ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​បាន​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​២ ដែល​ភាគច្រើន​ស្រូវ​សែន​ក្រអូប

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​បាន​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​២​ដែល​ភាគច្រើន​ស្រូវ​សែន​ក្រអូប​នៅ​ពេល​ដែល​ធ្វើ​លើក​ទី​១ ជួប​គ្រោះ​រាំង​ស្ងួត​នៅ​ស្រុក​មង្គល​បូ​រី​។ ជាក់ស្តែង​នៅ​ចុងខែ​កញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ ឃើញ​ប្រជា​កសិករ​នៅ​ស្រុក​មង្គល​បូ​រី​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​ដើមរដូវ​ជ​បណ្តើរ​ៗ ហើយ​ឃើញ​កំពុង​ចាប់​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​២​ជា​បណ្តើរ​ៗ ដែល​ភាគច្រើន​ធ្វើ​ស្រូវ​ប្រភេទ​សែន​ក្រអូប​ដែល​មាន​អាយុកាល​ជាង​៣​ខែ…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​បាន​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​២​ដែល​ភាគច្រើន​ស្រូវ​សែន​ក្រអូប​នៅ​ពេល​ដែល​ធ្វើ​លើក​ទី​១ ជួប​គ្រោះ​រាំង​ស្ងួត​នៅ​ស្រុក​មង្គល​បូ​រី​។ ជាក់ស្តែង​នៅ​ចុងខែ​កញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ ឃើញ​ប្រជា​កសិករ​នៅ​ស្រុក​មង្គល​បូ​រី​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវ​ដើមរដូវ​ជ​បណ្តើរ​ៗ ហើយ​ឃើញ​កំពុង​ចាប់​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​២​ជា​បណ្តើរ​ៗ ដែល​ភាគច្រើន​ធ្វើ​ស្រូវ​ប្រភេទ​សែន​ក្រអូប​ដែល​មាន​អាយុកាល​ជាង​៣​ខែ និង​ស្រូវ​អ៊ី​អ៊ែ​រដែ​ល​មាន​អាយុកាល​ជាង​២​ខែ​កន្លះ​ដែល​ទទួលផល​។

ប្រជា​កសិករ​ស្រុក​មង្គល​បូ​រី​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖ នៅ​ឆ្នាំ​២០២០​នេះ ពិត​បង្កបង្កើន​ផល​ស្រូវ​ជួប​ការ​លំបាក​ដោយ​បង្កបង្កើន​ផល​ស្រូវ​លើក​ទី​១ ដែល​ភាគច្រើន​បង្កបង្កើន​ផល​ស្រូវ​សែន​ក្រអូប​ដែល​ជា​ស្រូវ​មាន​តម្លៃ និង​ហាងឆេង​ជាង​ស្រូវ​ដទៃ​។ នៅ​ពេល​ដែល​ភ្ជួរ​រាស់​សាប​ព្រួស​មាន​ដើមដង​ហើយ​ត្រូវ​ជួប​គ្រោះ​រាំង​ស្ងួត​ស្វិត និង​ងាប់​ហើយ​អូស​បន្លាយ​ពេលវេលា​ទទួលផល​បាន​តិចតួច​ហើយ​ទឹក​លិច​ទៀត​ដែល​ដណ្តើម​ប្រមូល​ពី​ទឹក​នៅ​មាន​ឃុំ​ជាប់​ដងស្ទឹង​មង្គល​បូ​រី​មាន ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក​។

ដោយ​យោង​តាម​របាយការណ៍​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ការងារ​ដាំ​ដុះ​ឆ្នាំ​២០២០-២០២១ ដំណាំ​ស្រូវ​រដូវវស្សា​ផែនការ​ដាំ​ដុះ​សរុប​២៥២.៣២០​ហិ​កតា ភ្ជួរ​រាស់​បាន​សរុប​២៥៥.៦៧៥​ហិ​កតា ផ្ទៃដី​សំណាប​សរុប​៧៧​ហិ​កតា ស្រូវ​សន្ទូង​៤៦២​ហិ​កតា ដាំ​ដុះ​បាន​សរុប​២៥៥.៣៤០​ហិ​កតា ស្មើនឹង​១០១.២០​ភាគរយ​នៃ​ផែនការ​ក្នុង​នោះ​ស្រូវ​ឡើង​ទឹក​៨.១៨៣​ហិ​កតា ស្រូវធ្ងន់​២៥.១៧៦​ហិ​កតា ស្រូវកណ្តាល​១៣២.២៤១​ហិ​កតា ស្រូវស្រាល​៨៩.៧៤០​ហិ​កតា ប្រភេទ​ស្រូវ​អ៊ី​អ៊ែ​រ​៨១.៩៩៥​ហិ​កតា​។

ស្ថានភាព​នៃ​ការ​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​ឆ្នាំ​២០២០-២០២១​បាន​ប្រមូល​ផល​បាន​សរុប​៣១.៩៨៣​ហិ​កតា ស្មើនឹង​១៣.២០​ភាគរយ​បរិមាណ​ផល​សរុប​១១៤.២៦៧​តោន​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ​រ​៨១.៩៩៥​ហិ​កតា​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ