ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារសាំងហ្គាពួរមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់ដុល្លារសាំងហ្គាពួរមានប្រៀបខ្លាំងជាងប្រាក់ រៀលខ្មែរបន្តិចដែល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់ដុល្លារសាំងហ្គាពួរមានប្រៀបខ្លាំងជាងប្រាក់ រៀលខ្មែរបន្តិចដែល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១ដុល្លារសាំងហ្គាពួរ ទិញចូលរហូតដល់ ៣០២១ រៀល លក់ចេញ ៣០៥១ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣០១៣ រៀល និងលក់ចេញតែ ៣០៤៣ រៀលប៉ុណ្ណោះ ។

នៅថ្ងៃដដែលនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤១០៦ រៀល, ១អឺរ៉ូ ទិញចូល ៤៨៤២ រៀល លក់ចេញ ៤៨៩០ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៣ រៀល ហើយលក់ចេញ ២៩៨៣ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរ គឺ ១យន់ ទិញចូល ៦០៥ រៀល លក់ចេញ ៦១១ រៀល ខណៈ ១០០យ៉េនជប៉ុន ទិញចូល ៣៨៨៥ រៀល លក់ចេញ ៣៩២៤ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥៥ រៀល លក់ចេញ ៣៥៨ រៀល ។ ជាមួយ គ្នានេះដែរ ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល ហើយ ១០០០ដុង វៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ