ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេអាប៉ោង​ម្នាក់​រត់​រហូត​គាំងបេះដូង​ដួល​សន្លប់ ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​បាន​ស្លា.ប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ជា​មេអាប៉ោង កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ បាន​បាត់បង់​អាយុជីវិត​ដោយសារ​គាំងបេះដូង ខណៈ​រត់គេច​ខ្លួន​ភ័យ​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​លេងល្បែង​ស៊ីសង​ខុសច្បាប់​។…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា ជា​មេអាប៉ោង កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ បាន​បាត់បង់​អាយុជីវិត​ដោយសារ​គាំងបេះដូង ខណៈ​រត់គេច​ខ្លួន​ភ័យ​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​លេងល្បែង​ស៊ីសង​ខុសច្បាប់​។ បុរស​នោះ​ឈ្មោះ នៅ ដា​រ៉ា អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែតុលា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កូប​សហ​ការណ៍​ជា មួយ​កម្លាំង​ប្រជា​ការពារ​ឃុំ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ (​អាប៉ោង​)​មួយ​ករណី​នៅ​ចំណុច​វាល​ត្រពាំង​ច្រាំង ស្ថិត​នៅ​ខាងលិច​ភូមិ​ផ្គាំ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។ ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប ក្រុម​អ្នកលេង និង​មេអាប៉ោង​បាន​នាំ​គ្នា​រត់គេច​ខ្លួន ចុះ​ទឹក​ប្រហែល​៥០​ម៉ែត្រ ស្រាប់តែ​ពេល​នោះ​ឈ្មោះ នៅ ដា​រ៉ា ដែល​មាន​ជំងឺ​បេះដូង​ជា​អ្នក​កាន់​មេអាប៉ោង រត់​រហូត​គាំងបេះដូង​ដួល​សន្លប់​នៅ​លើ​ភ្លឺស្រែ​។

ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ជួយ​សង្គ្រោះ និង​សែង​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​សឹ​ង្ហ នៅ​វេលា​ម៉ោង​៤ រសៀល​ថ្ងៃ​ដដែល​នោះ​លោក​វេជ្ជបណ្ឌិត នៃ​មណ្ឌល​សុខភាព​បាន​ធ្វើការ​ពិនិត្យ ហើយ​ប្រាប់​វិញ​ភ្លាម​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។ ករណី​ខាងលើ​នេះ​ជន​រង​គ្រោះ​ទំនង​ភ័យ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន ក៏​រត់​រហូត​គាំងបេះដូង​ដួល​សន្លប់ និង​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។

តែបើ​តាម​សមត្ថកិច្ច​អះអាង​ថា អ្នកលេង​ល្បែងស៊ីសង​ដូចនេះ (​អាប៉ោង​) គ្រាន់តែ​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​អប់រំ​តែ​ប៉ុណ្ណោះ មិន​មាន​គោលការណ៍​ចាប់​ដាក់គុក​នោះ​ទេ ប៉ុន្តែ​ដោយ​អ្នកលេង​ល្បែង​នោះ​គាត់​ភ័យ​ពេក រត់​រហូត​គាំងបេះដូង​ដួល​ស្លាប់​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ