ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រកួត​ទាំងស្រុង​នៃ​ពានរង្វាន់​បាល់ទាត់​លី​គ​លំដាប់​ទី​2​កម្ពុជា​រដូវ​កាល​2020

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ជម្រើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​លី​គ​លំដាប់​ទី​២​កម្ពុជា​-Cambodian Second League​រដូវ​កាល​២០២០​បាន​បើក​ដំណើរការជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៣ តុលា ដោយមាន​១០​ក្រុម​ចូលរួម​ប្រកួត​។ ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លី​គ​លំដាប់ទី​២​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុ​ជាមួយ​នេះ​តាម​កម្មវិធី​ដែល​អ្នក​យក​ព័ត៌មាន​ទទួល​បាន​នឹង​ត្រូវ​ចំណាយពេល​ប្រកួត​៩​ស​ប្ដា​ហ៍ស្មើនឹង​៤៥​ប្រកួត មុន​នឹង​បន្ត​ទៅ​វគ្គ​ប្រជែង​ជើងឯក​សម្រាប់​ក្រុម​ខ្លាំង​ទាំង​៤ (Top…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ជម្រើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​លី​គ​លំដាប់​ទី​២​កម្ពុជា​-Cambodian Second League​រដូវ​កាល​២០២០​បាន​បើក​ដំណើរការជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៣ តុលា ដោយមាន​១០​ក្រុម​ចូលរួម​ប្រកួត​។

ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លី​គ​លំដាប់ទី​២​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុ​ជាមួយ​នេះ​តាម​កម្មវិធី​ដែល​អ្នក​យក​ព័ត៌មាន​ទទួល​បាន​នឹង​ត្រូវ​ចំណាយពេល​ប្រកួត​៩​ស​ប្ដា​ហ៍
ស្មើនឹង​៤៥​ប្រកួត មុន​នឹង​បន្ត​ទៅ​វគ្គ​ប្រជែង​ជើងឯក​សម្រាប់​ក្រុម​ខ្លាំង​ទាំង​៤ (Top 4) ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ ខណៈ​កម្មវិធី​ប្រកួត​ក៏​ត្រូវ​បាន​បង្ហាញ​ទាំងស្រុង​ផង​ដែរ សម្រាប់​ជា​ព័ត៌មាន​ក្នុង​ការ​តាមដាន​ជា​ប្រចាំ​ស​ប្ដា​ហ៍​។

សមាសភាព​ក្រុម​ចំនួន​១០​ដែល​ចូលរួមប្រកួត​ដណ្ដើម​ពាន​ខាងលើ​រួម​មាន ក្រុមកោះកុង​អែ​ហ្វ​ស៊ី​, សមាគម​កីឡាបាល់ទាត់​ខេត្តព្រៃវែង​, ក្រុម​អាយ​អេស​អាយ ដង្កោ​សែន​ជ័យ​, ក្រុម​សៀមរាប អែ​ហ្វ​ស៊ី, ក្រុមឬ​ទ្ធី​សែន​, ក្រុម​ខេត្តស្វាយរៀង​, ក្រុមខេត្តកំពង់ស្ពឺ​, ក្រុម​ខេត្ត​ត្បូងឃ្មុំ​, ក្រុម​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ក្រុម​យុវជន​សមាគម​កីឡា​កង​យោធពលខេមរ​ភូមិន្ទ អាយុ​ក្រោម​២១​ឆ្នាំ​។

ក្នុង​ការ​ប្រកួត​បើក​ឆាក​ដំបូង​មានការ​ស៊ុតបញ្ចូល​ទី​គ្រប់​គូ​ដោយ​ក្រុស​មា​គម​កីឡា​បាល់ទាត់​ខេត្តព្រៃវែង រកបាន​ច្រើន​គ្រាប់​ជាងគេ ដោយ​យកឈ្នះ​ក្រុម​ឬ​ទី្ធ​សែន ១១ ទល់ ២ នា​កីឡដ្ឋាន​ខេត្តព្រៃវែង ។ ក្រៅពី​គូ​នេះក៏​មានការ​ប្រកួត​គូ​ផ្សេង​ៗ​ទៀត​ផង​ដែរ​ដូច​ជាក្រុម​កោះកុង​អែ​ហ្វ​ស៊ី​ឈ្នះ​ក្រុម​ខេត្ត​កំពង់ស្ពឺ​១-0 ។ ក្រុម​ខេត្ត​ត្បូងឃ្មុំ​ចាញ់​ក្រុម​យុវជនអាយុ​ក្រោម​២១​ឆ្នាំ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន០-៤ ។ ក្រុម​អាយ​អេស​អាយ ដង្កោ​សែនជ័យ ឈ្នះ​ក្រុម​សៀមរាប អែ​ហ្វ​ស៊ី ១-០ និង​ក្រុម​ខេត្តស្វាយរៀង ចាញ់​ក្រុម​យុវជន​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ ៥-៦​។

គួរ​រំលឹក​ថា ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​លី​គ​លំដាប់​ទី​២ កម្ពុជា បាន​ចាប់ផ្ដើម​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​មាន​៩​ក្រុម​ចូលរួម​ប្រកួត ហើយ​ពាន​ជើងឯក​បាន​ទៅ​ក្រុម​គី​រី​វង់​សុខ​សែន​ជ័យ ។ នៅ​រដូវ​កាល​ទី​២ឆ្នាំ​២០១៧ មាន​៧​ក្រុម​ចូលរួម​ប្រកួត ហើយពាន​ជើងឯក​គឺ​បាន​ទៅ​លើ​ក្រុម​វិសាខា ។ ដោយឡែក​នៅ​រដូវ​កាល​២០១៨, ២០១៩ ខកខានមិន​អាច​រៀបចំ​ដំណើរការ​ទៅ​បាន​ដោយ​មិនដឹង​មូលហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ