ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាក​បា.ញ់ប្រហារ និង​ផ្តាច់​ជីវិត​រង្គាល​ក្នុង​សាកលវិទ្យាល័យនៅ​ដិត​ជាប់​ក្នុង​ចិត្ត​និស្សិត​ថៃ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឆាក​នៃ​ការ​បាញ់ប្រហារ និង​ការ​សម្លាប់​រង្គាល​នៅ​សាកលវិទ្យាល័យ ធ​ម្មា​សាត​ក្រុង​បាងកក ដែល​នៅ​ទីនោះ​មាន​​និស្សិ​ត​ជា​​ច្រើន​សិប​នាក់​បាន​ត្រូវ​សម្លាប់ ហើយ​៤៤​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ពួក​និស្សិត​ជំនាន់​ក្រោយ ខណៈ​និស្សិត​ថៃ​មួយ​ផ្នែក​បន្ត​បាតុកម្ម​តាម​ដង​វិ​ថី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​។ ថ្ងៃ​ទី​៦ ​តុលា…

ប្រទេស​ថៃ ៖ ឆាក​នៃ​ការ​បាញ់ប្រហារ និង​ការ​សម្លាប់​រង្គាល​នៅ​សាកលវិទ្យាល័យ ធ​ម្មា​សាត​ក្រុង​បាងកក ដែល​នៅ​ទីនោះ​មាន​​និស្សិ​ត​ជា​​ច្រើន​សិប​នាក់​បាន​ត្រូវ​សម្លាប់ ហើយ​៤៤​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ពួក​និស្សិត​ជំនាន់​ក្រោយ ខណៈ​និស្សិត​ថៃ​មួយ​ផ្នែក​បន្ត​បាតុកម្ម​តាម​ដង​វិ​ថី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​។

ថ្ងៃ​ទី​៦ ​តុលា ​ឆ្នាំ​១៩៧៦​ និស្សិត​​ជា​ច្រើន​សិប​នាក់​ប្រឆាំង​ការ​វិល​ត្រឡប់​នៃ​របប​ផ្ដាច់​ការ​យោធា ត្រូវ​បាន​សម្លាប់ បាញ់ប្រហារ ព្យួរ​.ក​​នឹង​ដើមឈើ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​នោះ ពី​សំណាក់​កងកម្លាំង​សន្តិសុខ​ និង​ពួក​ជីវពល​រាជា​និយម​ជ្រុល​។ តុល្យការ​មនុស្ស​៤៦​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​​បើ​តាម​អាជ្ញាធរ​ តែបើ​តាម​សាក្សី​នានា​ថា ​អ្នក​​បាត់​បង់​ជីវិត​​មាន​ដល់​ជាង​១០០​នាក់​។

ចលនា​និស្សិត​ស្និទ្ធ​ប្រជាធិបតេយ្យ​ពេល​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ចាប់​តាំង​ពិ​ថ្ងៃ​ទី​១៩​កញ្ញា​​មក នៅ​ក្រុង​បាងកក​ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​រដ្ឋប្រហារ​របស់​ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ពី​ឆ្នាំ​២០១៤​មក​។ ពួក​និស្សិត​បាន​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចាក​ចេញពី​អំណាច និង​ហា​៊​ន​រហូត​ទាមទារ​ឲ្យ​កែទម្រង់​រដ្ឋធម្មនុញ្ញ​កាត់​បន្ថយអំណាច​ព្រះ​មហា​ក្ស​ត ដែល​ព្រះមហាក្សត្រ​មិន​អាច​មាន​នរណា​ប៉ះពាល់​បាន​។

មេធាវី​មួយ​រូប​និយាយ​ថា ​យើង​ចង់​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដឹង​ថា មិន​ត្រូវ​មើល​ស្រាល​ពួក​យោធា​ឡើយ ​ព្រោះ​ពួក​គេ ពុំ​មានការ​ត្រា​ប្រណី​ទេ​។

ចាប់តាំងពី​ការ​បង្ក្រាប​បង្ហូរឈាម​ចលនា​និស្សិត​នៅ​សាកលវិទ្យាល័យ​ធ​ម្មា​សាត​នោះ​មក ពុំ​មាន​អ្នក​ទទួលខុសត្រូវ​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឡើយ​។ កង​យោធា​ដណ្ដើម​អំណាច​ភ្លាម​ៗ​​ក្រោយ​ការ​សម្លាប់​រង្គាល​នោះ ដោយ​សម្លាប់​រយៈពេល​៣​ឆ្នាំ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​កង​យោធា​លើក​ឡើង​ថា ​គឺ​ពួក​និ​ស្សិ​ជា​អ្នក​នាំអាទិ៍​បាញ់​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ