ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើកិច្ចសន្យា​​អ្នកនេសាទ​៦គ្រួសារ ​ក្រោយលួច​​ចូល​តំបន់​ហាម​ឃាត់​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​កន្លង​មក​ថ្មី​ៗ​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បាន​ចុះ​បង្ក្រាប​អ្នកនេសាទ ដែល​ចូល​ទៅ​នេសាទ​នៅ​តំបន់​ហាម​ឃាត់​ (​ជិត​ទូ​ប៊ិ​ន​ភ្លើង​) ​ក្រោម​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ចំនួន​៦​ទូក​ប្រគល់​ទៅ​ឱ្យ​ផ្នែក​ជំនាញ​ជលផល​ធ្វើការ​អប់រំ​បន្ថែម ។ លោក…

ខេត្តស្ទឹងត្រែង​ ៖ ​កន្លង​មក​ថ្មី​ៗ​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​តំបន់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បាន​ចុះ​បង្ក្រាប​អ្នកនេសាទ ដែល​ចូល​ទៅ​នេសាទ​នៅ​តំបន់​ហាម​ឃាត់​ (​ជិត​ទូ​ប៊ិ​ន​ភ្លើង​) ​ក្រោម​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ចំនួន​៦​ទូក​ប្រគល់​ទៅ​ឱ្យ​ផ្នែក​ជំនាញ​ជលផល​ធ្វើការ​អប់រំ​បន្ថែម ។

លោក វង្ស សា​វឿ​ន នាយ​រង​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៦ ​តុលា​នេះ​ថា​ បន្ទាប់​កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រគល់​អ្នកនេសាទ និង​ឧបករណ៍​មក ក្រុមការ​ងារ​​ខណ្ឌ​រដ្ឋបាល​ជល​ផល​តម្រូវ​ឱ្យ​ប្រជា​អ្នក​​នេ​សា​ទ​ទាំង​៦​គ្រួសារ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​ចូល​ទៅ​នេសាទ​ក្រោម​តំបន់​ទំ​បន់​វ៉ា​រី​នេះ​ទៀត ​ព្រោះ​វា​ជា​តំបន់ហាមឃាត់ ។

លោក​បាន​​បន្ត​ថា​ តំបន់​នេះ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ព្រោះ​ទឹក​មាន​លំហូរ​ខ្លាំង ​ដូច្នេះ​ចូរ​បងប្អូន​ស្តាប់​តាម​ការ​ណែនាំ ដើម្បី​ការពារ​អាយុជីវិត​ទាំងអស់​គ្នា ចៀស​ផុត​ពី​​ការរងគ្រោះ​ដល់​អាយុជីវិត​​ដោយសារ​ការ​លិច​ទូក ព្រោះ​កន្លង​មក​ធ្លាប់​មាន​អ្នក​នេសាទ​ចំនួន​២​នាក់​បាន​បាត់បង់ជីវិត​រួចទៅ​ហើយ​។

សូម​បញ្ជាក់​ថា​ ជាមួយ​នឹង​ការ​ធ្វើ​កិច្ចសន្យា មន្ត្រី​ជំនាញ​ក៍បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន​ដូចជា​​ទូក​ម៉ាស៊ីន​ចំនួន៦​គ្រឿង​ (​ទូក​ឈើ​៥​គ្រឿង​ និង​ទូក​ស្មាច់​១​គ្រឿង​)​ មង​ដាក់ចំនួន​៣​ក្បាល​ប្រវែង​៥០០​ម៉ែត្រ ស្បៃ​មុង​សម្រាប់​អូស​យក​កូន​ត្រី​ចំនួន​៣​ដុំ​ប្រវែង​១០​ម៉ែត្រ​ និង​មនុស្ស​ចំនួន​១៨​នាក់ ​ស្ត្រី​៧​នាក់​ ណែនាំ​ឱ្យ​ត្រ​ឡប់​ទៅ​មូលដ្ឋាន​វិញ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ