ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​អាក្រក់​ណាស់​! ឱកាស​ប្រពន្ធ​ឈឺ​ធ្ងន់​ដេកពេទ្យ ផិតក្បត់​ជាមួយ​ម៉ែក្មេក

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ រឿងរ៉ាវ​នៃ​ភាព​មិន​ស្មោះត្រង់ ផិតក្បត់ ប្រហែលជា​មូលហេតុ​មួយ នៃ​ការ​ឈឺចាប់​ដែល​ពួក​គេ​ប្រឈម​មុខ ឈឺ​ខ្លាំង​ជាង​ជំងឺ​ដែល​អ្នក​កំពុង​ព្យាបាល​ទៅ​ទៀត តើ​វា​អាក្រក់​ប៉ុណ្ណា ប្រសិនបើ​ភាគី​ទី​បី​នោះ មិនមែន​ជា​មនុស្ស​ដទៃ​ទៀត…

ប្រេ​ស៊ី​ល ៖ រឿងរ៉ាវ​នៃ​ភាព​មិន​ស្មោះត្រង់ ផិតក្បត់ ប្រហែលជា​មូលហេតុ​មួយ នៃ​ការ​ឈឺចាប់​ដែល​ពួក​គេ​ប្រឈម​មុខ ឈឺ​ខ្លាំង​ជាង​ជំងឺ​ដែល​អ្នក​កំពុង​ព្យាបាល​ទៅ​ទៀត តើ​វា​អាក្រក់​ប៉ុណ្ណា ប្រសិនបើ​ភាគី​ទី​បី​នោះ មិនមែន​ជា​មនុស្ស​ដទៃ​ទៀត ពោល​គឺជា​មនុស្ស​ជិត​ស្និទ្ធ បំផុត​នៅ​ក្នុង​គ្រួសារ​តែ​មួយ ពិតជា​រង​ទុក្ខ​ឈឺផ្សារ​ខ្លាំង​ណាស់​! តួយ៉ាង នារី​ម្នាក់ ត្រូវ​ស្វាមី​បោកប្រាស់ ផិតក្បត់​លួច​ស្រលាញ់​នារី​ម្នាក់​ទៀត​ដោយ​សម្ងាត់ នៅ​ពេល​ដែល​រូប​នាង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដេក​ក្នុង​មន្ទីរពេទ្យ ហើយ​អ្នក​មក​ជ្រៀតជ្រែក​គេ​នោះ គឺជា​ម្តាយបង្កើត​របស់​នាង ។

នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ គេហទំព័រ​ដ៏​ល្បី​មួយ​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រាយការណ៍​ថា អ្នក​នាង Kamylla Wanessa Cordeiro de Melo បាន​បង្ហាញ​ឲ្យ​ពិភពលោក បានដឹង​អំពី​រឿងរ៉ាវ ដែល​ប្តី​របស់​នាង បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ម្តាយក្មេក នៅ​ពេល​រូប​នាង​ត្រូវ​ដេក​នៅ​ក្នុង​បន្ទប់ ICU អស់​រយៈពេល ៧៨​ថ្ងៃ បន្ទាប់​ពី​ធ្វើការ​វះកាត់ ដោយសារ​តែ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។ ពួក​គេ​មាន​ទំនាក់ទំនង​គ្នា ដោយ​គ្មាន​ការ​លាក់លៀម ធ្វើ​ដូច​គ្មាន​កំហុស​អ្វី​សោះ លើស​ពី​នេះ​ទៅ​ទៀត ឥឡូវនេះ ពួក​គេ​ទាំង​ពីរ​នាក់​បាន​រៀប​ការ​ហើយ ដោយ​គូ​នេះ (​ប្តី​បាន​បែកបាក់​រូប​នាង និង​ម្តាយ​បាន​បែកបាក់​ពី​ឪពុក​របស់​នាង​) ។

អ្នក​នាង ខេ​មី​ឡា បាន​និយាយ​ថា នៅ​ពេល​ដែល​រូប​នាង មាន​វ័យ​ជំទង់ អាយុ​ប្រហែលជា​១៣, ១៤​ឆ្នាំ ម្តាយ​របស់​នាង ចាប់ផ្តើម​ប្រកួតប្រជែង​ជាមួយ​កូនស្រី​រហូត ។ “​ម្តាយបង្កើត​មាន​អាយុ​ច្រើន​ជាង​កូនស្រី តែ​២០​ឆ្នាំ​ប៉ុណ្ណោះ​” សូ​ម្បី​តែ​សម្លៀក​បំពាក់​របស់​ម្តាយ ក៏​ត្រូវ​តែ​សម​ជាង ស្អាត​ជាង​កូនស្រី​ដែរ ហើយ​អាហារ​សម្រាប់​ម្តាយ​ត្រូវ​តែ​ឆ្ងាញ់​ជាង​កូនស្រី គ្មាន​អ្វី​ដែល ខេ​មី​ឡា ធ្វើ​គាប់ចិត្ត​ម្តាយ​ទេ ។

ខេ​មី​ឡា និយាយ​បន្ត​ថា “​នៅ​ពេល​នាង មាន​អាយុ ២៥​ឆ្នាំ នាង​បាន​ស្រលាញ់​បុរស​ម្នាក់ ដែល​មាន​អាយុ​លើស​នាង ១០​ឆ្នាំ ។ ពួក​យើង​បាន​រៀប​ការ​នៅ​ខែសីហា ក្នុង​ឆ្នាំ​២០១៣ ហើយ​នៅ​ឆ្នាំ​បន្ទាប់ យើង​បានកូន​ប្រុស​ម្នាក់ រហូត​មក​ដល់​ពេល​នេះ មាន​អាយុ​០៦​ឆ្នាំ​ហើយ​” ។

ទោះ​យ៉ាងណា​នៅ​ឆ្នាំ​២០១៧ ខេ​មី​ឡា ធ្វើការ​វះកាត់​កែ​សម្ផស្ស នៅ​មន្ទីរពេទ្យ ក្នុង​ក្រុង Recife ដើម្បី​សម្រក​ទម្ងន់​របស់​នាង ប៉ុន្តែ បន្ទាប់​ពី​ការ​វះកាត់ ជា​អកុសល​នាង​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវ​បញ្ជូន​ទៅ​កាន់​បន្ទប់ ICU ដើម្បី​សង្គ្រោះ​បន្ទាន់ នាង​ត្រូវ​ព្យាបាល​អស់​រយៈពេល​ជា​យូរ ជីវិត​របស់​នាង​ស្ថិត​នៅ​មាត់ជ្រោះ​មច្ចុរាជ ។

ខេ​មី​ឡា និយាយ​អោយ​ដឹង​ទៀត​ថា “​ក្នុងអំឡុងពេល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ អស់​រយៈពេល ៧៨​ថ្ងៃ នៅ​ពេល​នោះ ម្តាយ​នាង បាន​មក​ដល់​ផ្ទះ​របស់​នាង ដើម្បី​ជួយ​ប្តី មើលថែ​កូនប្រុស ដែល​នៅ​ពេល​នោះ​កូន​ទើបតែ​អាយុ​ជិត ៤​ឆ្នាំ ។ ខណៈ​ពេល​ដែល​ឪពុក​បង្កើត​របស់​នាង កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​មួយ នៅ​រដ្ឋ Pernambuco ប្រទេស​ប្រេ​ស៊ី​ល ជាមួយ​ប្អូនប្រុស​របស់​នាង​” ។

ប៉ុន្តែ​ក្រោយមក ទើប ខេ​មី​ឡា បានដឹង​ថា ក្នុង​រយៈពេល​ជិត ៣​ខែ ដែល​នាង​បាន​ចំណាយពេល​នៅ​លើ​គ្រែពេទ្យ មាន​តែ​ឪពុក​របស់​នាង បាន​មក​លេង​នាង​នៅ​មន្ទីរពេទ្យ ។ នេះ​បង្ហាញ​ថា ជិត ៣​ខែ​ហើយ ប្តី​របស់​នាង បាន​មក​អើត​មើល​នាង តែ​ពីរ​ដង​ប៉ុណ្ណោះ ចំណែក​ស្ត្រី​ដែល​នាង​ស្គាល់​ថា​ជា​ម្តាយបង្កើត​វិញ មិន​ដែល​បង្ហាញខ្លួន សូ​ម្បី​តែ​ម្តង ។ ជាង​នេះ​ទៀត​សូ​ម្បី​តែ​ពេល​នាង​ចេញពី​មន្ទីរពេទ្យ​វិញ​ក៏​ដោយ គ្មាន​វត្តមាន​លោក​ប្តី​ទេ មាន​តែ​ឪពុក​ម្នាក់ ដែល​បាន​នាំ​នាង ទៅ​ផ្ទះ​របស់​គាត់ ។

នៅ​ពេល​ឪពុក​របស់ ខេ​មី​ឡា បាន​មក​យក​កូនស្រី​ចេញពី​មន្ទីរពេទ្យ ឪពុក​បាន​ប្រាប់​ឲ្យ​នាង​ដឹង​ថា ប្រពន្ធ​របស់​គាត់ កំពុង​មាន​សាហា​យ​ស្មន់​ជាមួយ​ប្តី​របស់​កូនស្រី ។ ពេល​នោះ​ហើយ នាង​មានការ​ឈឺចាប់​បំផុត នៅ​ក្នុង​ជីវិត​របស់​នាង ។ នាង​មើលទៅ ឪពុក​ក៏​មានការ​ឈឺចាប់​ខ្លាំង​ណាស់​ដែរ ប្រៀប​ដូច​ជា​គេ​ចាក់​ចំ​ដើមទ្រូង ប៉ុន្តែ​គាត់​ហាក់ដូចជា​ទប់​អារម្មណ៍​បាន ។

បន្ទាប់​ពី​នោះ ខេ​មី​ឡា ស្ទើរតែ​ក្លាយជា​មនុស្ស​បាត់បង់​វិញ្ញាណ ហើយ​បាន​ទូរស័ព្ទ​ទៅ​ម្តាយ​របស់​នាង ប្រាប់​និង​សួរ​ថា “​ខ្ញុំ​ភ័យ​ណាស់ ខ្ញុំ​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ខ្ញុំ​នៅ​រស់​ទេ​” ហើយ​បាន​សួរ​ថា តើ​វា​ជា​ការ​ពិត​ទេ ដែល​ប្តី​នាង​និង​ម៉ែ​នៅ​ជាមួយ​គ្នា ? “​ចម្លើយ គឺ​មែនហើយ​! បាន​នៅ​ជាមួយ​គ្នា ហើយ​សប្បាយ​ចិត្តខ្លាំង​ណាស់ ។ ព្រះ​អើយ​…! ខេ​មី​ឡា ស្ទើរ​មិន​ជឿ​ទេ​នូវ​អ្វី​ដែល​នាង​បានឮ​ផ្ទាល់​ពាក្យ​ពី​ម្តាយ​នាង​” ។

៣​ថ្ងៃ​បន្ទាប់​ពី​បានដឹង​ការ​ពិត ខេ​មី​ឡា បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ ឃើញ​ថា បុរស​ជា​ប្តី បាន​វេច​ទ្រព្យសម្បត្តិ និង​ឯកសារ​ផ្ទាល់ខ្លួន​ទាំងអស់​ចេញពីផ្ទះ នាង​មិនដឹង​ថា ប្តី​ទៅ​នៅ​ទីណា​ទេ ។ ខណៈ​ពេល​ដែល​ឪពុក​របស់​នាង​បាន​លែងលះ​ជាមួយ​ម្តាយ​របស់​នាង ។

ខេ​មី​ឡា បាន​បន្ថែម​ថា “​វា​មិន​ងាយស្រួល​ទេ ប៉ុន្តែ​ខ្ញុំ​មាន​កាតព្វកិច្ច អនុញ្ញាត​ឱ្យ​កូនប្រុស​របស់ខ្ញុំ​ទៅ​លេង​ជាមួយ​ឪពុក ហើយ​បាន​ជួប​ជីដូន​របស់​គាត់ ២ ទៅ​៣​ដង ក្នុង​មួ​យស​ប្តា​ហ៍ តាម​ដីការ​របស់​តុលាការ​” ។

មនុស្ស​នៅ​ជុំវិញ និង​អ្នក​ស្គាល់គ្នា មានការ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​បាន​កើតឡើង ។ ឪពុក​របស់​នាង មិន​បាន​និយាយ​អ្វី​ជាមួយ​ម្តាយ​របស់​នាង​ទៀត​ទេ ។ ខណៈ​ពេល​ដែល ខេ​មី​ឡា ដឹង​ថា ម្តាយ​និង​ប្តី​របស់​នាង ពួក​គេ​នៅ​តែ​រស់នៅ​ជាមួយ​គ្នា ចេញ​ទៅ​ក្រៅ​បង្កើត​បរិយាកាស​ផ្អែមល្ហែម ។ ហើយ​ថ្មី​ៗ​នេះ ខេ​មី​ឡា បានដឹង​ថា ម្តាយ​និង​ប្តី​របស់​នាង បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​របស់​ពួក​គេ នៅ​ថ្ងៃ​ទី​២ ខែមីនា ដោយ​បើកចំហ ។

ខេ​មី​ឡា បាន​បង្ហើប​ថា នាង​បាន​កាត់​ផ្តាច់​ពី​ម្តាយ​នាង និង​កាត់​ផ្តាច់​ជាមួយ​អតីត​ស្វាមី​ហើយ ។ នាង​ឈឺចាប់​ខ្លាំង​ណាស់ ជាមួយនឹង​អ្វី​ដែល​បាន​កើតឡើង ទោះជា​យ៉ាងណា​ក៏​ដោយ ជីវិត​ត្រូវ​ឆ្ពោះទៅ​មុខ ។ នៅ​ទីបំផុត ខេ​មី​ឡា បាន​រក​ឃើញ​ស្នេហា​ជាមួយ​បុរស​ថ្មី ដោយ​ការ​គោរព និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ ចាប់ពី​ពេល​នេះ​ទៅ នាង​នឹង​សប្បាយចិត្ត​ជាមួយ​គ្រួសារ​ថ្មី ដោយ​នាង​មាន​ឪពុក​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ជាមួយ​កូនប្រុស​ល្អ​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ