ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកនាំពាក្យ​សេត​វិមាន​ឆ្លង​​វីរុស COVID-19

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី KAYLEIGH MCENANY ប្រកាស​នា​ថ្ងៃ​ទី​៥​តុលា​ថា លោកស្រី​បាន​ឆ្លង​វីរុស​COVID-19 ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ត្រី​អ្នកនាំពាក្យ​សេត​វិមាន​រូប​នោះ​ថ្លែង​ថា…

សហរដ្ឋអាមេរិក ៖ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី KAYLEIGH MCENANY ប្រកាស​នា​ថ្ងៃ​ទី​៥​តុលា​ថា លោកស្រី​បាន​ឆ្លង​វីរុស​COVID-19 ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ស្ត្រី​អ្នកនាំពាក្យ​សេត​វិមាន​រូប​នោះ​ថ្លែង​ថា មុន​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១​តុលា​នៅ​សេត​វិមាន​លោកស្រី​មិន​បានដឹង​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​លោកស្រី​HOPE HICKS ទីប្រឹក្សា​របស់​សេត​វិមាន​ឡើយ​។ លោកស្រី​HOPE HICKS ធ្វើតេស្ត​រក​ឃើញ​ឆ្លង​វីរុស​នា​ថ្ងៃ​នោះ ប៉ុន្មាន​ម៉ោង​មុន​ពេល​ប្រកាស​ថា​លោក​ត្រាំ​ឆ្លង​វីរុស​ដែរ​។

យោង​តាម​ទូរទស្សន៍​ABC NEWS CNN និង​ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​BLOOMBERG​ថា លោក​CHAD GILMARTIN ដែល​ធ្វើការ​ក្នុង​ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន ក៏​ឆ្លង​វីរុស​ដែរ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ដោយ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​គឹ​វិជ្ជមាន​។ ចំណែក​លោកស្រី KAROLINE LEAVITT​ជំនួយការ​ខាង​គមនាគមន៍ របស់​សេត​វិមាន​និង​បុគ្គលិក​សេត​វិមាន​ឯទៀត​ៗ​ក៏​ឆ្លង​វីរុស​ដែរ​។

ចំណែក​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​MIKE PENCE​និង​ភរិយា លោក​ស្រិ​KAREN ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃ​ទី​៥​តុលា​មាន​លទ្ធផល​អ​វិ​ជ្ច​មាន​នៃ​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ