ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែ​ចាស់​ម្ចាស់​ឆ្នាំ​ទាំង​៦​ខ្វល់​រក​លុយ​តែ​ចូល​ខែតុលា​មហា​រវល់​រាប់​លុយ

3 ឆ្នាំ មុន

ស្តែង​ណាស់ ! តាម​ការ​ទស្សន៍​ទាយ​របស់​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៦​កាលពី​ខែ​ចាស់​រាសី​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ការងារ​រក​លុយ​ក៏​មិនសូវ​កាក់កប តែ​ពេល​ចូល​មក​ដល់​ខែ​ថ្មី​ខែតុលា​នេះ​លេខនាំលាភ១៦៨លោក​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ក្លាយជា​អ្នកមាន​សំណា​ង​ធំ​មាន​លុយ​ហៀរ​ដៃ មាន​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ​មហា​ប្រពៃ​ក្រៃ​លែង និង​ជា​ខែ​រីករាយ​បំផុត​សម្រាប់​ជីវិត ។ ឆ្នាំ​មហា​សំណាង​ទាំង​៦​នោះ​មាន…

ស្តែង​ណាស់ ! តាម​ការ​ទស្សន៍​ទាយ​របស់​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៦​កាលពី​ខែ​ចាស់​រាសី​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ការងារ​រក​លុយ​ក៏​មិនសូវ​កាក់កប តែ​ពេល​ចូល​មក​ដល់​ខែ​ថ្មី​ខែតុលា​នេះ​លេខនាំលាភ១៦៨លោក​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ក្លាយជា​អ្នកមាន​សំណា​ង​ធំ​មាន​លុយ​ហៀរ​ដៃ មាន​សិរី​សួស្តី​ក្នុង​ក្រុម​គ្រួសារ​មហា​ប្រពៃ​ក្រៃ​លែង និង​ជា​ខែ​រីករាយ​បំផុត​សម្រាប់​ជីវិត ។ ឆ្នាំ​មហា​សំណាង​ទាំង​៦​នោះ​មាន ឆ្នាំម្សាញ់ មមី ច រោង ខាល កុរ ដែល​ជា​ឆ្នាំ​ដល់​ពេល​ដល់​វេលា​ត្រូវ​ទទួល​លាភ​ធំ​ក្នុង​ខែ​ថ្មី​នេះ ។ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ ផល​ល្អ​ប្រាកដជា​កើត​មាន​ដូច​បំណង ។

ឆ្នាំម្សាញ់ រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ ។ នៅ​ក្នុង​ខែ​ថ្មី​ខែតុលា​នេះ ដួង​រាសី​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញដៃពេញជើង​ព្រោះថា​ផល​ល្អ​កំពុង​នៅ​រង់ចាំ​ជា​និច្ច ហើយ​បើ​ចង់​ចរចា​ពី​រឿង​អ្វីមួ​យ​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា ទទួលផល​ធំធេង ។ ឯ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅ​មុខ​ប្រសើរ​ខ្លាំង​ណាស់ ហើយ​ផល​កម្រៃ​ទៀត​សោ​ត​ក៏​ចូល​មក​ហូរហៀរ​។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី លាភ​ធំ សំណាង​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​រកស៊ី​បាន​សម្រេច​ផល​ដូច​បំណងប្រាថ្នា​។ នៅ​ក្នុង​ខែ​ថ្មី​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ ។

ឆ្នាំច ក្រយៅ​ជា​មានសំណាង​តាំងពី​កំណើត​មក ពណ៌​នាំ​សំណាង​ឈាម​ជ្រូក នៅ​ក្នុង​ខែ​ថ្មី​ខែតុលា​នេះ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី ឯ​អ្នក​រកស៊ី​ជួញដូរ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​មាស​នេះ ។

ឆ្នាំរោង ជា​មនុស្ស​មាន​អំណាច មាន​លាភ​សំណាងល្អ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ នៅ​ក្នុង​ខែ​ថ្មី​នេះ​បើ​លោក​អ្នក​ចង់​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ហួស​ពី​ការ​ស្មាន ។ រីឯ​សម្ព័ន្ធ​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំខាល ជា​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​មិន​ដាច់​នៅ​ក្នុង​ខែតុលា​នេះ ។ តាម​ទំនាយ​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​លាភ​ធំ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ក្នុង​ខែ​ថ្មី​នេះ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួ​លទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ​ផង​ដែរ ។

ឆ្នាំកុរ ក្រយៅ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច មាន​លាភ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់ សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​ក្នុង​ខែតុលា​នេះ​។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ