ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​ចែករំលែក​ពី​ការ​វិនិយោគ​ល្អ​បំផុត​របស់​លោក

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​សហគ្រិន​និង​វិនិយោគិន​ដ៏​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​កម្មវិធី Shark Tank បាន​វិនិយោគ​លើ​ក្រុមហ៊ុន​ជា​ច្រើន​មក​ដល់​បច្ចុប្បន្ន​នេះ​។ នៅ​ខ្ទង់​ឆ្នាំ…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​សហគ្រិន​និង​វិនិយោគិន​ដ៏​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​កម្មវិធី Shark Tank បាន​វិនិយោគ​លើ​ក្រុមហ៊ុន​ជា​ច្រើន​មក​ដល់​បច្ចុប្បន្ន​នេះ​។ នៅ​ខ្ទង់​ឆ្នាំ ១៩៩០ លោក​បាន​បង្កើត និង​លក់​ក្រុមហ៊ុន​ជា​ច្រើន​ដែល​បាន​កសាង​ទ្រព្យសម្បត្តិ​របស់​លោក​មក​ស្មើ​រាប់​ប៊ី​លាន​ដុល្លារ​។ប៉ុន្តែ​យោង​ទៅ​តាម​មហាសេដ្ឋី​ម្នាក់​នេះ ការ​វិនិយោគ​ដែល​ល្អ​បំផុត​ក្នុង​ជីវិត​របស់​លោក​គឺ​ការ​វិនិយោគ​លើ​ខ្លួនឯង​។

ទោះជា​លោក​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ជា​ច្រើន​ពិតមែន​ក្តី លោក​ធ្លាប់​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​ពេល​ដែល​លោក​មាន​អាយុប្រមាណ ២០​ឆ្នាំ​។ លោក​ធ្លាប់​គេង​លើ​ឥដ្ឋ​អា​ផាត​មិន​ដែល​លោក​ចែករំលែក​ជាមួយ​មនុស្ស​ចំនួន ៦ នាក់​ទៀត​។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ​ថា «​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដំបូង អ្នក​អាច​មាន ឬ​មិន​មានការ​ងារ​។ អ្នក​ប្រហែលជា​មិន​មាន​លុយ​ទេ​។ អ្នក​ក៏​មិន​ប្រាកដប្រជា​ពី​អាជីព​របស់​អ្នក​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​តាំងពី​នៅ​ក្មេង​គឺ​ប្រសិនបើ​ខ្ញុំ​ខិតខំ​ប្រឹងប្រែង ខ្ញុំ​អាច​រៀន​បាន​អ្វី​ៗ​ស្ទើរតែ​ទាំងអស់​។​»

លោក​បាន​ចែករំលែក​ទៀត​ថា លោក​បាន​ខិតខំ​ប្រឹងប្រែង​រៀន​យ៉ាង​យូរ​មុន​នឹង​ចេះ​សរសេរ​កូដ​សម្រាប់ Program ។ លោក​បាន​ចាប់ផ្តើម​ការ​រៀន​ពេល​ដែល​លោក​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​កុំព្យូទ័រ​មួយ​ទោះ​ពេល​នោះ​លោក​មិន​មានបទពិសោធន៍​ការងារ​ដែល​ទាក់ទិន​ពិតមែន​ក្តី​។

លោក​បាន​ប្រាប់​មក​ថា លោក​បាន​យក​សៀវភៅ​ណែនាំ​ពី Software ខុស​ៗ​គ្នា​ជា​ច្រើន​ទៅ​ផ្ទះ​អាន​ដោយ​ខ្លួនឯង​ជា​រៀង​រាល់​យប់​។ លោក​បាន​បន្ត​ថា “​ជា​រៀង​រាល់​យប់ ខ្ញុំ​អាន​ខ្លះ​បន្ទាប់​ពី​មក​ដល់​ផ្ទះ​មិន​ថា​យប់​ជ្រៅ​ប៉ុនណា​ទេ​។ ខ្ញុំ​ក៏​បាន​ចំណាយពេល​ប្រើ​កុំព្យូទ័រ​នៅ​កន្លែង​ការងារ​ដើម្បី​រៀន​ពី​ការ​បញ្ចូល រក​បញ្ហា និង​ដំណើរការ Software ផង​ដែរ​។​” មិនយូរ​ប៉ុន្មាន មនុស្ស​ដែល​ធ្វើការ​ជាមួយ​លោក​ចាប់ផ្តើម​គិត​ថា​លោក​ពិតជា​យល់​ពី​កុំព្យូទ័រ​ពិតមែន​។

ការ​រៀន​សរសេរ​កូដ និង​រៀន​ពី Software បាន​ជួយ​ឲ្យ​លោក​រក្សា​ការងារ និង​បាន​អនុញ្ញាត​ឲ្យ​លោក​ប្រទះ​ឃើញ​ថា​លោក​ស្រលាញ់​ការ​ធ្វើការ​ជាមួយ​កុំព្យូទ័រ​ផង​ដែរ​។
ប៉ុន្តែ​លោក​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​របស់​លោក​មុន​យូរ​ប៉ុន្មាន​ព្រោះ​លោក​បាន​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​ទាន់​បាន​ទទួល​ការ​យល់​ស្រប​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ជា​មុន​សិន​។ តែ​លោក​មិន​បាន​បោះបង់​ទេ និង​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ឈ្មោះ​ថា MicroSolutions ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​សេដ្ឋី​មានទ្រព្យ​សម្បត្តិ​រាប់​លាន​ដុល្លារ​។

លោក​បាន​បន្ថែម​ទៀត​ថា «​ការ​ដែល​ខ្ញុំ​ទទួលស្គាល់​ថា​ការ​រៀន​ពិតជា​ជំនាញ​មួយ​មែន និង​ការ​ដែល​បន្ត​រៀន​មក​ដល់​ថ្ងៃនេះ ខ្ញុំ​អាច​ប្រកួតប្រជែង និង​អាច​ដើរ​តាម​ទាន់ និង​ដើរ​មុខ​មនុស្ស​ភាគច្រើន​។ ការ​ពិត​ជាក់ស្តែង មនុស្ស​ភាគច្រើន​មិន​ចំណាយពេល​ក្នុង​ការ​ដើរ​ឲ្យ​ទាន់​អ្នក​ដទៃ​និង​រៀនសូត្រ​បន្ថែម​ទេ​។ ហើយ​ចំណុច​នេះ​តែងតែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឈានមុខ​អ្នក​ដទៃ​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ