ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​និស្សិត​ជប៉ុន​ថ្នាក់អនុបណ្ឌិត ដាំ​កញ្ឆា​ក្នុងផ្ទះ នៅ​ថៃ នាំ​ចេញ​ទៅ​អា​មេ​រិ​ក

3 ឆ្នាំ មុន

ថៃ ៖ កម្លាំង​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន នៃ​ប្រទេស​ថៃ រួម​ជាមួយ​កម្លាំង​ចម្រុះ​ក្នុង​មូលដ្ឋាន សហការ​គ្នា ចាប់​បាន​ជនសង្ស័យ​មួយ​ក្រុម ជា​ជនជាតិ​ជប៉ុន ចំនួន​០៥​នាក់ រួម​មាន​ទី​១-​ឈ្មោះ…

ថៃ ៖ កម្លាំង​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន នៃ​ប្រទេស​ថៃ រួម​ជាមួយ​កម្លាំង​ចម្រុះ​ក្នុង​មូលដ្ឋាន សហការ​គ្នា ចាប់​បាន​ជនសង្ស័យ​មួយ​ក្រុម ជា​ជនជាតិ​ជប៉ុន ចំនួន​០៥​នាក់ រួម​មាន​ទី​១-​ឈ្មោះ Katsuhisa komiya អាយុ​៤១​ឆ្នាំ​, ទី​២-​ឈ្មោះ Prasit Silpai អាយុ​៤០​ឆ្នាំ​, ទី​៣-​ឈ្មោះ Chumphae Koh Kaew អាយុ​៣០​ឆ្នាំ​, ទី​៤-​ឈ្មោះ Midaokamsom អាយុ​៤៧​ឆ្នាំ និង​ទី​៥-​ឈ្មោះ Pichet Kraikamol អាយុ​១៨​ឆ្នាំ ។

ប៉ូលិស​ថៃ រក​ឃើញ កញ្ឆា​ក្រៀម​ស្ងួត​, ដើម​កញ្ឆា​ដុះ​ពន្លក​, ជ័រ​កញ្ឆា​ឬ​ក្រមួន​គ្រាប់​, ប្រេង​កញ្ឆា និង​ម៉ាស៊ីន​ចម្រាញ់​ចំនួន ៣​គ្រឿង នៅ​ក្នុងផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​វ៉ាង​តាន់ ស្រុក​សាន​ផាក​វ៉ា​ន់ ក្នុង​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២០ ។

ប្រតិបត្តិការ​បង្ក្រាប​ដំណាំ​កញ្ឆា​នេះ ធ្វើ​ឡើង​ដោយ​ក្រុម​ល្បាត​បង្ក្រាប​គ្រឿងញៀន និង​កម្លាំង​ពិសេស​(១៩១) បាន​ទទួល​ពាក្យបណ្តឹង​ថា មាន​ក្រុម​ជនជាតិ​ជប៉ុន រត់ពន្ធ និង​លក់​កញ្ឆា​ក្រៀម ដែល​ដាំ​ដុះ​ដោយ​សរីរាង្គ មានគុណ​ភាព​ខ្ពស់ និង​ផលិតផល​សម្រេច​ដែល​ធ្វើ​ចេញពី​កញ្ឆា​ជា​ច្រើន​មុខ​ទៀត ហើយ​ក៏​បាន​បញ្ចុះបញ្ចូល​ជនបរទេស និង​ប្រជាជន​ថៃ​ផង​ដែរ ឲ្យ​លក់ដូរ​កញ្ឆា​ទាំងនេះ ដោយ​អះអាង​ថា ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ដាំ និង​ផលិត​ដោយ​ស្របច្បាប់ ។ ភាគច្រើន​ផលិតផល​កញ្ឆា ទាំងនេះ គឺ​នាំ​ចេញ​ទៅ​បរទេស ។ បន្ទាប់​ពី​តាមដាន​ដឹង​អំពី​បញ្ហា​នេះ កម្លាំង​ប៉ូលិស​បាន​ស្នើ​សុំ​ដីកា ដើម្បី​ចាប់ខ្លួន ។

ជនជាប់ចោទ Katsuhisa បាន​សារភាព​ថា គាត់​បាន​ចូល​ប្រទេស​ថៃ ដោយ​ទទួល​បាន​ទិដ្ឋាការ និស្សិត​ថ្នាក់អនុបណ្ឌិត នៅ​មហាវិទ្យាល័យ​កសិកម្ម ដោយ​ធ្វើការ​ស្រាវជ្រាវ​លើ​ការ​ដាំ​ដុះ​ដំណាំ ។ បន្ទាប់​មក ក្រុម​របស់​គាត់​បាន​ទៅ​សាកលវិទ្យាល័យ​មួយ នៅ​ខេត្ត​ឈៀង​ម៉ៃ ហើយ​បាន​ស្នាក់​នៅ​ប្រទេស​ថៃ អស់​រយៈពេល​៣-៤​ឆ្នាំ ហើយ​មាន​ចំណាប់អារម្មណ៍​ចង់​ដាំ​កញ្ឆា ដោយ​ទិញ​គ្រាប់ពូជ​កញ្ឆា​ពី​អឺរ៉ុប ដើម្បី​ដាំ​នៅ​ក្នុង​បន្ទប់ ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម ហើយ​ទទួលផល តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ ដើម្បី​យក​ផ្កា គ្រាប់ពូជ ចម្រាញ់យកប្រេង​កញ្ឆា ។

ជនជាប់ចោទ បាន​សារភាព​បន្ត​ទៀត​ថា គាត់​មាន​បំណង​ដាំ ១០០​គីឡូក្រាម ក្នុង​រយៈពេល​១​ឆ្នាំ ហើយ​បញ្ជូន​ទៅ​សហរដ្ឋអាមេរិក លក់​ក្នុង​តម្លៃ ៤០០,០០០​បាត​(12,810$) ក្នុង​មួយ​គីឡូក្រាម ដោយ​ដាក់​លក់​តាម​រយៈ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ Twitter ភាគច្រើន​ប្រើ​ភាសា​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ