ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​បឹង​នេះ​មាន​ក្រពើ​ពិតមែន ក្រោយ​ពី​អ្នកនេសាទ​បាន​ក្រពើ​ជា​ញឹក​ញាប់(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្រោយ​ពី​មាន​អ្នកនេសាទ​បាន​ក្រពើ​ជា​ញឹក​ញាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​កូនចៅ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា បឹង​ភេ គឺជា​បឹង​ធម្មជាតិ​មួយ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ដែល​មា​នទី​តាំងនៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​កំពង់​ក្របៅ…

ខេត្តកំពង់ធំ ៖ ក្រោយ​ពី​មាន​អ្នកនេសាទ​បាន​ក្រពើ​ជា​ញឹក​ញាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​កូនចៅ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា បឹង​ភេ គឺជា​បឹង​ធម្មជាតិ​មួយ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ដែល​មា​នទី​តាំងនៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

បឹង​ធម្មជាតិ​មួយ​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​មាន​សារៈសំខាន់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ស្ទឹង​សែន ដែល​មាន​ជីវភាព​មិនសូវ​ធូរធារ​នោះ គឺ​បឹង​នេះ​ផ្តល់​ទឹក ផ្តល់​ត្រី ផ្តល់​ស្មៅ​ដល់​សត្វ​គោក្របី ហើយ​ពួក​លោក​តែងតែ​នាំ​គ្នា​ទៅ​ប្រកប​មុ​ករបរ​ដូច​ជា ដាក់​លប ដាក់​មង ចង​សន្ទូច បេះ​ផ្កាឈូក ស្លឹក​ឈូក ផ្លែ​ឈូក នឹង​ដក​ព្រលឹត​រំ​ចង់​លក់​ជាដើម​…​ល ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ដើម​ឡើយ​បឹង​ភេ​មាន​ទំហំ​ធំធេង ដែល​មាន​ផ្ទៃ​បឹង​ទំហំ​មិន​ក្រោម​៥០​ហិច​តា​នោះ​ទេ លុះ​ក្រោយ​ៗ​មករ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​តែ​មាន​ឃុបឃិត​គ្នា​ជា​ចង្កោម​រវាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ជាមួយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​នាំ​គ្នា​រំលោភ​យក​ផ្ទៃ​បឹង​ធម្មជាតិ​ខាងលើ​នេះ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​រាង​ៗ​ខ្លួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​មានការ​រួម​តូច ។

ពាក់ព័ន្ធ​នឹង​បឹង​ភេ​ខាងលើ​នេះ លោក ចាន់ ប៊ុ​ន ចៅសង្កាត់​កំពង់​ក្របៅ ប្រាប់​ថា ផ្ទៃ​បឹង​ភេ​បច្ចុប្បន្ន​នេះ​មាន​ទំហំ​ស្មើនឹង​២៩​ហិតា ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ ស​.​ជ​.​ណ ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ​ធ្វើការ​អភិវឌ្ឍ តែ​រហូត​មក​ដល់​ពេល​នេះ លោក​ក៏​មិន​បានដឹង​ថា​យ៉ាងណា​ទៅ​វិញ​នោះ​ដែរ រឿង​បឹង​ភេ​នេះ ។

ចំណែក​ករណី​ថា បឹង​ភេ​សម្បូរ​ទៅ​ដោយ​សត្វ​ក្រពើ​ខាងលើ​នេះ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន ពួក​លោក​និយាយ​ថា យូរ​ៗ​ម្តង​នៅ​រដូវវស្សា ពួក​គាត់​ធ្លាប់​ឃើញ​ក្រពើ​ធំ​ៗ​ផុស​បង្ហាញខ្លួន​នៅ​ក្នុង​ទឹក​បឹង​ខាងក្រោយ​ផ្ទះ​របស់​ពួក​គាត់ តែ​ពួក​លោក​មិន​ដែល​ឃើញ​សត្វ​ក្រពើ​ទាំងនោះ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ម្តងណា​នោះ​ឡើយ ។

ជុំវិញ​បញ្ហា​ថា បឹង​ភេ​សម្បូរ​សត្វ​ក្រពើ​ខាងលើ​នេះ លោក ឆាយ រក្សា ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ​ប្រាប់​ថា បឹង​ភេ គឺជា​បឹង​ធម្មជាតិ​ពិតមែន ហើយ​ក៏​ជា​បឹង​ដែល​សម្បូរ​ទៅ​ដោយ​សត្វ​ក្រពើ​រស់នៅ​ផង​ដែរ ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០ លោក​បាន​ដាក់​លប​នៅ​ជាយ​មាត់បឹង​ភេ​ខាងក្រោយ​ផ្ទះ​របស់​លោក បានកូន​ក្រពើ​មួយ​ក្បាល​ទម្ងន់​ប្រហែលជា​១​គីឡូក្រាម លុះដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា លោក​ដាក់​លប​បាន​ក្រពើ​មួយ​ក្បាល​ទៀត ទម្ងន់​ប្រហែលជា​៣​គីឡូ នេះ​សបញ្ជាក់​ថា បឹង​ភេ​ខាងលើ​នេះ​ពិតជា​មាន​សត្វ​ក្រពើ​រស់នៅ​ពិ​ប្រាកដ​មែន ។

ចំណែក​លោក ហម ហ៊ុន នាយ​ខ័​ណ​ជលផល​កំពង់ធំ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា​នេះ​ថា បឹង​ភេ​ដែល​ជា​បឹង​ធម្មជាតិ​ខាងលើ​នេះ ពិតជា​មាន​សត្វ​ក្រពើ​ធម្មជាតិ​រស់នៅ​ពិ​ប្រាកដ​មែន មិនមែន​ជា​សត្វ​ក្រពើ​ដែល​គេ​ចិញ្ចឹម​នៅ​ក្នុង​អាង​ក្បែរ​ទីនោះ​រួច​នោះ​ទេ ពីព្រោះ​តាម​ការ​ពិនិត្យ​មើល​អា​ក្រពើ​ដែល​ពលរដ្ឋ​ចិញ្ចឹម​ជាប់​ទីតាំង​បឹង​ភេ​នោះ គេ​ធ្វើ​អាង​ខ្ពស់​ហើយ​រឹង​មាំ​ណាស់ ក្រពើ​មិន​អាច​ចេញ​បាន​ឡើយ ។

ដំណឹង​នេះ​ក៏​ជា​ការ​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បឹង​ភេ សូម​មានការ​ប្រុង​ប្រយ័ត្ន ដើម្បី​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ដូច​ពាក្យចាស់​លោក​ពោល​ថា កុំ​ទុកចិត្ត​ក្រពើ​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ