ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ​ដោយ​ជោគជ័យ

3 ឆ្នាំ មុន

តើ​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​ការ​សុំ​ឡើង​ប្រាក់ខែ? ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ប្រទះ​នូវ​ការ​ផ្លាស់​ប្តូរ អាជីវកម្ម និង​ស្ថាប័ន​ការងារ​ជា​ច្រើន​កំពុង​ជួប​នូវ​ឧបសគ្គ ដូច្នេះ​ការ​សុំ​ឡើង​ប្រាក់ខែ​ក្នុង​កំឡុង​ពេល​នេះ​អាច​នឹង​មិន​សម​ហេតុ​សម​ផល​។ ប៉ុន្តែ​ទោះជា​ស្ថាប័ន​ការងារ​របស់​អ្នក​កំពុង​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ពិតមែន​ក្តី ពួក​គេ​នៅ​តែ​មានចិត្ត​ចង់​ធ្វើ​ឲ្យ​បុគ្គលិក​ដែល​មាន​សមត្ថភាព​សប្បាយចិត្ត​ដដែល​ ។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ​បាន​៖ ១….

តើ​ពេល​ណា​ជា​ពេល​ល្អ​សម្រាប់​ការ​សុំ​ឡើង​ប្រាក់ខែ? ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​ប្រទះ​នូវ​ការ​ផ្លាស់​ប្តូរ អាជីវកម្ម និង​ស្ថាប័ន​ការងារ​ជា​ច្រើន​កំពុង​ជួប​នូវ​ឧបសគ្គ ដូច្នេះ​ការ​សុំ​ឡើង​ប្រាក់ខែ​ក្នុង​កំឡុង​ពេល​នេះ​អាច​នឹង​មិន​សម​ហេតុ​សម​ផល​។ ប៉ុន្តែ​ទោះជា​ស្ថាប័ន​ការងារ​របស់​អ្នក​កំពុង​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ពិតមែន​ក្តី ពួក​គេ​នៅ​តែ​មានចិត្ត​ចង់​ធ្វើ​ឲ្យ​បុគ្គលិក​ដែល​មាន​សមត្ថភាព​សប្បាយចិត្ត​ដដែល​ ។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ​បាន​៖

១. ពិនិត្យ​មើល​ស្ថាន​ការ​ឲ្យ​បាន​ច្បាស់​សិន
ពេល​ដែល​ល្អ​ឬ​មិនល្អ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ​គឺ​អាស្រ័យ​ទៅ​តាម​វិស័យ​ដែល​អ្នក​កំពុងធ្វើការ​។ ដូច្នេះ​អ្នក​គួរតែ​ពិចារណា​មើល​សិន​ថា​តើ​ក្រុមហ៊ុន​របស់​អ្នក​កំពុង​តែ​សម្រេច​បាន​គោលដៅ​ដែល​បាន​កំណត់​ទេ? តើ​ក្រុមការងារ​របស់​អ្នក​សម្រេច​បាន​លទ្ធផល​ការងារ​ល្អ​ទេ? តើ​អ្នក​បាន​ទទួលយក​ការងារ​បន្ថែម​ទេ?ប្រសិនបើ​អ្នក​មិន​មាន​កិច្ចការ​ច្រើន ឬ​អ្នក​មិន​ទាន់​មានឱកាស​ក្នុង​ការ​បង្ហាញ​ពី​តម្លៃ​ខ្លួន​របស់​អ្នក​ទៅ​ស្ថាប័ន​ការងារ​របស់​អ្នក​ទេ អ្នក​គួរតែ​ពិចារណា​ពន្យា​ពេល​សុំ​សិន​។

២. រៀបចំ​ភស្តុ​តាង​បញ្ជាក់
មុន​ពេល​ចាប់ផ្តើម​ការ​សន្ទនា អ្នក​ត្រូវ​តែ​មាន​ភស្តុ​តាង​បញ្ជាក់​ជា​មុន​សិន​ថា​អ្នក​ពិតជា​ស័ក្តិសម​នឹង​ទទួល​បានការ​ឡើង​ប្រាក់ខែ​ពិតមែន​។ បើ​អ្នកមាន​ជា​តួលេខ តារាង និង​អ៊ីមែល​បញ្ជាក់​ពី​តម្លៃ​របស់​អ្នក និង​ការ​ចូលរួម​របស់​អ្នក​ក្នុង​ស្ថាប័ន​ការងារ​នោះ អ្នក​នឹង​មានឱកាស​ជោគជ័យ​ច្រើន​។

៣. រៀបចំ​ពេលវេលា​សុំ​ឲ្យ​បាន​ត្រឹមត្រូវ
អ្នក​មិន​គួរ​ប្រញាប់​និយាយ​សុំ​ក្នុង​ពេល​ដែល​ចៅហ្វាយ​របស់​អ្នក​កំពុង​តែ​រវល់​និង​មិន​មាន​ពេលវេលា​និយាយ​យូរ​ជាមួយ​អ្នក​ទេ​។ អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​ទទួល​បាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ពី​អ្វី​ដែល​អ្នក​ចង់បាន និង​ពេលវេលា​សម្រាប់​ឲ្យ​ចៅហ្វាយ​របស់​អ្នក​គិត និង​ឆ្លើយ​តប​នឹង​អ្នក​ដែរ​។

៤. ព្យាយាម​យល់​ពី​ខាង​ស្ថាប័ន​ការងារ
ទោះជា​អ្នក​គួរតែ​ម៉ឺងម៉ាត់​នឹង​អ្វី​ដែល​អ្នក​ស្នើ​សុំ​ពិតមែន​ក្តី អ្នក​ត្រូវ​តែ​យល់​ដែរ​ថា​ចៅហ្វាយ​របស់​អ្នក​ប្រហែលជា​កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​ពី​អតិថិជន និង​សមាជិក​ក្រុម​ដទៃ​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​យល់​ពី​ភាគី​ម្ខាង​ទៀត ហើយ​ប្រសិនបើ​អ្នក​ត្រូវ​បាន​ស្នើ​ឲ្យ​រង​ចាំ​ប៉ុន្មាន​ខែ​ទៀត អ្នក​គួរតែ​យោគយល់​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ