ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្លូវលិចទឹក​មើល​អត់​ឃើញ​​​ ​បើក​ធ្លាក់​ជង្ហុក​ក្រឡាប់​ផ្ងារជើង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មេឃ​ភ្លៀង​ទឹក​​លិច​​ជង្ហុកតាម​ផ្លូវ​ លុះ​មើល​អត់​ឃើញ ស្រាប់តែ​​រថយន្ត​​មួយគ្រឿងដឹកកញ្ចក់​​​​បើក​ធ្លាក់​​ជង្ហុកនោះ​ បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារជើង​ឡើង​លើ តែមិន​មាន​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។​ ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៦ ខែតុលា…

​រាជធានីភ្នំពេញ ៖ មេឃ​ភ្លៀង​ទឹក​​លិច​​ជង្ហុកតាម​ផ្លូវ​ លុះ​មើល​អត់​ឃើញ ស្រាប់តែ​​រថយន្ត​​មួយគ្រឿងដឹកកញ្ចក់​​​​បើក​ធ្លាក់​​ជង្ហុកនោះ​ បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារជើង​ឡើង​លើ តែមិន​មាន​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។​

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​ នៅ​តាម​បណ្តាញ​ផ្លូវ​បេតុង ភូមិ​ព្រៃ​បឹង ទល់មុខ​វត្ត​កំ​បូល សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​ ​រាជធានីភ្នំពេញ ។

រថយន្ត​​​មួយគ្រឿង​​ជួបគ្រោះថ្នាក់​ខាងលើ​​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាកលេខ ​ភ្នំពេញ​ 3B-8184 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​ដឹកកញ្ចក់មួយគ្រឿង​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​តិច​ៗ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​ផ្លូវ​លិច​ទឹក​មើល​មិនឃើញ​ជង្ហុក ស្រាប់តែ​ធ្លាក់​ជង្ហុក​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ ​និង​​រង​ការ​ខូចខាត​សំភារៈ​អស់​ជា​ច្រើន​ដូច​ជា​កញ្ចក់​​ត្រូវ​​បែក​ខ្ទេច​អស់ ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​ខូច​ទ្រង់ទ្រាយ រីឯ​​អ្នកបើកបរ​​វិញ​មិន​មាន​រង​របួស​ឡើយ​។

ភ្លាម​ៗ​នោះ​ក៏​មានកំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ដោយ​បញ្ជៀ​ស​ចរាចរណ៍​ដើម្បី​កុំអោយ​មាន​គ្រោះថ្នាក់​កើតឡើង​ជា​បន្ត​ទៀត​។

ក្រោយ​ពេល​កើតហេតុ​ ដោយសារ​រថយន្ត​ក្រឡាប់​មិន​មាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​​ដែលជា​អ្នក​​ដំណើរ ទើប​សមត្ថកិច្ច​ឲ្យ​ម្ចាស់​​ស្ទូ​ច​រថយន្ត​ខាងលើ​​យក​​ទៅធ្វើការ​​ជួសជុល​ខ្លួនឯង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ