ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ​រដ្ឋ​មន្ត្រី​៣​​ប្រទេស​​​ថា​ ជា​ការ​គំរាម​​មិន​អាច​ទទួល​យក​​បាន

3 ឆ្នាំ មុន

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី ៖ ប្រទេស​បារាំង រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​ជា​សហ​ប្រធាន​នៃ​ក្រុម​ប្រទេស​ហៅ​ក្រុម​មីន​ស្ក៍ កាលពី​ថ្ងៃ​ទី​៥​តុលា បាន​បរិហារ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា នៅ​តំបន់​បំបែក​​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ដែល​ពេល​នេះ​ហាក់​សំដៅ​ជា​ពិសេស លើ​បណ្ដាជន​ស៊ី​វិល​ថា…

ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​និង​អា​មេ​នី ៖ ប្រទេស​បារាំង រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក​ជា​សហ​ប្រធាន​នៃ​ក្រុម​ប្រទេស​ហៅ​ក្រុម​មីន​ស្ក៍ កាលពី​ថ្ងៃ​ទី​៥​តុលា បាន​បរិហារ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា នៅ​តំបន់​បំបែក​​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ដែល​ពេល​នេះ​ហាក់​សំដៅ​ជា​ពិសេស លើ​បណ្ដាជន​ស៊ី​វិល​ថា ជា​ការ​គំរាមកំហែង​មួយ​មិន​អាច​ទទួលយក​បាន សម្រាប់​ស្ថេ​រ​ភាព​របស់​តំបន់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ រដ្ឋមន្ត្រី​ការ​បរទេស របស់​ប្រទេស​ទាំង​៣​គូសបញ្ជាក់​ដោយ​ភាសា​ខ្លាំង​ៗ​ថា ការ​វាយប្រហារ​ទាំងឡាយ​នា​ពេល​ថ្មី​ៗ​នេះ ដែល​សំ​ដៅ​លើ​បណ្ដា​ទីតាំង​ស៊ី​វិល ទាំង​ក្នុង​តំបន់​មាន​ជម្លោះ ទាំង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់ ព្រមទាំង​លក្ខណៈ​មិន​សម​ស្រប នៃ​ការ​វាយប្រហារ​ទាំងនោះ គឹ​ជា​ការ​គំរាមកំហែង​មួយ​មិន​អាច​ទទួលយក​បាន​សម្រាប់​ស្ថេ​រ​ភាព​តំបន់​។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​៣​រូប លោក​JEAN YVES LE DRIAN លោក MIKE POMPEO និង​លោក​ស័​រ​ហ្គេ​យ​ឡា​​វ​រ៉ូ​វ បាន​ថោ្ក​ល​ទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់​បំផុត ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ដែល​កើត​មាននៅ​ខាងក្រៅ​តំបន់​មាន​ជម្លោះ​។ លោក​ទាំង​៣​អំពាវនាវ​ជា​ថ្មី​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ដល់​ក្រុង​បា​គូ​និង​ក្រុង​អ៊ី​រី​វ៉ា​ន​ឲ្យ​សន្យា ចាប់ពី​ពេល​នេះ​ទៅ​ឲ្យ ចាប់ផ្ដើម​ឡើង​វិញ​ដំណើរការ​នៃ​ការ​ដោះស្រាយ​ជម្លោះ ដោយ​ផ្អែក​លើ​បណ្ដា​គោលការណ៍ ដែល​អាច​អនុវត្ត​ទៅ​បាន​និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​។

កងកម្លាំង​បំបែក​ខ្លួន​និយម​ជនជាតិ​អា​មេ​នី​គាំ​ទ្រ​ដោយ​ក្រុង​អេ​រី​វ៉ា​ន និង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​បន្ត​ការ​ប្រយុទ្ធ​គ្នា​មិន​ព្រម​ផ្អាក​ដោយ​កំណត់​ជា​ពិសេស តាម​រយៈ​ការ​បាញ់​ផ្លោង​និង​ការ​ទម្លាក់​គ្រាប់បែក លើ​បណ្ដា​តំបន់​ទីក្រុង​ដែល​នាំ​ឲ្យ​មានការ​បារម្ភ​ចំពោះ​ជន​រង​គ្រោះជា​ជន​ស៊ី​វិល​កាន់តែ​ច្រើន​។ មានការ​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាង​ខ្លាំងក្លា​សំដៅ​រដ្ឋធានី​របស់​ពួក​បំបែក​ខ្លួន ដែល​ជាទី​ក្រុងមាន​ប្រជាជន​ប្រមាណ​ជា​៥០.០០០​នាក់​។

មុន​នេះ​អា​ស៊ែ​បៃ​ហ្ស​ង់​រាយការណ៍៍ ពី​ការ​វាយប្រហារ​បណ្ដា​តំបន់​ជន​ស៊ីវិល ពី​សំណាក់​កងទ័ព​អា​មេ​នី ពិសេស​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត លើ​ទីក្រុង​GANDJA ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​​​​​​ស្ថិត​នៅ​ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ខ្សែ​រណសិរ្ស​ឬ​ទីក្រុង​BEYLAGAN ។ ជន​ស៊ី​វិល​អា​មេ​នី​១៩​នាក់​និង​ជន​ស៊ី​វិល​អា​ស៊ែ​បៃ​ហ្ស​ង់​៤៤​នាក់​បាន​ត្រូវ​ស្លាប់​។ តុល្យការ​យោធា​ខាង​អា​ស៊ែ​បៃ​ហ្ស​ង់​ថា​ពុំ​មាន​បាត់បង់​ទាហាន​ណា​ម្នាក​ឡើយ តែ​ខាង​ពួក​បំបែក​ខ្លួន​ថា​ទាហាន​របស់​ខ្លួន ដល់​ទៅ​២១៩​នាក់​បាន​ត្រូវ​ស្លាប់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ