ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ទ័​រ​​ខ្នោសកោស​​ដូង​ឆក់យកជីវិត​ស្ត្រី​ម្នាក់​

3 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ស្ត្រី​ជា​អ្នកលក់​បន្លែ​ផ្លែ​ឈើ​ម្នាក់​នៅ​ក្នុង​ផ្សារ​ទ្រា ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធ័ម ខណៈ​ពេល​ដែល​​ស្ត្រីរងគ្រោះ​យក​ផ្លែ​ដូង​ទុំ​ទៅ​កោស​អោយ​អ្នកទិញ ស្រាប់​តែ​ម៉ូ​ទ័​រ​ខ្នោស​កោស​​ដូង​នោះ​ត្រូវ​ទឹក​សើម​ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​អោយ​ឆក់​​ស្ត្រី​រងគ្រោះ​​បាត់បង់ជីវិត​តែ​ម្តង​។ ហេតុការណ៍​​ខាងលើ​នេះ…

​ខេត្ត​ព្រៃវែង ៖ ស្ត្រី​ជា​អ្នកលក់​បន្លែ​ផ្លែ​ឈើ​ម្នាក់​នៅ​ក្នុង​ផ្សារ​ទ្រា ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធ័ម ខណៈ​ពេល​ដែល​​ស្ត្រីរងគ្រោះ​យក​ផ្លែ​ដូង​ទុំ​ទៅ​កោស​អោយ​អ្នកទិញ ស្រាប់​តែ​ម៉ូ​ទ័​រ​ខ្នោស​កោស​​ដូង​នោះ​ត្រូវ​ទឹក​សើម​ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​អោយ​ឆក់​​ស្ត្រី​រងគ្រោះ​​បាត់បង់ជីវិត​តែ​ម្តង​។

ហេតុការណ៍​​ខាងលើ​នេះ ត្រូវ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ តុលា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុង​ផ្សារ​ទ្រា ក្នុងភូមិ​ព្រៃ​មាស ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ច​ន ម៉ា​លី​ន ហៅ​ស្រី​កែវ អាយុ​២៤​ឆ្នាំ មាន​ប្តី និង​កូន​តូច​ពីរ​នាក់ និង​បាន​ប្រកប​មុខរបរ​លក់​បន្លែ​ផ្លែ​ឈើ និងកោសដូង​​នេះ​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ដែល​មាន​គ្រោះថ្នាក់​អ្វី​ទេ ទើបតែ​ពេល​នេះ ​ស្ត្រីរងគ្រោះជួបគ្រោះ​អកុសលបែបនេះ​តែម្តង​ ​។

តាម​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ មាន​​ប្រជា​ពលរដ្ឋ​ម្នាក់​បាន​ទៅ​ទិញ​ដូងទុំ​ពី​ស្ត្រី​រង​គ្រោះ ហើយ​អោយ​ស្ត្រី​រង​គ្រោះជា​អ្នកលក់​​កោស​​ដូង​នោះ​អោយ​ហើយ ប៉ុន្តែ​ម៉ូ​ទ័​រ​​កោស​​ដូង​នោះ​បាន​ត្រូវ​ទឹក​សើម ហើយ​​ស្ត្រី​រងគ្រោះ​មិនដឹង ក៏​បាន​ដោត​ភ្លើង​​បញ្ឆេះ​ម៉ូ​ទ័​រទាំង​មិន​បាន​ជូត​សម្អាត​អោយ​ស្ងួត​សិន ទើប​ធ្វើ​អោយ​ម៉ូ​ទ័​រ​ឆ្លង​ចរន្ត​អគ្គិសនី​ លុះ​ពេល​​ស្ត្រីរងគ្រោះ​​លូកដៃ​ទៅ​កាន់ ក៏​ធ្វើ​អោយ​ឆក់​ប្រកាច់​សន្លប់​​ស្តូកស្តឹង​ភ្លាម​ៗ​តែ​ម្តង ​។

តាម​ប្រភពដដែលបានបញ្ជាក់​បន្ត​ថា ​ភ្លាម​នោះ អ្នក​លក់ដូរ​នៅ​ជិត​នោះ​បានឃើញ​ក៏​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ពេញ​ផ្សារ និង​បាន​នាំ​គ្នា​ដឹក​ស្ត្រី​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​ គ្រូពេទ្យ​ប្រាប់​ថា ​ស្ត្រីរងគ្រោះ​បានបាត់បង់ជីវិត​​ទៅ​ហើយ​។

ពាក់ព័ន្ធនឹងករណី​ខាងលើ​នេះ​ សូម​បងប្អូន​ជា​​ក្រុម​អាជីវករ​ផ្សេង​ៗ​ទៀត ដែល​ប្រកប​មុខរបរ​ពាក់​ព​ន្ធ័​នឹង​​ចរន្ត​​អគ្គី​ស​នី សូម​យកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន​​ឱ្យ​​បាន​ខ្ពស់ ពិសេស​នៅ​រដូវ​ដែល​ឧ​ស្សា​ហ៌​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ មុន​ពេល​ប្រើ​ឧ​បករ​ណ៌​ណាមួយ ដែល​ភ្ជាប់​និង​ចរន្ត​​អគ្គី​ស​ន៌ សូម​ត្រួតពិនិត្យ​អោយ​បាន​ច្បាស់ មុន​និង​ដោត​ភ្លើងប្រើប្រាស់​ ​ចៀសវាងកើតមានហេតុការណ៍ជា​យថាហេតុដូចករណី​ខាងលើនេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ