ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយដឹងឃាត់ខ្លួន មាន​ពាក្យ​បណ្តឹង​​​​ប្តឹង​លើ​ជន​​នេះចូលមក​ជា​ហូរ​ហែ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​៖ ​កម្មករ​សំណង់​ម្នាក់​ដែល​ក្លែងខ្លួន​ជា​ថៅកែ​ដី​ឡូ​តិ៍​រកស៊ី​បោកប្រាស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​បន្ទាប់​ពី​ជន​នេះ​បាន​ក្លែង​ឯកសារ​សាធារណៈ​បន្លំ​ភ្នែក​សមត្ថកិច្ច​និង​មហាជន​។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​រួច​មក​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​ឆបោក​ក្នុង​ករណី​ទិញ​លក់​ដី​ឡូ​តិ៍​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជា​ហូរហែ​ទៅ​លើ​ជនសង្ស័យ​នេះ​ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​។ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ក្លែងខ្លួន​ជា​ថៅកែ​ដី​ឡូត៍ ពូកែ​ប្រើ​ល្បិច​បោក​និង​លក់​ដី​ឣោ​យ​ប្រជាពលរដ្ឋនេះ​…

ខេត្ត​កំពង់ស្ពឺ​៖ ​កម្មករ​សំណង់​ម្នាក់​ដែល​ក្លែងខ្លួន​ជា​ថៅកែ​ដី​ឡូ​តិ៍​រកស៊ី​បោកប្រាស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​បន្ទាប់​ពី​ជន​នេះ​បាន​ក្លែង​ឯកសារ​សាធារណៈ​បន្លំ​ភ្នែក​សមត្ថកិច្ច​និង​មហាជន​។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​រួច​មក​ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​ឆបោក​ក្នុង​ករណី​ទិញ​លក់​ដី​ឡូ​តិ៍​បាន​មក​ដាក់​ពាក្យបណ្ដឹង​ជា​ហូរហែ​ទៅ​លើ​ជនសង្ស័យ​នេះ​ បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ក្លែងខ្លួន​ជា​ថៅកែ​ដី​ឡូត៍ ពូកែ​ប្រើ​ល្បិច​បោក​និង​លក់​ដី​ឣោ​យ​ប្រជាពលរដ្ឋនេះ​ បានអួតអាង​ខ្នង​ថា​មាន​ខ្នង​អ្នកធំ ក្នុង​ការ​រកស៊ី​លក់​ដី​ឡូ​តិ៍​នេះ​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឣ្ន​ករង​គ្រោះជា​ច្រើន​នាក់ ​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​ទៅ​លើ​ជនសង្ស័យ​ថា​ បាន​ឆ​បោក​​យក​លុយ​ពី​ពួក​គាត់​រឿង​លក់​ដី​ឡូ​តិ៍​ ដែល​ទីបំផុត គឺ​ជន​នេះ​គ្មាន​ដី​ឱ្យ​ពួក​គាត់​នោះ​ទេ​។​

ក្នុង​ពាក្យបណ្ដឹង ​គឺ​ជន​រង​គ្រោះ​ទាំងអស់​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឯការ​អម​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ក្រៅពី​រង​បណ្ដឹង​រឿង​ឆបោក​រួច​មក​ជនសង្ស័យ​រូប​នេះ​ពាក់ព័ន្ធ​និង​ករណី​ក្លែង​ឯកសារ​សាធារណ​:​មួយ​ករណី​ទៀត​។ ប្រភព​បន្ត​ថា​ មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ គឺ​កាលពី​ថ្ងៃ​ទ១៨ ​ កញ្ញា​ វេលា​ម៉ោង១១ ជនសង្ស័យ​បាន​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ​ក្កិ​នៅផ្ទះ​ពួកម៉ាក់​របស់​គេ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​កែវ​ឧត្តម​ឃុំ
​ត្រ​ពាង​គង ​រហូត​ស្រវឹង​ក៏​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 4 ។ លុះ​មក​ដ​ល់កន្លែង​សាងសង់​ផ្លូវ​ល្បឿន​ ជនសង្ស័យ​បាន​បើករថយន្ត​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ហើយ​ទុក​រថយន្ត​ចោល​នៅ​ទីនោះ ដោយ​មិនឃើញ​មាន​ម្ចាស់​មក​យក​សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​វល្លិ​ស ​ដើម្បី​ទទួលយក​ទៅ​វិញ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា​ ដោយ​ខ្លួន​ចង់បាន​រថយន្ត​ត្រឡប់​ទៅ​វិញ​ តែ​មិន​មាន​ឯកសារ​ក៏​មានគំនិត​ក្លែង​ឯកសារ ​ដើម្បី​យក​រថយន្ត​ទៅ​វិញ​បាន​យក​លិខិត​កោះហៅ​របស់​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ ដែល​បាន​កោះហៅ​ខ្លួន​ទៅ​បំភ្លឺ​យក​ទៅ​បង្ហាញ​លោក​អធិការ​នគរបាល​ស្រុក​សំរោង​ទង​ដោយ​កុហក​ថា​ បាន​យល់ព្រម​ប្រគល់​រថយន្ត​ឲ្យ​ខ្លួន​វិញ​ហើយ​រូបគេ​បាន​ក្លែង​ឯកសារ​ពាក់ព័ន្ធ​នឹង​រថយន្ត​ទៅ​បង្ហាញ​លក់​អធិការ​ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី ២ ​តុលា ​វេលា​ម៉ោង១២ និង១៥នាទី​សំណង់​(​ជា​ជនសង្ស័យ​)​អាយុ២៦ឆ្នាំ​ បាន​យក​ឯក​សារ​មក​អធិការដ្ឋាន​​នគរបាល​ស្រុក​សំរោង​ទង ​ដើម្បី​ស្នើ​សុំ​យក​រថយន្ត​របស់​ខ្លួន​សេរី​ឆ្នាំ​២០០៤​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2ai7764​ ដែល​បាន​បើក​ធ្លាក់​ប្រឡាយ​កាលពី​ថ្ងៃ​ទី ១៨ កញ្ញា​ ​រួច​មក ​និង​ពិនិត្យ​ឃើញ​ថា ឯកសារ​ដែល​ជនសង្ស័យ​កាន់​យក​មក​មិន​ប្រក្រតី​ពេល​បោះ​ឆ្នោត​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ​ ដើម្បី​ឃាត់ខ្លួន​តែ​ម្ដង​។​

បន្ទាប់​ពី​ឃាត់ខ្លួន​ស្រាប់តែ​បែកធ្លាយ​មាន​ជន​រង​គ្រោះ​ដឹង​មក​ប្ដឹង​ចោទប្រកាន់​ជន​សង្ស័យ​​រូប​នេះ ​ពី​បទ​ឆបោក​ពួក​គាត់​ក្នុង​ករណី​លក់​ដី​ឡូត៍​ខ្យល់​ ។ លោក​​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ ​ការ​សាកសួរ​ជន​រង​គ្រោះ​និង​ស្ដាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក​នៅ​ថ្ងៃ​ទី០៤​ តុលា ​នេះ ​សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​០២ តុលា ២០២០ ឈ្មោះ ង៉ែត សី​ណ​ង់ ភេទ​ប្រុស ​ឣា​យុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភែ​ក ​ឃុំ​ស្រង់ ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​នគរបាល​ខេត្តកំពង់​ស្ពឺ​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ក្លែង​ឯកសារ​ជា​សាធារណៈ​មក​បន្លំ​យក​រថយន្ត នៅ​អធិ​ការ​ដ្ឋាន​​នគរបាល​ស្រុក​សំរោង​ទង ។ ក្រៅពី​នេះ ឈ្មោះ​ង៉ែត សី​ណ​ង់ នៅ​មាន​ប្រជា​ពលរដ្ឋ​ប្តឹង​ពាក់ព័ន្ធ​រឿង​ដី​ជា​ច្រើន​ករណី​ទៀត ៕

អត្ថបទសរសេរ ដោយ