ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន​អ្នក​ឆ្នាំ​ទាំង​៥​នេះ​សុទ្ធតែ​ជា​អ្នកមាន​លាភ​ស្ទួន​បី​ថ្ងៃ

3 ឆ្នាំ មុន

ជើង​លេខ​កំពូល​គ្រូ​ហុងស៊ុយ​បាន​ទស្សន៍​ទាយ​ថា នោ​រង្វង់​បី​ថ្ងៃនេះ​គឺ​ថ្ងៃ​ទី​៥,៦,៧ តុលា លេខ​នាំ​សំណាង ៥៦៧៩​ជា​ឱកាស​ពិសេស​បំផុត​សម្រាប់​មហា​ឆ្នាំ​ទាំង​៥ មមែ ថោះ វក ជូត រកា…

ជើង​លេខ​កំពូល​គ្រូ​ហុងស៊ុយ​បាន​ទស្សន៍​ទាយ​ថា នោ​រង្វង់​បី​ថ្ងៃនេះ​គឺ​ថ្ងៃ​ទី​៥,៦,៧ តុលា លេខ​នាំ​សំណាង ៥៦៧៩​ជា​ឱកាស​ពិសេស​បំផុត​សម្រាប់​មហា​ឆ្នាំ​ទាំង​៥ មមែ ថោះ វក ជូត រកា ជួប​លាភ​សំណាង សិរី​សួស្តី​មាន​លាភ​មាសប្រាក់​មហាសាល​ហូរ​ចូល​មក​ផ្ទួន​ៗ​បី​ថ្ងៃ​ដែល​ជា​ការ​កែប្រែ​ខ្សែជីវិត​ថ្មី​យ៉ាង​ត្រចះត្រចង់​ចាប់ពី​ពេល​នេះ​ទៅ​ហើយ ។ សូម​លោក​អ្នក​ប្រ​ញា​ប់​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំមមែ ដូង​រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​ព្រោះ​លាភ លុយ​ចូល​មក​ជុំ​ទិស​។ បី​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់ ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា រមែង​បាន​ជោគ​មាន​ជ័យ​យ៉ាង​គាប់ប្រសើរ​ភ្លាម​តែ​ម្តង ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ទៅ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​។ ឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំថោះ ជា​មនុស្ស​សម្បូរ​លាភ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ដំណើរ​ជីវិត​គាប់ប្រសើរ​ខ្លាំង​ណាស់ មាស ប្រាក់​ចូល​មក​ហៀរ​ដៃ ។ បី​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​ប្រាក់​កាក់​ដើម្បី​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ​។ ឯ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ពពក​តែ​ម្តង ។ សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក ជា​ឆ្នាំ​នាំ​សិរី​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត បី​ថ្ងៃនេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំជូត ក្រយៅ​ជា​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​មិន​ដាច់​បី​ថ្ងៃ ។ តាម​ទំនាយ​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​នេះ​ជា​ប្រភេទ​មនុស្ស​មាន​លាភ​ធំ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ក្នុង​រង្វង់​បី​ថ្ងៃនេះ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ​ ។

ឆ្នាំរកា ក្រយៅ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច មាន​លាភ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​រយៈពេល​បី​ថ្ងៃនេះ​។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ​។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ