ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​! ប្រើ​ល្បិចបញ្ឆោត រួច​ប្រើ​ល្បិច​អន្ទង​ចាប់​ជនសង្ស័យ​បាន​ទាំង​ក្រុម

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ចំនួន​៣​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​ធំ ស្មើនឹង​ទំងន់​១១៦,២៧​ក្រាម​។ ប្រតិបត្តិការ​ក្រសោប​ចាប់​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ…

ខេត្តព្រៃវែង ៖ បុរស​ចំនួន​៣​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​អ​ន្ទ​រ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​ធំ ស្មើនឹង​ទំងន់​១១៦,២៧​ក្រាម​។

ប្រតិបត្តិការ​ក្រសោប​ចាប់​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែតុលា ដោយ​ថ្ងៃ​ដំបូង​កម្លាំង​អាវុធហត្ថ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​បន្ទាប់​មក​ទើប​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​អ្នក​យក​ថ្នាំ​ញៀន​ពី​ភ្នំពេញ មក​លក់​ឱ្យ​ជនសង្ស័យ​២​នាក់​ដំបូង សម្រាប់​ចែកចាយ​បន្ត​នៅ​ក្នុង​មូលដ្ឋាន​។

លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសំរួល​ពី​លោក​ព្រះរាជអាជ្ញា​ស្តីទី​អម​សាលាដំបូង​ខេត្ត​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​៨​នាក់ ប្រើ​ប្រាស់​វិធាន​ញុះញុង ដោយ​បញ្ឆោត​ឱ្យ​ជនសង្ស័យ​យក​ថ្នាំ​មក​លក់ ហើយ​ក៏​ក្រសោប​ចាប់​តែ​ម្តង។

លោក​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ នៅ​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ តុលា​នោះ កម្លាំង​របស់​លោក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ចំណុច​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​និង​ស្រុក​ស្វាយ​អ​ន្ទ​រ​។ ដោយ​ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ៅ អ៊ុយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ ច​ន្ទ័ សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​ចុងភៅ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ និង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ ស្មើនឹង​ទំងន់​១៣.៦០​ក្រាម​។

ក្រោយ​ពី​ធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ច​ន្ទ័ សារី បាន​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​ខ្លួន​មាន​បក្សពួក​ម្នាក់​ទៀត​នៅ​ភ្នំពេញ​ជា​អ្នក​យក​មក​ឱ្យ ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត បន្ត​ប្រើ​ជន​សង្ស័យ ច​ន្ទ័ សារី ធ្វើ​ជា​ធ្នាក់​អន្ទង​ហៅ​បក្សពួក​របស់​ខ្លួន​នៅ​ភ្នំពេញ​ឱ្យ​យក​ថ្នាំ​មក​ឱ្យ​ទៀត ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត ឈ្មោះ បូ វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​សន្តិសុខ មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៤ តុលា និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១​កញ្ចប់​ធំ ស្មើនឹង​ទំងន់​១០២.៦២​ក្រាម​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ