ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងទីក្រុងពាណិជ្ជកម្ម ភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន ចាប់បើកការដ្ឋាន និងដំណើរការលក់ហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គម្រោងទីក្រុងពាណិជ្ជកម្ម ភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន (KH LAND) បានចាប់ផ្តើមបើកដំណើរការលក់សាកល្បង…

រាជធានីភ្នំពេញ ៖ គម្រោងទីក្រុងពាណិជ្ជកម្ម ភ្នំតូច របស់ក្រុមហ៊ុន ខេអេច លែន (KH LAND) បានចាប់ផ្តើមបើកដំណើរការលក់សាកល្បង ផាប់ ភូមិយើង និងហាងកាហ្វេ អារ៉ាប៊ីធា រួមជា មួយពិធីសែនបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២០មកនេះ នៅលើផ្ទៃ ដីប្រមាណ ១០០ហិកតា ក្នុងដំបន់ដ៏មានសក្តានុពលប្រកប ដោយផាសុកភាព ។ ទីក្រុងពាណិជ្ជកម្ម ភ្នំតូច រួមមាន ៖ អាគារពាណិជ្ជចំនួន ១០, ដីឡូត៍ប្រមាណជាង ៦ពាន់ឡូត៍, វីឡាទោល, វីឡាកូនកាត់, ផ្ទះអាជីកម្ម, ផ្សារ, ហេដ្ឋារចនាសម្ព័ន្ធ, ទីធ្លាសម្រាប់ រៀបចំកម្មវិធី និងការតាំងពិព័រណ៍ទំនិញ ដែលមានទីតាំងស្ថិតនៅជិតផ្លូវ ៥១ ដែលជាតំបន់ មានសក្តានុពលសេដ្ឋកិច្ច ។

This image has an empty alt attribute; its file name is eab955b44305f323dce87b2ac04910b0-1024x593.jpg

ពិធីនេះបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីលោក ថុន បូរ៉ា អគ្គនាយក ក្រុមហ៊ុន ខេអេច លែន និងលោកស្រី នី វួចឡេង ជាភរិយា អាជ្ញាធរមូលដ្ឋានមន្រ្តី ជំនាញ ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ និងភ្ញៀវកិត្តិយសជាអតិថិជនដែលមានចំណាប់អារម្មណ៍នាំគ្នា ទៅកក់ប្រាក់យ៉ាងច្រើនកុះករ ។ នៅក្នុងការបើកដំណើរលក់ និងបើកការដ្ឋាននេះក៏បាននិមន្ត ព្រះសង្ឃចំនួន ៥អង្គ និងអញ្ជើញតាអាចារ្យសូត្រមន្ត ក្រុងបាលី ប្រោះព្រំដើម្បីសុំសេចក្តីសុខ និងអោយដំណើរការគម្រោងទទួលបានជោគជ័យផងដែរ ។

This image has an empty alt attribute; its file name is de978c5505d868b55979ed0111b2ebf0-1024x613.jpg

លោក ថុន បូរ៉ា អគ្គនាយក ក្រុមហ៊ុន ខេអេច លែន បានឱ្យដឹងថា ទីក្រុងពាណិជ្ជកម្ម ភ្នំតូច មានទីតាំងស្ថិតនៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្នុង ផែនការយុទ្ធ សាស្រ្តអភិវឌ្ឍន៍ទីក្រុង និងកំពុងតែមានការអភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋ និងឯកជន ព្រមជាមួយ និងតក្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ។ មិនតែប៉ុណ្ណោះគម្រោងនេះក៏នៅជិតផ្លូវលេខ ៥១ដែល ជាផ្លូវក្រវ៉ាត់ក្រុង និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់គ្នារវាងផ្លូវជាតិលេខ ៣ ផ្លូវ ជាតិលេខ ៤ និងផ្លូវជាតិលេខ ៥ ដែលអាចដឹកជញ្ជូនទំនិញទៅមកពីខេត្តកំពត ព្រះសីហនុ កោះកុង ខេត្តកំពង់ស្ពឺ និងច្រកព្រំដែនថៃ ។

This image has an empty alt attribute; its file name is 6df13dcb0f5c287f335894cd034d5c65-1024x576.jpg

លោកអគ្គនាយក ក៏បានអោយដឹងទៀតថា ចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់នៃ គម្រោងទីក្រុងពាណិជ្ជកម្ម ភ្នំតូច គឺដើម្បីបំពេញតម្រូវការអាជីវកម្មដែលផ្គត់ផ្គង់ដល់វិសាលភាពនៃតំបន់ឧស្សាហ៍កម្ម សួនឧស្សាហ៍កម្ម កាណាឌីយ៉ា ៥០០ហិកតា ដែលត្រូវបានបង្កើត ឡើងដើម្បីប្រគួតប្រជែងទីផ្សារឧស្សាហ៍កម្មពិភពលោក ។ បន្ទាប់ពីការបើកជាផ្លូវការអោយ ដំណើរការសួនឧស្សាហ៍កម្មកាណាឌីយ៉ា និងតំបន់ឧស្សាហ៍កម្ម ពិសេសនៅជុំវិញគម្រោង នឹងមានរោងចក្រប្រមាណ ១៥០០ និងមានកម្មករប្រមាណ ៣០ម៉ឺននាក់ ។ ក្រៅពីនោះទៀត មានការអភិវឌ្ឍន៍ដ៏ច្រើនឥតឈប់ឈររបស់រដ្ឋ និងឯកជនព្រមទាំងកំណើនប្រជាជនដ៏លឿន រហ័សបែបនេះបានធ្វើអោយមានតម្រូវការជាច្រើន ដូចជាការស្នាក់នៅ សម្លៀកបំពាក់ ចំណីអាហារ គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យា ការកម្សាន្ត សាលារៀន និងមន្ទីរពេទ្យជាដើម ។

This image has an empty alt attribute; its file name is 3e9265119307f7c02b8effc27ef89be3-1024x682.jpg

លោក ថុន បូរ៉ា បានអោយដឹងទៀតថា ក្នុងគម្រោងទៅក្រុងពាណិជ្ជកម្ម ភ្នំតូច មានការ អភិវឌ្ឍជាច្រើនដូចជា ៖ អាជីវកម្មទាន់សម័យចំនួន ១០ប្រភេទ ដែលថ្ងៃនេះយើងបាន រៀបចំ ពិធីបើកដំណើរការលក់សាកល្បង ផាប់ ភូមិយើង និងហាងកាហ្វេ អារ៉ាប៊ីធា ។ ហាងកាហ្វេ អារ៉ាប៊ីធា មានកាហ្វេល្បីៗជាច្រើនប្រភេទ និងពេញនិយម ដែលមានរស់ជាតិឆ្ងាញ់ពិសារ មានគុណភាព មានអនាម័យខ្ពស់ សេវាកម្មល្អពេញចិត្ត ដើម្បីបម្រើជួនអតិថិជន ។ រីឯ ផាប់ ភូមិយើង គឺជាអាជីវកម្ម ទាន់សម័យដែលស្របទៅតាមការរស់នៅនៅក្នុងពេលបច្ចុប្បន្ន និង អនាគត ។ ការរចនាម៉ូដមានភាពស្រស់ស្អាតធំទូលាយមានបរិក្ខាទំនើបៗ ភ្លើងពណ៌ស្រស់ ស្អាត និងបំពាក់ដោយប្រព័ន្ធសុវត្តិភាពខ្ពស់ ។ ផាប់ដ៏ពិសេសនេះនឹងទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្ត នៅពេលរាត្រីស្តាប់តន្រ្តី ឬទទួលទានអាហារដ៏មានឱជារស ។

This image has an empty alt attribute; its file name is 702e5e13f4202ab7821e62b92ef13fb2-1024x667.jpg

លោកអគ្គនាយកអោយដឹងទៀតថា នៅឯគម្រោងក្រុងថ្មី ដីមាសសំរោងលើ ក្នុងចំ ណោមអាជីវកម្មទាំង ៨ គឺ មានអាជីវកម្មហាងកាហ្វេ អារ៉ាប៊ីធា និងមាន ផាប់ ភូមិយើង បាន សាងសង់រួចរាល់ជាស្ថានពរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាតិថិជនខណៈដែលអាជីវ កម្មចំនួន ៦ ផ្សេងទៀតកំពុងតែចរចារ និងកំពុងដំណើរការ ។ ចំណែកទីក្រងពាណិជ្ជកម្ម ភ្នំ តូច នេះវិញក្នុងចំណោមអាជីវកម្មទាំង ១០ គឺមានហាងកាហ្វេ អារ៉ាប៊ីធា និង ផាប់ ភូមិយើង បានកំពុងចាប់ផ្តើមលក់សាកល្បងហើយ អាជីវកម្មចំនួន ៨ ទៀតក៏កំពុងចរចារ និងកំពុងដំ ណើរការផងដែរ ។

This image has an empty alt attribute; its file name is 12a84a53a845c67f00360dd3aa30b374-1024x539.jpg

លោកអគ្គនាយកក្រុមហ៊ុន ខេអេច លែន ក៏បានបញ្ជាក់អោយដឹងថា នៅ ថ្ងៃនេះយើងក៏មានរៀបចំពិធីសែនបើកការដ្ឋានទីក្រុងពាណិជ្ជកម្ម ភ្នំតូច ដែលមានផ្ទៃដីរហូត ដល់ទៅ ១០០ហិកតា និងមានការអភិវឌ្ឍជាច្រើនដូចជាផ្សារ ៖ ផ្ទះអាជីវកម្ម, វីឡាទោស, វីឡា កូនកាត់ ទីធ្លាធំទូលាយសម្រាប់រៀបចំកម្មវិធី និងការតាំងពិព័រណ៍ទំនិញ និងដីឡូត៍ ។ គម្រោ ងដ៏ធំនេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរស្របតាមបទដ្ឋានស្តង់ដារ បច្ចេក ទេសរួមមានការចាក់ដីបំពេញ ការដាំបង្គោលដីឡូតិ៍ ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធ ភ្លើង និងប្រព័ន្ធផ្លូវបេតុងខ្វាត់ខ្វែង ។

This image has an empty alt attribute; its file name is 3133f0c3dde55a39c873fdc3f2e63399-1024x680.jpg

គ្រប់សំណង់ទាំងអស់ដែលមាននៅក្នុងគម្រោងទីក្រុង ពាណិជ្ជកម្ម ភ្នំតូច ត្រូវបានសាង សង់ឡើងដោយវិស្វករជំនាញៗមានបទពិសោធន៍ជាច្រើនឆ្នាំ សម្ភារសំណង់មានគុណភាពខ្ពស់ធ្វើអោយសំណង់មានភាពរឹងមាំ មានស្តង់ដារ និងមានសោ ភ័ណភាពស្រស់ស្អាតដែលផ្តល់នូវទំនុកចិត្តយ៉ាងកកក្តៅជួនអតិថិជន ។ សក្តានុពលដ៏ខ្លាំងក្លានៃទីក្រុងពាណិជ្ជកម្ម ភ្នំតូច នឹងក្លាយជាកន្លែងបណ្តុំអាជីវកម្ម គ្រប់ប្រភេទ និងគ្រប់តម្រូវការ សម្រាប់វិនិយោ គគិនទាំងឡាយ ។ ដូចនេះអតិថិជនអាចចាប់ ឱកាសនៅពេលនេះដោយទិញដីឡួត៍ ផ្ទះអាជីវកម្ម វីឡាទោល ឬវីឡាកូនកាត់ ដើម្បីទទួល បានឱកាសចំណេញដ៏ច្រើនពី ខេអេច លែន ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 7bf0ba8ebeccb5d620bed449344b9044-1024x628.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ