ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែងស៊ីសង​ដក​ហូត​បាន​ទូ​ហ្គេ​ម​បា.ញ់​ត្រី និង​ម៉ូតូ​១​គ្រឿង​អ្នកលេង​រត់​អស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​ហ្គេ​ម​ចាញ់​ត្រី​មួយ​កន្លែង ក្រោយ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង និង​ម៉ូតូ​ធូ​ដេ មួយ​គ្រឿង ហើយ​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​ហ្គេ​ម​ចាញ់​ត្រី​មួយ​កន្លែង ក្រោយ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង និង​ម៉ូតូ​ធូ​ដេ មួយ​គ្រឿង ហើយ​អ្នក​ញៀន​ល្បែង​បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់ទន្លេ​ក្នុងភូមិ​ស្ពាន់​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​កម្លាំង​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ កម្លាំង​សណ្តាប់ តែងតែ​ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​លួចលាក់​លេងល្បែង​ស៊ីសង​នៅ​ក្នុង​មូល​ដាន ហើយ​ឈាន​ទៅ​រក​ឃើញ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ចុះ​បង្ក្រាប​តែ​ម្តង​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា​នៅ​ពេល​ចុះ​បង្ក្រាប​គេ​ឃើញ ក្រុម​អ្នក​ញៀន​ល្បែង និង​អ្នក​មើល​ការប្រមាណ​៣​ទៅ​៤​នាក់ កំពុង​តែ​លេង​យ៉ាង​សប្បាយ​ហើយ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន អស់​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។

ទូ​ហ្គេ​ម​មួយ​គ្រឿង រួម​ទាំង​ម៉ូតូ​ធូ​ដេ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​បណ្តា​ប់​ធ្នាប់​ដកហូត​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ​។ ទោះបី​មានការ​បង្ក្រាប​ជា​បន្តបន្ទាប់​យ៉ាងណា គេ​នៅ​តែ​ឃើញ​ហ្គេ​ម​បាញ់​ត្រី​មួយ​ចំនួន​កំពុង​តែ​ដំណើរការ​ដោយ​រលូន ដូច​ជា​នៅ​ចំណុច​តាម​ផ្លូវ​លេខ​២៧៣ ខាងកើត​ស្ថានីយ​បូមទឹក និង​តាម​ផ្លូវ​រថភ្លើង​កែង​ផ្លូវ លេខ​២៧៣​ជាដើម​សង្ស័យ​មាន​ខ្នង និង​ត្រូវរ៉ូវ​គ្នា​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ