ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​កូវីដ​​ឆ្លង​ក្នុង​សេត​វិមាន ​ពេល​នេះ​​ឆ្លង​ដល់​ផ្ទៃ​សេនាធិការ​ដ្ឋាន​កងទ័ព​​ទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

សហរដ្ឋអាមេរិក ៖ ពេល​នេះ​ក្បាល​ម៉ា​ស៊ីន​សន្តិសុខ​ជាតិ​អា​មេ​រិ​ក កំពុង​រង​ការ​គាបសង្កត់​ដោយ​សារ​​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ។ ក្រោយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ វិល​ចូល​សេត​វិមាន​វិញ ក្រោយ​ចូល​ពេទ្យ​៣​ថ្ងៃ​ព្រោះ​ឆ្លង​វីរុស…

សហរដ្ឋអាមេរិក ៖ ពេល​នេះ​ក្បាល​ម៉ា​ស៊ីន​សន្តិសុខ​ជាតិ​អា​មេ​រិ​ក កំពុង​រង​ការ​គាបសង្កត់​ដោយ​សារ​​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ។ ក្រោយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ​ វិល​ចូល​សេត​វិមាន​វិញ ក្រោយ​ចូល​ពេទ្យ​៣​ថ្ងៃ​ព្រោះ​ឆ្លង​វីរុស ឥឡូវ​ក្នុង​ផ្ទៃ​សេនាធិការដ្ឋាន​កងទ័ព​អា​មេ​រិ​ក ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ច​ត្តា​ឡី​ស័ក​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២០ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ ជាមួយ​ជន​លេខ​២​ នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ ដែល​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​COVID-19 ។

ឧត្ដមនាវី CHARLES RAY បាន​ចូលរួម​កាលពី​ថ្ងៃ​ទី​២៧ ​កញ្ញា ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សេត​វិមាន ជា​​កិត្តិយស​ដល់​បណ្ដា​គ្រួសារ​អា​មេ​រិ​ក​ដែល​ទទួល​មេដាយ​អា​មេ​រិ​ក​។ កិច្ចប្រជុំ​នោះ​ចូលរួម ក្រៅពី​នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដមសេនីយ MARRK MILLEY នាយទាហានជាន់ខ្ពស់​អា​មេ​រិ​ក​មាន​ជន​លេខ​២ ​នៃ​សេនាធិការដ្ឋាន​កងទ័ព​អា​មេ​រិ​ក ប្រមុខ​កងទ័ពជើងទឹក មេបញ្ជាការ​កង​ទ័ពជើងគោក មេទ័ព​ជើង​អាកាស មេបញ្ជាការ​កងកម្លាំង​អវកាស មេ​បញ្ចា​ការ​កងកម្លាំង​ឆ្មាំ​ជាតិ​និង​មេបញ្ជាការ កង​ស៊ើ​ប​ការណ៍​យោធា​ព្រមទាំង​មេបញ្ជាការ​កងកម្លាំង​ពិសេស​សុទ្ធតែ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ដែល​ពួក​គេ​ត្រូវ​ស្ថិត​នៅ​ដាច់​ពី​គេ​។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​មួយ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក ​MARK ESPER ដែល​កាលពី​ស​ប្ដា​ហ៍​មុន​បាន​ទៅ​កាន់​តំបន់ ​MAGHREB មិន​បាន​ស្ថិត​ក្នុង​ស្ថានភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។ កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា​ លោក​បាន​ចូលរួម ក្នុង​សន្និសីទ​មួយ​ស្ដី​ពី​អនាគត​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក រៀបចំ​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ពិចារណា​ពិសេស គឹ​មជ្ឈមណ្ឌល​CENTER FOR STRATEGIC AND BUDGETARY ASSESSMENTS​។

មន្ទីរ​ប៉ង់​តា​ហ្កោ​ន ​ក្នុង​សេចក្ដី​ប្រកាស​មួយ​អះអាង​ថា ប្រការ​ដែល​មេទ័ព​អា​មេ​រិ​ក​ច្រើន​រូប​ធ្វើការ​ពី​និវេសនដ្ឋាន​របស់​ពួក​គេ ក៏​ពុំ​មាន​ផល​ប៉ះពាល់​លើ​ការ​រៀបចំ​ឬ​សមត្ថភាព​ប្រតិបត្តិការ របស់​កង​ទ័ព​អា​មេ​រិ​ក​ឡើយ​។ បណ្ដា​នាយទាហាន​ជាន់​ខ្ព្​ស់អា​មេ​រិ​ក​គូស​បញ្ជាក់ថា កម្រិត​ប្រកាស​អាសន្ន មិន​ត្រូវ​បាន​បង្កើន​ថែម​ឡើយ ក្រោយ​ការ​ប្រកាស​ពី​ប្រធានាធិបតី​ឆ្លង​វីរុស​កាលពី​ស​ប្ដា​ហ៍​មុន​មក៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ