ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! លោក​ត្រាំ ដោះ​ម៉ាស់​ចេញ​ថ្លែងថា «​កុំ​ខ្លាច​កូ​វី​ដ ​និង​កុំ​ឲ្យ​វា​គ្រប​លើ​ជីវិត​របស់​អ្នក​»

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ ចាត់ទុកជា​រឿង​មិនធម្មតា​មួយ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​ចាក​ចេញពី​មន្ទីរពេទ្យ​វិល​ត្រឡប់​ទៅ​សេត​វិមាន​វិញ​ក្រោយ​សម្រាក​នៅ​​ពេទ្យ​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ បើ​ទោះបីជា​លោក​មិន​ទាន់​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ…

សហរដ្ឋអាមេរិក​ ៖ ចាត់ទុកជា​រឿង​មិនធម្មតា​មួយ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សម្រេចចិត្ត​ចាក​ចេញពី​មន្ទីរពេទ្យ​វិល​ត្រឡប់​ទៅ​សេត​វិមាន​វិញ​ក្រោយ​សម្រាក​នៅ​​ពេទ្យ​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ បើ​ទោះបីជា​លោក​មិន​ទាន់​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ ១៩ ក៏​ដោយ ។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នោះ គឺ​លោក​ត្រាំ​ពេល​ទៅ​ដល់​សេត​វិមាន​វិញ បាន​ថ្លែង​ការណ៍​ដោយ​ដំបូង​ឡើយ​លោក​បាន ដោះ​ម៉ាស់​ចេញពី​មុខ និង​បាន​ពោល​ពាក្យ​ថា «​ឥឡូវនេះ ​ខ្ញុំ​ប្រសើរ​ជាង​មុន ហើយ​ប្រហែលជា​ខ្ញុំ​មាន​ភាពស៊ាំ​ល្អ​» ។ នេះ​ជា​អ្វី​ដែល​លោក​បាន​ថ្លែង​ពេល​ទៅ​ដល់​សេត​វិមាន ដែល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ការ​វិល​ត្រឡប់​ដ៏​ចម្រូងចម្រាស​របស់​លោក​ត្រាំ ទៅ​កាន់​សេត​វិមាន វិញ​ដើម្បី​ចូលរួម​សមរភូមិ​យុទ្ធនាការ​បោះ​ឆ្នោត ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ដ៏​ធំ​របស់​អា​មេ​រិ​ក BBC នៅ​ថ្ងៃ​ទី ០៦ ខែតុលា ឆ្នាំ​២០២០ ។

លោក ត្រាំ បាន​ដោះ​ម៉ាស់​ចេញ​មុខ​របស់​គាត់​នៅ​លើរាន​ហាល​នៃ​សេត​វិមាន ទីកន្លែង​ដែល​បុគ្គ​លិក​និង​ជំនួយការ​ជា​ច្រើន​រូប​បាន​ធ្វើតេស្ត៍​រក​ឃើញ​វីរុស​កូ​វី​ដ ១៩ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

លោក​ត្រាំ​បាន​និយាយ​ថា «​មាន​អារម្មណ៍ល្អ​ណាស់​!» រួច​លោក​បាន​បន្ត​ថា «​កុំ​ខ្លាច​ពួក Covid កុំអោយ​វា​គ្រប​លើ​ជីវិត​របស់​អ្នក​» ។

នៅ​សហរដ្ឋអាមេរិក ករណី​អ្នក​កើត​ជំងឺ​កូ​វី​ដ ១៩ មាន​ចំនួន ៧,៤ លាន​នាក់ និង​មនុស្ស ២១០.០០០ នាក់​បាន​ស្លាប់​។

យ៉ាងណាមិញ សំណួរ​នៅ​តែ​មាន​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​របស់​លោក​ត្រាំ ហើយនឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​លោក​ទៅ​កាន់ សេត​វិមាន​នោះ ?

ដោយ​ប្រាប់​ទៅ​កាន់​ប្រជាជន​អា​មេ​រិ​កថា មិន​ត្រូវ​ខ្លាច​កូ​វី​ដ ១៩ តាម​រយៈ​ការ​សរសេរ​សា​រលើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន​នោះ លោក​ត្រាំ បាន​អះអាង​ថា «​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង​ជាង ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​កាលពី ២០ កន្លង​ទៅ​» ។

ជាង​នេះ​ទៅ​ទៀត​លោក​ត្រាំ បាន​អះអាង​ថា «​នឹង​ត្រលប់​មក​វិញ​ទៅ​កាន់​សៃ​វៀន​យុទ្ធនាការ​ឆាប់​ៗ​នេះ !!!» ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ