ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ពេល​ព្រឹក​ដ៏​ចម្លែក​របស់​មហាសេដ្ឋី​មួយ​រូប

3 ឆ្នាំ មុន

លោក​ដេ​នៀល អេក (Daniel Ek) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Spotify មាន​ទម្លាប់​ពេក​ព្រឹក​ចម្លែក​មួយ​ដូច​នាយក​ប្រតិបត្តិ​ជោគជ័យ​ជា​ច្រើន​ទៀត​ដែរ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​អ្នកដឹកនាំ​មួយ​ចំនួន លោក​អេ​ន​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថា​លោក​ប្រៀប​ដូច​ជា​ខ្ចិ​ល​ច្រអូស​ជាង​អ្នក​ដទៃ​។ លោក​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​មួយ​ថា…

លោក​ដេ​នៀល អេក (Daniel Ek) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Spotify មាន​ទម្លាប់​ពេក​ព្រឹក​ចម្លែក​មួយ​ដូច​នាយក​ប្រតិបត្តិ​ជោគជ័យ​ជា​ច្រើន​ទៀត​ដែរ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​អ្នកដឹកនាំ​មួយ​ចំនួន លោក​អេ​ន​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ថា​លោក​ប្រៀប​ដូច​ជា​ខ្ចិ​ល​ច្រអូស​ជាង​អ្នក​ដទៃ​។

លោក​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​មួយ​ថា «ខ្ញុំ​ក្រោក​ឡើង​នៅ​ម៉ោង ៦ កន្លះ​ព្រឹក និង​ចំណាយពេល​ជាមួយ​កូន​ៗ​និង​ប្រពន្ធ​របស់ខ្ញុំ​។ នៅ​ម៉ោង ៧​កន្លះ​ព្រឹក ខ្ញុំ​ធ្វើ​លំ​ហាត់ប្រាណ​។ នៅ​ម៉ោង ៨​កន្លះ ខ្ញុំ​ចេញ​ដើរ ទោះជា​នៅ​រដូវរងា​ក៏​ដោយ​។ ខ្ញុំ​គិត​ថា​វា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​គិត​។​»

នៅ​ម៉ោង ៩ កន្លះ​ព្រឹក លោក​អេក​អាន​ប្រមាណ​៣០​នាទី​ទៅ​១​ម៉ោង​សិន​មុន​នឹង​ចាប់ផ្តើម​ធ្វើការ​។ លោក​បាន​ប្រាប់​ថា «​ពេល​ខ្លះ​ខ្ញុំ​អាន​ព័ត៌មាន ប៉ុន្តែ​អ្នក​ក៏​នឹង​អាច​ឃើញ​សៀវភៅ​ដែល​តែងតែ​ផ្លាស់​ប្តូរ​ក្នុង​ការិយាល័យ​របស់ខ្ញុំ ជិត​គ្រែ​គេង លើ​តុ​ក្នុងផ្ទះ​ដែរ​។​»
លោក​ចាប់ផ្តើម​ធ្វើការ​នៅ​ម៉ោង ១០ កន្លះ​ព្រឹក​។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​នៅ​ពេល​ព្រឹក តែ​លោក​ចូល​ចិត្ត​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​នៅ​ពេល​ល្ងាច​ទៅ​វិញ ព្រោះតែ​លោក​មាន​បុគ្គលិក​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក ខណៈ​ដែល​លោក​នៅ​ប្រទេស​ស៊ុ​យ​អែ​ត​។

លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon និង​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ក៏​ចូល​ចិត្ត​ធ្វើការ​នៅ​ម៉ោង ១០ កន្លះ​ដែរ​។ លោក​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា លោក​ចូល​ចិត្ត​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​នៅ​ម៉ោង ១០​កន្លះ​។ប៉ុន្តែ​សម្រាប់​លោក​អេក​វិញ លោក​ចូល​ចិត្ត​ប្រើ​ពេក​ព្រឹក​របស់​លោក​សម្រាប់​ការ​ណែនាំ​បុគ្គលិក និង​រៀបចំ​កិច្ចការ​។ បន្ទាប់​មក លោក​ចូល​ចិត្ត​ដោះស្រាយ​ប្រធានបទ​មួយ​ក្នុង​មួយ​ថ្ងៃ​ដែល​ទាមទារ​ពេលវេលា​ច្រើ​ណាស់​ពី​លោក​។

ជាមួយ​គ្នា​នេះ​ដែរ លោក​អេក​ក៏​ចំណាយពេល​ច​ករើន​ត្រៀមខ្លួន​សម្រាប់​ការ​ប្រជុំ​ដែរ ដូច​ជា​អាន និង​និយាយ​ជាមួយ​សមាជិក​ក្នុង​ក្រុម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សម្រេចចិត្ត ឬ​មាន​ទស្សនៈ និង​ចំណេះដឹង​ពី​ប្រធានបទ​នោះ​។ ពេល​ខ្លះ​ទៀត​លោក​ក៏​សួរ​អ្នកជំនាញ​ដែល​នៅ​ក្រៅ​ក្រុមហ៊ុន​ដែរ​។ លោក​បាន​បន្ថែម​ទៀត​ថា «​មនុស្ស​មិន​ដែល​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការងារ គ្រួសារ និង​មិត្តភក្តិ​ទេ ហើយ​វា​ទាមទារ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រើ​ពេលវេលា​ឲ្យ​បាន​ល្អ​បំផុត​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ