ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ខ្មែររៀននៅ​ថៃ​ រៀបចំ​សង្ក្រាន្ត​ខ្មែរ​​ ចង់​ឱ្យ​ឃើញ​ភាព​ប្លែកគ្នារវាង​សង្ក្រាន្ត​ខ្មែរ និងថៃ

9 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​5-6 ខែមេសា ឆ្នាំ​2015 ក្លឹ​ប​ភាសា​ និង​វប្បធម៌​ខ្មែរ សាកលវិទ្យាល័យ​ប៊ូ​រ​ផា (Cambodian Language and Culture Club, CLCC) បាន​រៀបចំ​កម្មវិធី “CLCC Songkran Khmer 2015” ដើម្បី​អោយ​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ប្រទេស​ថៃ

នៅ​ថ្ងៃ​ទី​5-6 ខែមេសា ឆ្នាំ​2015 ក្លឹ​ប​ភាសា​ និង​វប្បធម៌​ខ្មែរ សាកលវិទ្យាល័យ​ប៊ូ​រ​ផា (Cambodian Language and Culture Club, CLCC) បាន​រៀបចំ​កម្មវិធី “CLCC Songkran Khmer 2015” ដើម្បី​អោយ​និស្សិត​ខ្មែរ​ដែល​កំពុង​រៀន​នៅ​ប្រទេស​ថៃ​ បាន​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ និង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​​យើង​អោយ​គ្រូ​សិស្ស​ និស្សិត​ជនជាតិ​ផ្សេង​ៗ​​បាន​ស្គាល់​នូវ​វប្បធម៌​ដ៏​ល្អ​ផូ​រផង់​របស់​យើង ពិសេស​ដើម្បី​អោយ​ជនជាតិ​ថៃ​ស្គាល់​នូវ​ភាព​ខុស​ប្លែក​​គ្នា ​រវាង​​វប្បធម៌​ខ្មែរ​យើង និង​ថៃ​​ ទោះបីជា​មានកម្ម​វិធី​ស​ង្ក្រាន្ត​​ដូច​គ្នា ​តែ​​ការ​ប្រារព្ធ​ធ្វើមិន​ដូច​​គ្នា ។

កម្មវិធី​មានកម្ម​វិធី​ជប់លៀង​រាត្រី​វប្បធម៌ CLCC (CLCC CULTURE NIGHT)​ នៅ​ល្ងាច​ថ្ងៃទី៥ មានការ​​សម្តែង​របាំ​បុរាណ របាំ​សហ័ស​​សម័យ​ទាក់ទង​​ប្រពៃណី​ខ្មែរ​យើង និង​នៅ​ព្រឹក​ថ្ងៃ​ទី៦ យើង​មានកម្ម​វិធី​សូត្រ​​មន្ត​រាប់បាត្រ ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដោយ​រៀបចំ​តាម​កម្មវិធី​ខ្មែរ​ទាំងអស់ ក្នុង​កម្មវិធី​សូត្រ​​មន្ត​ យើង​​​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​​ថៃ ។

ក្នុង​នាម​ ​ខ្ញុំបាទ​ជា​ប្រធាន​ក្លឹ​ប​ភាសា​ និង​វប្បធម៌​ខ្មែរ​ប្រចាំ​សាកលវិទ្យាល័យ​ប៊ូ​រ​ផា​ប្រទេស​ថៃ និង​ជា​ប្រធាន​គម្រោង​​កម្មវិធី CLCC ស​ង្ក្រា​ន្ត​ខ្មែរ ២០១៥ ខ្មុំ​មាន​មោទន​ភាព​ណាស់​ ដែល​បាន​បង្កើត​កម្មវិធី​​ឡើង ដើម្បី​អោយ​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ផ្សេង​ៗ​ដូច​ជា សាកលវិទ្យាល័យ​ជូ​ឡា​លុង​កន សាកលវិទ្យាល័យ​ម​ហិ​ឌុ​ល សាកល​វិទ្យាល័យ​ធុរកិច្ច​បណ្ឌិត សាកលវិទ្យាល័យ​ក្សេ​ត​សាស្ត្រ និង​សាកលវិទ្យាល័យ​ផ្សេង​ៗ​ចូលរួម​សប្បាយ​រីករាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​យើង និង​ពិសេស​​បំផុត ​បាន​ផ្សព្វផ្សាយ​វប្បធម៌​យើង​អោយ​ប្រទេស​ផ្សេង​ៗ​បាន​ស្គាល់​បាន​ដឹង ។

តាំង​នាម ​ខ្ញុំ​តំណាង​ឱ្យ​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ូ​រ​ផា សូម​អរគុណ​ដល់​សាក​ល​វិទ្យាល័យ​ប៊ូ​រ​ផា​ ដែល​អនុញាត​អោយ​យើង​ប្រារព្ធ​កម្មវិធី​នេះ​ឡើង និង​សិស្ស​និស្សិត​ខ្មែរ​មក​ពី​សាកលវិទ្យាល័យ​ផ្សេង​ៗ​ទាំងអស់​ ដែល​ចូលរួម​ធ្វើ​អោយ​កម្មវិធី​របស់​យើង​ប្រារព្ធ​ទៅ​ដោយ​ឱ​ឡា​រិក និង​អធិក​អ​ធ័​ម ៕