ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នក​ណា? ម្ខាង​ថា​ឡាន​ដឹក​ដែក​មាន​បំណង​មិន​ឱ្យ​វ៉ា ម្ខាង​ថា​សុខ​ៗ​មក​គោះ​​ទ្វារ​វ៉ៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​កំពុង​បើករថយន្ត​មួយ​គ្រឿង រួច​ក៏​ខឹង​នឹង​រថយន្ត​ដឹក​ដែក​មិន​ឲ្យ​ព្រម​ឲ្យ​វ៉ា​ជែង​ទៅ​មុន លុះ​ពេល​មក​ដល់​ចំណុច​ស្តុ​ប​ក៏​ចុះ​ពីលើ​រថយន្ត​ទៅ​សួរនាំ​បង្ក​ឱ្យ​មាន​ហិង្សា​វាយតប់​គ្នា​រង​របួស​ទាំង​សងខាង​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​7 ខែតុលា ឆ្នាំ​2020…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​កំពុង​បើករថយន្ត​មួយ​គ្រឿង រួច​ក៏​ខឹង​នឹង​រថយន្ត​ដឹក​ដែក​មិន​ឲ្យ​ព្រម​ឲ្យ​វ៉ា​ជែង​ទៅ​មុន លុះ​ពេល​មក​ដល់​ចំណុច​ស្តុ​ប​ក៏​ចុះ​ពីលើ​រថយន្ត​ទៅ​សួរនាំ​បង្ក​ឱ្យ​មាន​ហិង្សា​វាយតប់​គ្នា​រង​របួស​ទាំង​សងខាង​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​7 ខែតុលា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​ហាណូយ​កែង​ផ្លូវ​ម៉ុង​រិ​ទ្ធី ចំណុច​ស្តុ​ប​24​ម៉ោង ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ខាង​រថយន្ត​ដឹក​ដែក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E5755 ជិះ​គ្នា​2​នាក់ គឺ​តៃកុង​ម្នាក់ និង​ព្រូ​ម្នាក់ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX5632 ជិះ​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្ត្រី​ម្នាក់ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិ​ទ្ធី​ពី​កើត​ទៅ​លិច ក្នុង​គោលបំណង​បើក​ទៅ​ផ្ទះ​នៅ​ម្តុំ​ភ្នំពេញ​ថ្មី ។

សាក្សី​ខាងលើ​បន្ត​ថា ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ដឹក​ដែក​បាន​ឈប់​ស្តុ​ប ហើយ​ខាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក៏​បាន​បើក​ទៅ​ឈប់​ក្បែរ​រថយន្ត​ដឹក​ដែក​ដែរ ក្រោយមក​ស្រាប់តែ​ខាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ចុះ​ពី​រថយន្ត​រួច​ទៅ​គោះ​ទ្វារ​រថយន្ត​ដឹក​ដែក ហើយ​វ៉ៃ​គ្នា​ជាមួយនឹង​រថយន្ត​ដឹក​ដែក​តែ​ម្តង បណ្តាល​ឱ្យ​ផ្អើល​ពេញ​ផ្លូវ និង​ឱ្យ​មាន​អ្នក​បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មាន​របួស​ឈាម​ច្រមុះ​។ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​ក៏ ចុះ​មក​អន្តរាគមន៍ រួច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ដើម្បី​រក​ខុស​ត្រូវ​រៀង​ៗ​ខ្លួន ។

បើ​តាម​សំដី​ស្ត្រី​ជា​ប្រពន្ធ​របស់​អ្នក​បើករថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​វិញ បាន​និយាយ​ថា គាត់​ចេញ​មក​ពី​កម្មវិធី​ជប់លាង​វិញ ក្នុង​គោលបំណង​ទៅ​ផ្ទះ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ដឹក​ដែក​នោះ គឺ​មាន​បំណង​មិន​ឱ្យ​គាត់​វ៉ា​ជែង​ទៅ​មុន​នោះ​ទេ ហើយ​មួយ​ណា​ទៀត ពេល​ដែល​បត់​ឆ្លងផ្លូវ​ក៏​មិន​ឱ្យ​គាត់​បត់​ទៀត ទើប​ប្តី​របស់​គាត់​បាន​ដើរទៅ​សួរនាំ ក៏​ត្រូវ​បាន​ខាង​តៃកុង​រថយន្ត​ដឹក​ដែក​វាយ​តែ​ម្តង​ទៅ ។

ចំណែក​សំដី​របស់​ខាង​តៃកុង​រថយន្ត​ដឹក​ដែក​វិញ​បាន​និយាយ​ថា ខ្លួន​បើករថយន្ត​សុខ​ៗ​ស្រាប់តែ​ខាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ មក​គោះ​ទ្វារ និង​បើក​ទាញ​ទ្វារ រួច​វាយ​គាត់​យក​ៗ រហូត​រង​របួស​មុខមាត់​តិចតួច​ទាំង​២​នាក់ ទើប​គាត់​វាយ​វិញ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ភាគី​ទាំង​សងខាង​សុខចិត្ត​ស្មើគ្នា រួច​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ