ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ដែល​នឹង​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​ល្អ​ប្រសើរ​ជាង​មុន

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​ផ្ទុះ​ជំ​ងី​កូ​វី​ដ ១៩ ការ​ការពារ​សុខភាព​ផ្លូវចិត្ត​របស់​អ្នកមាន​សារៈសំខាន់​ណាស់ ព្រោះ​ការ​ឆ្លើយ​តប​របស់​មនុស្ស​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ និង​ឧបសគ្គ​ផ្សេង​ៗ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ភាព​ជោគជ័យ​របស់​ពួក​គេ​។ ប្រសិនបើ​អ្នក​ចង់​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង​នោះ អ្នក​គួរតែ​រៀន​លុប​បំបាត់​នូវ​ទម្លាប់​មិនល្អ​ៗ​មួយ​ចំនួន​៖ ១. អនុវត្ត​ផ្នត់គំនិត​អាច​ធ្វើ​បានអ្នក​ប្រហែលជា​ធ្លាប់​លឺ ឬ​ធ្លាប់​អនុវត្ត​ទម្លាប់​នេះ​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​។…

ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​ផ្ទុះ​ជំ​ងី​កូ​វី​ដ ១៩ ការ​ការពារ​សុខភាព​ផ្លូវចិត្ត​របស់​អ្នកមាន​សារៈសំខាន់​ណាស់ ព្រោះ​ការ​ឆ្លើយ​តប​របស់​មនុស្ស​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ និង​ឧបសគ្គ​ផ្សេង​ៗ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ភាព​ជោគជ័យ​របស់​ពួក​គេ​។ ប្រសិនបើ​អ្នក​ចង់​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង​នោះ អ្នក​គួរតែ​រៀន​លុប​បំបាត់​នូវ​ទម្លាប់​មិនល្អ​ៗ​មួយ​ចំនួន​៖

១. អនុវត្ត​ផ្នត់គំនិត​អាច​ធ្វើ​បាន
អ្នក​ប្រហែលជា​ធ្លាប់​លឺ ឬ​ធ្លាប់​អនុវត្ត​ទម្លាប់​នេះ​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​។ នៅ​ពេល​ដែល​ចង់​ធ្វើ​អ្វីមួយ អ្នក​បែរជា​គិតតែ​ឧបសគ្គ​ដែល​បង្ក​ឲ្យ​ខ្លួន​គិត​ថា​វា​មិន​អាច​ទៅ​រួច​។ ឧទាហរណ៍ អ្នកមាន​គំនិត​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​តែ​អ្នក​គិត​ថា​អ្នក​មិន​មាន​សមត្ថភាព​ព្រោះតែ​មិន​មានបទពិសោធន៍​ពី​មុន​មក​ជាដើម​។

ដើម្បី​សម្រេច​បាន​គោលដៅ​ផ្សេង​ៗ​ក្នុង​ជីវិត មនុស្ស​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ផ្សេង​ៗ​ក្នុង​ជីវិត​។ ជាក់ស្តែង អ្នក​ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ធំ​ៗ​មួយ​ចំនួន​ដើម្បី​អាច​សម្រេច​វា​បាន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ប្រកាន់ខ្ជាប់​ផ្នត់គំនិត​អាច​ធ្វើ​បាន មិន​មាន​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ទេ​។

២. បណ្តុះ​ចិត្ត​ចង់​ជួយ​អ្នក​ដទៃ
សូ​ក្រា​ត​ធ្លាប់​និយាយ​ថា មនុស្ស​គួរតែ​រក្សា​ចិត្ត​ឲ្យ​ល្អ ព្រោះ​មនុស្ស​ម្នាក់​ៗ​ដែល​អ្នក​ជួប​កំពុង​តែ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ដ៏​ពិបាក​មួយ​។ ជាក់ស្តែង អ្នក​មិន​អាច​មើលឃើញ​ទុក្ខ​លំបាក​របស់​មនុស្ស​ម្នាក់​ទាំងស្រុង​ទេ​ប្រសិនបើ​ពួក​គេ​មិន​បង្ហាញ ឬ​និយាយ​ប្រាប់​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត ការ​សម្តែង​ចិត្ត​ចង់​ជួយ​អ្នក​ដទៃ​អាច​ជះ​ឥទ្ធិពល​ល្អ​ៗ​ដែល​បង្កើត​នូវ​ឱកាស​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​អ្នក​បាន​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ