ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក និង​ធ្វី​ត​ទ័​រ ចាត់វិធានការ​លុប​សារ​លោក ត្រាំ បង្ហោះ​ថា​«​កូ​វី​ដ​-១៩ គឺ​ដូច​ជា​ជំងឺ​ផ្តាសាយ​»

3 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​អង្គារ​ទី​៦ តុលា​នេះ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំ​ៗ​នៅ​លើ​ពិភពលោក គឺ​ហ្វេ​ស​ប៊ុ​ក Facebook និង​ធ្វី​ត​ទ័​រ Twitter…

ញូ​វ​យ៉​ក ៖ ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​អង្គារ​ទី​៦ តុលា​នេះ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំ​ៗ​នៅ​លើ​ពិភពលោក គឺ​ហ្វេ​ស​ប៊ុ​ក Facebook និង​ធ្វី​ត​ទ័​រ Twitter បាន​ចាត់វិធានការ​លុប​សារ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ដែល​បង្ហោះ​ថា «​កូ​វី​ដ​-១៩ គឺ​ដូច​ជា​ជំងឺ​ផ្តាសាយ​» ដែល​ក្រុមហ៊ុន​ទាំង​២​នេះ បង្ហាញ​ថា ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ ដែល​រំលោភ​លើ​ច្បាប់​របស់​ពួក​គេ នេះ​បើ​យោង​តាម CNA ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ ថា “​យើង​ដក​ចេញ​នូវ​មតិកា​មិន​ត្រឹមត្រូវ ស្តី​ពី វីរុស​កូ​វី​ដ​-១៩” ។

ធ្វី​ត​ទ័​រ ក៏​បាន​បិទ សារ ស្រ​ដៀង​គ្នា​របស់​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ ហើយ​បាន​បន្ថែម​ស្លាក​ព្រមាន​មួយ ដែល​និយាយ​ថា អ្នកបាន​បំពាន​ច្បាប់​របស់ក្រុមហ៊ុនស្តី​ពី “​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​អាច​បំភាន់ ទាក់ទង​នឹង​មេរោគ​កូ​វី​ដ​-១៩” ។ ធ្វី​ត​ទ័​រ បាន​ប្រាប់ រ៉​យ​ទ័​រ ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ព្យាយាម​ឆ្លើយ​តប​ឲ្យ​បាន​លឿន និង​រហ័ស ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ហ្វេ​ស​ប៊ុ​ក និង​ធ្វី​ត​ទ័​រ បាន​លុប​សារ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ លើបណ្ដាញសង្គមរបស់ពួកគេ កន្លង​មក ក្រុមហ៊ុន​យក្ស​ទាំង​២​នេះ ធ្លាប់​បាន​លុប​ចោលការ​ប្រកាស​របស់​លោក ត្រាំ សម្រាប់​ព័ត៌មាន​មិន​ត្រឹមត្រូវ នៃ​វីរុស​កូ​វី​ដ​-១៩ ជា​លើក​ដំបូង នៅ​ខែសីហា រួម​ទាំង​វី​ដេ​អូ​មួយ ដែល​ប្រធានាធិបតី បាន​អះអាង​ដោយ​មិន​ពិត​ថា កុមារ​ទាំងអស់​ស្ទើរតែ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ