ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​កំពុង​លក់ដូរ​ លុះអ្នកជិត​ខាងរត់មកប្រាប់ ទើបដឹង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​បន្ទប់​ផ្ទះល្វែង​ជាន់​ទី​១​មួយ​កន្លែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​អោយ​រង​ការ​ខូច​ខាង​សម្ភា​រៈ​នៅ​ខាងក្នុង​ទាំងស្រុង ខ​ណៈពេល​ដែល​ម្ចាស់​​កំពុង​​រវល់លក់ដូរ​នៅ​ជាន់ក្រោម​ ។ ​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៥៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៧២ B​ផ្លូវ​ចូល​សាលា…

រាជធានី​ភ្នំពេញ​៖​បន្ទប់​ផ្ទះល្វែង​ជាន់​ទី​១​មួយ​កន្លែង ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​អោយ​រង​ការ​ខូច​ខាង​សម្ភា​រៈ​នៅ​ខាងក្នុង​ទាំងស្រុង ខ​ណៈពេល​ដែល​ម្ចាស់​​កំពុង​​រវល់លក់ដូរ​នៅ​ជាន់ក្រោម​ ។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៥៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៧២ B​ផ្លូវ​ចូល​សាលា សង្កាត់​ទឹកថ្លា ស្ថិត​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ​។

តាម​សាក្សី​បានឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​ចេញពី​បន្ទប់​ជា​ន់ទី​១ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​បាញ់​ពន្លត់ និង​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន ដែល នៅ​ក្បែរ​នោះ​ដោយ​ក្លាយ​ភ្លើង​ឆេះ​រាលដាល ។ ភ្លាម​ៗ​គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាលឡើយ​។

​តាមម្ចាស់​ផ្ទះ​ឈ្មោះ​ឃុន រឹម ភេទ​ប្រុស ​អាយុ​៧២​ឆ្នាំ មុខ​របរ​លក់​គ្រឿង​អគ្គី​ស​នី និង​សំណង់ បានអោយ​ដឹង​ថា បន្ទប់​ដែល​ត្រូវ​ឆេះ​មាន​ទំហំ​៤​ម៉ែត្រ​កន្លះ​គុណ​នឹង​៥​ម៉ែត្រ ជា​បន្ទប់​របស់​កូនស្រី ។ ​នៅម៉ោង​ប្រមាណ​៨​ព្រឹក កូនស្រី​បាន​ចាក់សោ​ធ្វើ​ដំណើរ​ទៅ​ខេត្តតាកែវ ហើយ​នៅ​មុន​ពេល​​ឆេះ​គាត់​កំពុង​តែ​លក់ដូរ​នៅ​ក្រោម ស្រាប់តែ​អ្នក​ជិតខាង​ឃើញ​ផ្សែងហុយ​នៅ​ជាន់​ទី​១ ស្រែក​ប្រាប់​ទើប​ដឹង ។

​ទាក់ទិន​នឹង​​ការ​កើត​មាន​អគ្គី​ភ័យ​នេះ ត្រូវ​បាន​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​​ធ្លាក់​កម្ទេច​ផ្កាភ្លើង​ទៅ​លើ​ពូក បណ្តាល​អោយ​ឆាបឆេះ​តែ​ម្តង ។

តាម​ម្ចាស់អោយ​ដឹង​ទៀត សម្ភា​រៈ​ដែល​នៅ​ក្នុង​បន្ទប់​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត រួម​មាន​គ្រែ​ពូក និង​ទូដាក់​ខោអាវ​មួយ ​ព្រមទាំង​របស់របរ​នៅ​ក្នុង​បន្ទប់​រួម​ជាមួយសម្ភារៈមួយ​​ចំនួន​ទៀត ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ