ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នឹង​វិល​មក​ព្យា​បាល​នៅ​​សេត​វិមាន​វិញ​ បើ​សុខភាព​បន្ត​ល្អ​ប្រសើរ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ពី​ចូល​មន្ទីរពេទ្យ​២​យប់​មក ក្រុម​គ្រូពេទ្យ​របស់​ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​៤ តុលា ថា ប្រធានាធិបតី​ដែល​ឆ្លង​ជំងឺ…

សហរដ្ឋអាមេរិក ៖ ក្រោយ​ពី​ចូល​មន្ទីរពេទ្យ​២​យប់​មក ក្រុម​គ្រូពេទ្យ​របស់​ប្រធានាធិបតី​អា​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ អះអាង​នា​ថ្ងៃ​ទី​៤ តុលា ថា ប្រធានាធិបតី​ដែល​ឆ្លង​ជំងឺ COVID-19 នឹងអាច​វិល​ត្រឡប់​មក​កាន់​សេត​វិមាន​បន្ត​ការព្យាបាល​នៅ​ទីនោះ ចាប់ពី​ថៃ្ង​ទី​៥ តុលា​ទៅ ប្រ​សិនបើ​សុខភាព​របស់​លោក​បន្ត​ល្អ​ប្រសើរ ។

គ្រូពេទ្យ​ប្រធានាធិបតី​លោក SEAN CONLEY បាន​ឲ្យ​ដឹង​នៅ​មន្ទីរពេទ្យ​យោធា WALTER REED ថា សុខភាព​របស់​លោក​ត្រាំ​បាន​ធ្លាក់​ចុះ​ដុនដាប កាលពី​ថ្ងៃ​ទី​២ តុលា​នៅ​សេត​វិមាន រហូត​​ដល់​ថ្នាក់​ប្រើ​អុក​ស៊ី​ហ្សែ​ន​ជំនួយ ក្នុង​រយៈពេល​ប្រមាណ​ជា​១​ម៉ោង ។ ប្រធានាធិបតី​អាយុ​៧៤​​ឆ្នាំ​ក៏​មាន​អាកា​រៈ​គ្រុនក្ដៅ​ និង​ក្អក ​ហើយ​ទីបំផុត​ត្រូវ​ប្រញាប់​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​នា​យប់​ថ្ងៃ​ទី​២ តុលា ។

វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ថា ខ្ញុំ​មានការ​បារម្ភខ្លាច​សុខភាព​ប្រធានាធិបតី​ចុះ​ដុនដាប​ឆាប់រហ័ស
ដូច្នេះ​ខ្ញុំ​ស្នើ​ដល់​ប្រធានាធិបតី​ឲ្យ​ប្រើ​អុក​ស៊ីហ្សែ​ន​ជំនួយ ។ លោក​អះអាង​ទៀត​ថា​ ប៉ុន្តែ​លោក​ត្រាំ​មិន​ដង្ហក់​ឡើយ ។ លោក​វេជ្ជបណ្ឌិត​បាន​ទទួលស្គាល់ថា លោក​មិន​លាតត្រដាង​ពី​ឧប្បត្តិហេតុ​នោះ​នាគ្រា​ដំបូង ដើម្បី​សម្ដែង​រូបភាព​សុទិដ្ឋិនិយម ។ ទោះបី​យ៉ាងណា​នាយក​ខុ​ន្ទ​កាល័យ​ប្រធានា​​ធិបតី លោក MARK MEADOWS ពេល​នោះ បាន​ប្រាប់​ដល់​បណ្ដា​អ្នកកាសែត​ថា ២៤​ម៉ោង​មុន​នេះ​ ពិតជា​ពេល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​បំផុត ។

នា​ថ្ងៃ​ទី​៣ តុលា ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ប្រធានាធិបតី​ប្រើថ្នាំ​ទី​៣ ​គឺ​ថ្នាំ DEXAMETHASONE ជា​ថ្នាំ​មាន​ប្រសិទ្ធភាព​ប្រឆាំង​រូបភាព​ធ្ងន់ធ្ងរ​នៃ COVID-19 បន្ថែម​លើ​ថ្នាំ​ប្រឆាំង​វីរុស REM
DESIVIR ​ដែល​ឲ្យ​លោក​ប្រើ​តាំងពី​ថ្ងៃ​ទី​២ តុលា​មក ។

ក្រុម​គ្រូពេទ្យ​ប្រធានាធិបតី​និយាយ​ថា រៀបចំ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក​ត្រាំ មក​កាន់​សេត​​វិមាន​វិញ បន្ត​ការ​ព្យាបាល​នៅ​ទីនោះ ជា​ពិសេស​បន្ត​ប្រើ​ថ្នាំ REMDESIVIR ចាក់​តាម​សរសៃ​រយៈពេល​៥​ថ្ងៃ​ទៀត ។

ទោះបី​យ៉ាងណា ​គ្រូពេទ្យ​ប្រធានាធិបតី​បដិសេធ មិន​និយាយ​ពី​ស្ថានភាព​សួត​របស់​លោក​ត្រាំ​ឡើយ ដែល​នោះ​ជា​បញ្ហា​ចោទ​មួយ​ធ្ងន់​ដែរ​ ចំពោះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។ លោក​គ្រាន់​តែ​ពោល​ថា យើង​តាមដាន​ពិនិត្យ​ហ្មត់ចត់ ។

ប្រមុខ​សេត​វិមាន​ផ្ទាល់​ខិតខំ​បង្ហាញ​ពលរដ្ឋ​អា​មេ​រិ​ក​ពី​ស្ថានភាព​សុខភាព​របស់​លោក ដោយ​ផ្សាយ​​រូបភាព​នានា ពី​លោក​បន្ត​ធ្វើការ​ក្នុង​មន្ទីរពេទ្យ និង​មាន​ផ្សាយ​វី​ដេ​អូ​មួយ​តាម TWITTER កាលពី​យប់​ថ្ងៃ​ទី​៣ តុលា​ថា រូប​លោក​ចាប់ផ្ដើម​វិល​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ​ហើយ ។ លោក​ថា
គេ​មិនដឹង​ចំពោះ​អ្វី​ដែល​កើត​មាន​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ឡើយ តែ​ខ្ញុំ​សន្មត់​ថា​នោះ​ជា​ការ​ធ្វើ
តេស្ត​ដោយ​ពិតប្រាកដ ។ លោក​ត្រាំ​បាន​ចេញក្រៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី​៤ តុលា​ ជិះ​តាម​រថយន្ត ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​បណ្ដា​អ្នកគាំទ្រលោក​នៅ​ខាងក្រៅ​ពេទ្យ មុន​ពេល​វិល​មក​កាន់​មន្ទីរពេទ្យ​វិញ ។ ពេល​នោះ​លោក​ថា​ លោក​យល់​ដឹង​កាន់តែ​ច្រើន​ហើយពី COVID-19 ។

ការ​ចេញ​ក្រៅ​របស់​លោក​ត្រាំ​នោះ​នាំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​និង​ការ​រិះគន់​ពី​សំណាក់​បណ្ដា​អ្នក​ជំនាញ​ការ​ខាង​សុខាភិបាល ។ បណ្ដា​អ្នក​រិះគន់​និយាយ​ថា បែប​នោះ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជា​​ពិសេស​ដល់​បណ្ដា​ភ្នាក់ងារ​សម្ងាត់​តាម​ការពារ​ប្រធានាធិបតី ដែល​ពួក​គេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដោយ​ឥតប្រយោជន៍ ។

ចំណែក​គូប្រជែង​លោក​ត្រាំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី លោក JOE BIDEN ធ្វើតេស្ត​ឃើញ​លទ្ធផល​អ​វ្ជ្​មាន​នៃ​វីរុស ។ លោក​កាលពីស​ប្ដា​ហ៍​មុន​បាន​ចូលរួម​ក្នុង​ការ​ជួប​ដេញដោល​គ្នា​តាម​ទូរទស្សន៍​លើក​ដំបូង​ជាមួយ​លោក​ត្រាំ ដោយ​មិន​មាន​ពាក់​ម៉ាស​ពេល​ដេញដោល​គ្នា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ