល​ឲ្យ​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់ ចោល កូនប្រុស ដែល​កំពុង​ពនៅ​ដៃ នេះ​បើ​យោង​តាម​ផេ​ក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៥៨​នាទី ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​លក់​នំ​យីហោ ផ្ទះ​នំ​ខេ​ក ទីតាំង​លេខ​៧៥២ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ឈ្មោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ហាង​នំ ទីលំនៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ​លើ ស្រុក​ល្វាឯម ខេត្តកណ្តាល ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ (​រត់គេច​ខ្លួន​) ។

សាកសព​ឈ្មោះ ហន ចាន់​រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ហាង​នំ ទីលំនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ មាន​ស្លាកស្នាម​នៅ​លើ​ខ្លួន​សព ៖ ស្នាម​ជាំ​ហើម​ពោរ ដាច់​រយះ ទួ​ក​សាច់ នៅ​ក្បាល​ខាងក្រោយ ចំនួន​២​កន្លែង​។

យោង​តាម​ការ​បំភ្លឺ​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​កម្មករ​ធ្វើ​នំ​បានអោយ​ដឹង​ថា នៅ​ម៉ោងជាង​០៧ ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ រូបគេ​បាន​ចូល​ក្នុង​បន្ទប់​កាត់​នំ​តែ​ម្នាក់ឯង លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ រូបគេ​បានឮ​សំលេង​កូនប្រុស​ជន​រង​គ្រោះ​ស្រែកយំ ខ្ញុំ​ក៏​អើត​មើល​តាម​បង្អួច ឃើញ​ជនសង្ស័យ​កំពុង​យក​ញញួរ​វាយ​ក្បាល​ជន​រង​គ្រោះ រួច​ដើរ​ចេញ​ទៅ​ក្រៅ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ហើយ​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយមក​ទើប​ដឹង​ថា ស្លាប់ ។

យោង​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព ៖ វេលា​ម៉ោង​០៧​និង​៥៨​នាទី ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ពរ​កូនប្រុស​ដើរ​ចុះ​តាម​ជណ្តើរ​មក​ដល់​ខាងក្រោម ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ទាញ​ញញួរ​មក​វាយ​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ រួច​ដើរ​ចេញ​ទៅ​ក្រៅ​ជិះ​ម៉ូតូ​គេចខ្លួន ។ សន្និដ្ឋាន ស្លាប់​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ (​វាយ​ដោយ​ញញួរ​) ។ សព​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ