ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម ដែល​ទើប​ទិញ​ថ្មី​ចំនួន​៧០​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មករ​ក្រុមហ៊ុន ស៊ី​ន​ទ្រី ធ្វើ​កូដកម្ម​ដោយ​មិន​ចេញ​ប្រមូល​សំរាម​នោះ សម្រាប់​ចំណាត់ការ​បន្ទាន់​នេះ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មករ​ក្រុមហ៊ុន ស៊ី​ន​ទ្រី ធ្វើ​កូដកម្ម​ដោយ​មិន​ចេញ​ប្រមូល​សំរាម​នោះ សម្រាប់​ចំណាត់ការ​បន្ទាន់​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​ដែល​ទើប​ទិញ​ថ្មី និង​ទើប​នាំ​ចូល​មក​ដល់​ចំនួន​៧០​គ្រឿង ឲ្យ​ចេញ​ជា​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា​នេះ រួម​ជាមួយ​កម្លាំង​សន្តិសុខ សណ្តាប់ធ្នាប់​ខណ្ឌ ប្រជា​ការពារ និង​ភ្នាក់ងារ​ប្រមូល​សំរាម​ជាប់កិច្ចសន្យា​រាប់រយ​នាក់ ដើម្បី​ចេញ​ប្រ​តិ​បត្ត​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ដឹក​សំរាម​ចំនួន​៤៩​គ្រឿង​ហើយ ដូចនេះ​ត្រូវ​បន្ថែម​សរុប​ចំនួន​៧០​គ្រឿង ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​សំរាម​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ ក្រុមការងារ​ប្រមូល​សំរាម​បណ្តោះអាសន្ន​នេះ បាន​ចែក​ចេញ​ជា​៣​វេន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​ពេលវេលា​ដែល​បាន​កំណត់ ងាយស្រួល​ដល់​ក្រុមការងារ​ប្រមូល​សំរាម និង​បាន​លឿន​។ គួរ​រំលឹក​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ជ្រើសរើស​កម្មករ​ប្រមូល​សំរាម បន្ទាប់​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន ស៊ី​ន​ទ្រី ផ្អាក​សកម្មភាព​ក្នុង​ការ​ប្រមូល​សំរាម ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បំពេញ​តាម​លក្ខ​ខ័​ណ្ឌ​ដែល​ពួក​គេ​ចង់បាន​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ