ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្រួលខ្លួន​ចូល​កោសខ្យល់ រួច​ធ្វើ​អីៗ​​ហើយ​ទៅ​វិញ លុះ​មួយសន្ទុះ​មក​វិញ​​ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង​បាន​លួច​យក​លុយ​របស់​ភ្ញៀវ​អស់​ចំនួន​១០០​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ច្រកចូល​សាលា​សុវណ្ណ​ភូមិ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង​បាន​លួច​យក​លុយ​របស់​ភ្ញៀវ​អស់​ចំនួន​១០០​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ច្រកចូល​សាលា​សុវណ្ណ​ភូមិ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ «​កោស​ជប់​ម៉ាស្សា ១៩៩» ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ រិ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ដ​នៅ​ជិត​រង្វង់​មូល​ចោម​ចៅ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ពី​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​មិនសូវ​ស្រួល​ខ្លួន​ក៏​បាន​ទៅ​កោស​ជប់​នៅ​ហាង​ម៉ាស្សា​ខាងលើ ដោយ​ហៅ​នារី​ម្នាក់​មក​កោសខ្យល់​ឱ្យ តែ​មុន​នឹង​កោសខ្យល់​នារី​ម៉ាស្សា​នោះ​បានឱ្យ​គាត់​ដោះ​សំលៀក​បំពាក់​ភ្ជួរ​ជិត​កន្លែង​ម៉ាស្សា ហើយ​ឱ្យ​រូប​គាត់​ស្លៀក​តែ​កន្សែង​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​តែ​កោសខ្យល់ គាត់​បាន​និយាយ​ជាមួយ​នារី​ម៉ាស្សា​ខាងលើ​ត្រូវរ៉ូវ​គ្នា​ដោយ​បាន​រួម​ភេទ​បន្ថែម​ទៀត​អស់​តម្លៃ​១០​ដុល្លារ ខណៈ​ពេល​ប្រតិ​បត្តិការ​ចប់​រួចរាល់​ហើយ គាត់​ក៏​ចូល​បន្ទប់ទឹក​មួយ​ភ្លែត ដោយ​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ ព្រោះតែ​ការ​ទុកចិត្ត​ទៅ​លើ​នារី​ម៉ាស្សា​ខាងលើ ដូច្នេះ​រូប​គាត់​មិន​បាន​យក​ខោ​ចូល​ទៅ​បន្ទប់ទឹក​ជាមួយ​ទេ បន្ទាប់​មក​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​ពេល​គាត់​ត្រឡប់​ទៅ​ដល់​កា​រាស់​រថយន្ត​របស់​គាត់ ក៏​បាន​ឆែក​មើល​ក្នុង​ហោប៉ៅ​ខោ ស្រាប់តែ​ឃើញ​មាន​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០០​ដុល្លារ​ដាក់​ជាមួយ​គ្នា ពេល​នោះ​គាត់​ក៏​ប្រញាប់ប្រញាល់​មក​កន្លែង​កើតហេតុ​វិញ ស្រាប់តែ​ថៅកែ​ហាង​ម៉ាស្សា និង​នារី​ម៉ាស្សា​ខាងលើ មិន​ទទួលខុសត្រូវ​នោះ​ទេ ដោយ​និយាយ​ថា ចេញពី​កន្លែង​កើតហេតុ​យូរហើយ តែ​គាត់​បាន​ប្រាប់​ថា​មិនយូរ​ទេ គាត់​ទៅ​តែ​មួយ​ភ្លែត ហើយ​ក៏​ប្រញាប់ប្រញាល់​មក​ភ្លាម​ៗ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​ផង​ដែរ ថៅកែ​ម៉ាស្សា​បាន​តេ​ហៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មាន​រង​ប៉ុស្ដិ៍​ចោម​ចៅ​បាន​មក​ដល់ ក៏​បាន​សួរនាំ​តិចតួច ហើយ​ក៏​ត្រឡប់​ទៅ​វិញ​បាត់​ទៅ ។ លុះ​ពេល​មាន​អ្នក​សារព័ត៌មាន​មក​ថត​ពេញ​មុខ​ហាង ទើប​លោកនាយ​ប៉ុស្តិ៍​មក​ម្តងទៀត រួច​នាំ​នារី​ម៉ាស្សា​ដែល​ជា​ជនសង្ស័យ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ដើម្បី​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​នាំ​នារី​ម៉ាស្សា​យក​ទៅ​សួរនាំ នារី​ម៉ាស្សា​រូប​នេះ​មិន​បាន​សារភាព​ទេ ហើយ​សមត្ថកិច្ច​បំរុង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ទើប​ភាគី​ខាង​ថៅកែ​ម៉ាស្សា​សុំ​សង​លុយ​វិញ តែ​ឱ្យ​នារី​ម៉ាស្សា និង​ជន​រង​គ្រោះ​ទៅ​ស្បថស្បែ​មុខ​លោកយាយ​ទូល​ក្អម នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ