ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណាដែរហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគាជាតិនៃកម្ពុជានៅថ្ងៃទី ៥ខែតុលា ឆ្នាំ…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀល ខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ជាងគេ ថាតើមានអត្រាយ៉ាងណា ។ ធនាគាជាតិនៃកម្ពុជានៅថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤១០៦ រៀល និង ១អឺរ៉ូ ទិញចូល ៤៨១៥ រៀល លក់ចេញ ៤៨៦៣ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥០ រៀល ហើយ លក់ចេញ ២៩៨០ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦០៥ រៀល លក់ចេញ ៦១១ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៩០ រៀល លក់ ចេញ ៣៩២៩ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៥៣ រៀល លក់ចេញ ៣៥៦ រៀល ។

ដោយឡែកសម្រាប់ប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លារ ទិញចូល ៣០១៣ រៀល លក់ចេញ ៣០៤៣ រៀល ខណៈ ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល ហើយ ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ