ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានកម្លាំងជាងលុយជប៉ុន តែចាញ់ប្រៀបលុយកូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន ប៉ុន្តែចាញ់ ប្រៀបប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន ប៉ុន្តែចាញ់ ប្រៀបប្រាក់វុនកូរ៉េ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ខែតុលា ឆ្នាំ ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៨៧៣ រៀល លក់ចេញ ៣៩១២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៣៨៨៧ រៀល និងលក់ចេញរហូតដល់ ៣៩២៦ រៀលឯណោះ ។

ទន្ទឹមនេះហាងឆេងប្រាក់វុនកូរ៉េ បែរជាមានប្រៀបជាងប្រាក់រៀលខ្មែរទៅវិញដែលថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូលរហូតដល់ ៣៥៥រៀល លក់ចេញ ៣៥៩ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៥២ រៀល លក់ចេញតែ ៣៥៦ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសនានា ដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៦ រៀល, ១អឺរ៉ូ ទិញចូល ៤៨៣១ រៀល លក់ ចេញ ៤៨៧៩ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩២៩ រៀល លក់ចេញ ២៩៥៩ រៀល ។

ដោយឡែក ១យន់ចិន ទិញចូល ៦០៥ រៀល លក់ចេញ ៦១១ រៀល និង ១ដុល្លារសាំង ហ្គាពូរ ទិញចូល ៣០២១ រៀល លក់ចេញ ៣០៥២ រៀល ហើយ ១បាតថៃ ទិញចូល ១៣២ រៀល លក់ចេញ ១៣៣ រៀល ខណៈដែល ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ