ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តហ្វូន ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ជូនវិទ្យាល័យចំនួន ១៥០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នៅក្រសួងអប់រំយុវជន និងកីឡា បានប្រកាសជាផ្លូវការនៃគម្រោងការដាក់ពង្រាយប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលា…

រាជធានីភ្នំពេញ ៖ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នៅក្រសួងអប់រំយុវជន និងកីឡា បានប្រកាសជាផ្លូវការនៃគម្រោងការដាក់ពង្រាយប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលា (SIS) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។ ក្នុងវេទិកានេះបានកំណត់ជាអាទិភាពសម្រាប់សាលារៀនចំនួន 150 ក្នុងដំណាក់កាលដំបូង ។ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសដែលបានក្លាយជាក្រុមហ៊ុនតែមួយគត់ក្នុងការអនុវត្តគម្រោងនេះសម្រាប់ក្រសួង ។

ក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបង្កើតគណៈកម្មាធិការគ្រប់គ្រង និងដាក់ពង្រាយប្រព័ន្ធ SIS សម្រាប់សាលារៀន ដោយក្រសួងអប់រំ និងមិត្តហ្វូន មានគោលបំណងដាក់អោយប្រើប្រាស់ប្រព័ន្ធនេះសម្រាប់សាលារៀនរហូតជាង ៣០០០ កន្លែងនៅទូទាំងប្រទេស ។ គណៈកម្មាធិការនេះមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមិត្តហ្វូន ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសជាច្រើនរូបផងដែរ ។

This image has an empty alt attribute; its file name is b8b560c9b3d03be3a20b0152999c3bcf-1024x683.png

ព្រឹត្តិការណ៍នេះគឺជាជំហានបន្ទាប់ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា រួមជាមួយក្រុមហ៊ុនមិត្តហ្វូន បានសហប្រតិបត្តិការតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ ស្តីពីការដាក់ពង្រាយប្រព័ន្ធអប់រំបែបឌីជីថល និងដំណោះស្រាយតាមប្រព័ន្ធអេឡិចត្រូនិករបស់រដ្ឋាភិបាល (e-Government) នៅក្រសួងអប់រំយុវជន និងកីឡា និងមន្ទីរគ្រប់ខេត្តក្រុង ។

SIS គឺជាដំណោះស្រាយមួយដែលមានភាពលេចធ្លោរបស់ មិត្ដហ្វូន សម្រាប់វិស័យអប់រំដែលបានដាក់អោយប្រើប្រាស់នៅតាមវិទ្យាល័យនានានៅក្នុងខេត្តកណ្តាល និងខេត្តសៀមរាប ។ SIS អនុញ្ញាតឱ្យគ្រូបង្រៀនពិនិត្យ និងបញ្ចូលវត្តមានរបស់សិស្ស និងការដាក់ពិន្ទុរបស់ពួកគេនៅក្នុងប្រវត្តិរូបអេឡិចត្រូនិកផ្ទាល់ខ្លួន ការគ្រប់គ្រងពេលវេលាសិក្សា ការបញ្ចូលពិន្ទុនៃលទ្ធផលប្រលង ការគ្រប់គ្រងថ្នាក់រៀន លើសពីនេះទៅទៀតគឺអាចមើល និងផ្ទៀងផ្ទាត់ប្រវត្តិរូបផ្ទាល់ខ្លួន ហើយក៏អាចផ្ញើចេញ ឬធ្វើការជូនដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេផងដែរ ។ ម្យ៉ាងវិញទៀតសិស្ស និងឪពុកម្តាយរបស់ពួកគេក៏អាចពិនិត្យមើលវត្តមាន កាលវិភាគ ព័ត៌មានលម្អិតនៃតម្លៃថ្លៃសេវាកម្ម និងកាលបរិច្ឆេទប្រឡងផងដែរ ។ ពួកគេអាចតាមដានការសិក្សាកូនៗរបស់ពួកគេគ្រប់ពេលវេលា និងទទួលបានការជូនដំណឹងពីលោកគ្រូ អ្នកគ្រូ ហើយអាចបញ្ជូនសំណូមពរទៅសាលារៀនបានផងដែរ ។ រាល់សកម្មភាពទាំងនេះនឹងត្រូវបានប្រតិបត្តិយ៉ាងងាយស្រួលបំផុតតាមរយៈស្មាតហ្វូន ឬកុំព្យូទ័រ ។

This image has an empty alt attribute; its file name is c8b6f1cbbf397f87c7b9d6941013e0ee-1024x683.png

បន្ទាប់ពីទទួលបានជោគជ័យនៃការសាកល្បងនៅតាមសាលាចំនួន ២ រួចមក ក្រសួងអប់រំយុវជន និងកីឡាបានទទួលស្គាល់ពីសារៈសំខាន់នៃគម្រោងនេះក្នុងវិស័យអប់រំតាមបែបឌីជីថល និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់សិស្សានុសិស្សនៅកម្ពុជា ។ ក្រសួងក៏បានអនុញ្ញាតអោយក្រុមហ៊ុនមិត្តហ្វូន អនុវត្តន៍នូវដំណោះស្រាយនេះអោយបានទូលំទូលាយដល់សាលារៀនដទៃទៀត ក៏ដូចជាបង្កើតគណៈកម្មាធិការដឹកនាំ គ្រប់គ្រងការដាក់ពង្រាយ និងតាមដានប្រសិទ្ធភាពនៃប្រព័ន្ធនេះក្នុងពេលដាក់អោយប្រើប្រាស់ទូទាំងប្រទេស ។ គណៈកម្មាធិការនឹងមានទំនួលខុសត្រូវពេញលេញលើការដឹកនាំ និងសម្របសម្រួលធនធានទាំងអស់ដើម្បីអោយគម្រោងនេះទទួលបានជោគជ័យ ។

This image has an empty alt attribute; its file name is 2af40fc05a7998fd21de5c32327a6cbe-1024x683.png

ថ្លែងក្នុងសេចក្តីប្រកាសនៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាដែលជួយអោយថ្នាក់ដឹកនាំសាលាងាយស្រួលគ្រប់គ្រងព័ត៌មាននៃការសិក្សារបស់សិស្សនៅក្នុងយុគសម័យឌីជីថលនេះ ។ ឥឡូវនេះយើងកំពុងដាក់ពង្រាយប្រព័ន្ធនេះទៅសាលារៀនចំនួន ១៥០ នៅឆ្នាំនេះ ហើយនឹងពង្រីកដល់សាលារៀនជាង ៣០០០ កន្លែងទៀតនៅឆ្នាំក្រោយ ។ ជាមួយមិត្តហ្វូនយើងរំពឹងទុកយ៉ាងមុតមាំថានឹងពង្រឹងវិស័យអប់រំ និងអនុវត្តគម្រោងនេះដោយជោគជ័យ» ។

This image has an empty alt attribute; its file name is 60addb5f96e8423d3d652a456a11edd9-1024x683.png

ជាការឆ្លើយតបលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានជ្រើសរើសយកក្រុមហ៊ុនមិត្តហ្វូន ជាដៃគូសម្រាប់អនុវត្តន៍គម្រោងនេះ ។ លោកបានមានប្រសាសន៍ថា «វាជាកិត្តិយសណាស់ដែលឯកឧត្តមបណ្ឌិតសភាចារ្យ និងក្រសួងអប់រំបានជ្រើសរើសក្រុមហ៊ុនមិត្តហ្វូន ជាដៃគូតែមួយគត់ក្នុងការអនុវត្តប្រព័ន្ធ SIS សម្រាប់សាលារៀន ។ យើងប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចប់គម្រោងតាមពេលវេលាដែលបានកំណត់ និងនាំមកនូវគុណប្រយោជន៍នៃប្រព័ន្ធដ៍ល្អនេះដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់អោយបានឆាប់តាមដែលអាចធ្វើទៅបាន» ។

This image has an empty alt attribute; its file name is 0e425be5b9ad03d573590196aa07856b-1024x683.jpg

លោកបានបន្ថែមទៀតថា «មិនត្រឹមតែ SIS ទេ ពោល មិត្តហ្វូន នឹងបញ្ចូលនូវទម្រង់ អេឡិចត្រូនិកជាបន្តបន្ទាប់ទៀតរួមមាន e-Learning, e-Library, Digital Book ដើម្បីអនុវត្ត បំលាស់ប្តូរឌីជីថលដ៏ទូលំទូលាយមួយនេះ ។ ក្រៅពីនេះ មិត្ដហ្វូន ក៏បានសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា ក្នុងការអនុវត្តប្រព័ន្ធស្នូលនៃវិស័យអប់រំដែលអាច ជួយសម្រួលដល់ក្រសួង និងមន្ទីរនានា គ្រប់គ្រងក្នុងប្រតិបត្តិការរបស់ខ្លួនយ៉ាងហ្មត់ចត់» ។

ស្វែងរកព័ត៌មានថ្មីៗនៅលើទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer និងគេហទំព័រមិត្តហ្វូន www.metfone.com.kh ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ