ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ​លែង​រំខាន​ដោយ​សំរាម​ហើយ បុគ្គលិក ស៊ី​ន​ទ្រី នឹង​ចូល​ធ្វើការ​វិញ​នៅ​រសៀល​នេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន ស៊ី​ន ទ្រី នឹង​ចូល​ធ្វើការ​ប្រមូល​សំរាម​ឡើង​វិញ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយ​ពួក​គេ​ទទួល​បាន​ដំណោះស្រាយ​ពីសា​លា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន ស៊ី​ន ទ្រី នឹង​ចូល​ធ្វើការ​ប្រមូល​សំរាម​ឡើង​វិញ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយ​ពួក​គេ​ទទួល​បាន​ដំណោះស្រាយ​ពីសា​លា​រាជធានី​ភ្នំពេញ ។

បើ​យោង​តាម​កំណត់ហេតុ ជា​លទ្ធផល នៃ​ការ​ចរចារ​ភាគី​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​ដូច​ខាងក្រោម ៖

ទី​១ ៖ ចំពោះ​សំណើ​របស់​កម្មករនិយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល​បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួល​ដោះស្រាយ​តាម​ច្បាប់​ស្ដី​ពី​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នក​ធានា​ខុស​ត្រូវ

ទី​២ ៖ ចំពោះ​ការងារ​របស់​កម្មករនិយោជិត ទៅ​ថ្ងៃ​ខាង​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៉ិ​ន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏​ដោយ

ទី​៣ ៖ សូម​ឲ្យ​កម្មករនិយោជិត​ទាំងអស់​នាំ​គ្នា​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ ។

សូម​ជម្រាប​ថា អ្នក​ភ្នំពេញ​កំពុង​រំខាន​ដោយ​សំរាម ដោយសារ​កម្មករ​ប្រមូល​សំរាម ក្រុមហ៊ុន ស៊ី​ន​ទ្រី បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​អាជ្ញាធរ​ចូលរួម​ដោះស្រាយ ចំពោះ​លក្ខខណ្ឌ​ដែល​ពួក​គេ​បាន​ទាមទារ ចាប់តាំងពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២០ ធ្វើ​ឲ្យ​គំនរ​សំរាម​បាន​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ និង​សោភ័ណ​ភាព​ទីក្រុង ជាក់ស្តែង​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​តាម​ចិញ្ចើម​ផ្លូវ​សំរាម​បាន​គរ​ពោល​ពាស និង​មាន​ក្លិន​មិនល្អ​ទៀត ។ នៅ​ម្តុំ​ទួល​គោក ដែល​ជា​តំបន់​មាន​ភាព​សកម្មភាព​សេដ្ឋកិច្ច នៅ​ជាប់​ចិញ្ចើម​ផ្លូវ​ជា​ច្រើន​គេ​ឃើញ​មាន​គំនរ​សំរាម​ធំ​ៗ ។ ពលរដ្ឋ​នៅ​ទីនោះ​ឲ្យ​ដឹង​ថា រយៈពេល​៥​ថ្ងៃ​ហើយ​គេ​ពុំ​ឃើញ​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម មក​យក​សំរាម​ដូច​រៀង​រាល់ពេល​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ