ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ថៃ​ម្នាក់ កែ​រូបសាក់​«​ពស់​»​ទៅ​ជា​«​នាគ​» បាន​១​ស​ប្តា​ហ៍ ប្រែប្រួល​(វីដេអូ)

3 ឆ្នាំ មុន

ថៃ ៖ ករណី​ស្ត្រី​ថៃ​ម្នាក់​ឈ្មោះ ស៊ូ​ផា​ន់​នី Supannee អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បាង​ចាក់ ស្រុក​មឿង ខេត្ត​ណា​ខុន ស៊ី​ថា​ម៉ា​រ៉ាត…

ថៃ ៖ ករណី​ស្ត្រី​ថៃ​ម្នាក់​ឈ្មោះ ស៊ូ​ផា​ន់​នី Supannee អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បាង​ចាក់ ស្រុក​មឿង ខេត្ត​ណា​ខុន ស៊ី​ថា​ម៉ា​រ៉ាត ដែល​សុ​បិ​ន្ត​ឃើញ​សត្វ​នាគ​មួយ​បាន​លូន​ព័ន្ធ​លើ​ខ្លួន​របស់​នាង បន្ទាប់​ពី​សុ​បិ​ន្ត​បែប​នេះ ធ្វើ​ឲ្យ​រូប​នាង​មាន​អារម្មណ៍​ក្តៅ​ស្ទើរតែ​រាល់​យប់​មិន​អាច​គេង​បាន ដូច្នេះ​ទើប​សម្រេចចិត្ត​សាក់​រូប​«​នាគរាជ​» ប៉ុន្តែ​សិប្បករ​ម្នាក់ សាក់​ដំបូង​ចេញ​ដូច​«​ពស់​ពណ៌​បៃតង​»​ទៅ​វិញ ដែល​ខុស​ពី​គំរូ​ដើម​ជា​រូប​នាគ រហូត​ដល់​ប្អូនស្រី​របស់​នាង​បង្ហោះ​រឿងរ៉ាវ​លើ​ហ្វេ​ស​ប៊ុ​ក និង​នាំ​កញ្ញា ស៊ូ​ផា​ន់​នី ទៅ​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ប្តឹង​ជាង​សាក់​រូប​ម្នាក់​នោះ ។

ថ្មី​ៗ​កន្លង​ទៅ​នេះ​លេចឮ​ថា កញ្ញា Supannee បាន​ទាក់ទង​ទៅ​ក្លឹ​ប​សិល្បៈ​សាក់​អាជីព​របស់​ប្រទេស​ថៃ នៅ​ទីក្រុង​បាងកក ដើម្បី​ស្នើ​សុំ​ជាង​ចាក់​សាក់​មក​ពី​ហាង​«​ម៉ាក់​ម៉ៃសាក់​» ឲ្យ​កែ​រូបសាក់​ចាស់​របស់​នាង ។

Supannee បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា អ្នកបច្ចេកទេស​ចាក់​សាក់ នៅ​ហាង​ក្នុង​ទីក្រុង​បាងកក​នោះ បាន​កែ​ច្នៃ​ស្នាម​សាក់​ចាស់ ចំណាយពេល​សាក់​បី​ដង ក្នុង​១​ដង​ៗ​ចំណាយពេល​ច្រើន​ម៉ោង រហូត​ដល់​ចេញ​លទ្ធផល​មក គួរ​ជាទី​គាប់ចិត្ត ព្រោះ​ស្នាម​សាក់​ចេញ​ដូច​«​នាគរាជ​» ជា​អ្វី​ដែល​រូប​នាង​ចង់បាន ។

កញ្ញា Supannee បាន​និយាយ​បន្ត​ថា តាំងពី​ចាប់ផ្តើម​គោរព​បូជា និង​ចាប់ផ្តើម​សាក់​រូប​នាគ ធ្វើ​ឲ្យ​រូប​គាត់​មានសំណាង​ត្រូវ​ឆ្នោត​ពីរ​ដង​ហើយ ខណៈ​ដែល​សាច់ញាតិ​និយាយ​ថា ស្នាម​សាក់​រូប​នាគ នៅ​ផ្នែក​ខាងក្រោយ​របស់​នាង ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​សញ្ញា​ដ៏​ល្អ សម្រាប់​គ្រួសារ​និង​មិត្តភក្តិ ផ្តើម​ចេញពី​ភាព​រីករាយ និង​សំណាង នៃ​អ្វី​ដែល​កញ្ញា​ស៊ូ​ផា​ន់​នី ជឿ​និង​គោរព​បូជា​សត្វ​នាគ ។

ស្រាប់តែ នៅ​ថ្ងៃ​ទី​៥ តុលា ២០២០​នេះ កញ្ញា Supannee បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចាក់​សាក់​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មក រូប​នាង​បានឃើញ​ឡើង​ស្នាម​ក្រហម​ៗ លើ​កន្លែង​រូបសាក់ ហើយ​រមាស់​នៅ​ខាងក្រោយ ដូច​ជា​បាត់បង់​អ្វីមួយ ប្រែជា​ជាំ​ខ្មៅ ប៉ុន្តែ​សាក់​នៅ​តែ​មិន​ទាន់​រលុប​ទាំងស្រុង​ទេ ។

កញ្ញា Supannee មានការ​ព្រួយបារម្ភ​ថា អា​ឡែ​រ​ហ្សី នឹង​កើនឡើង ធ្វើ​ឲ្យ​លំនាំ​ស្នាម​សាក់​នាគ​ផ្លាស់​ប្តូរ ។ យ៉ាងណាមិញ ពេល​នេះ កញ្ញា ស៊ូ​ផា​ន់​នី រង​ចាំ​មើល រោគ​សញ្ញា​ដែល​កើត​ឡើងជា​បន្ត តើ​វា​ប្រែប្រួល​អ្វី​ទៀត ?​

សូម​រម្លឹក​រឿងរ៉ាវ​ឡើង​វិញ ៖ សុបិន​ឃើញ​«​នាគរាជ​»​ទៅ​ចាក់​សាក់​! ចេញ​ដូច​«​សត្វ​ពស់​»​នាង​ខឹង​ប្តឹង​ប៉ូ​លី​ស​ថៃ

https://www.facebook.com/thairath/videos/623150598378446

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ