ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លោក​ត្រាំ​រក​ឃើញ​កើត​កូ​វី​ដ​-១៩ ជម្រុញ​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ​ភាគហ៊ុនអា​មេ​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​៖ វិនិយោគិន​កំពុង​ពិនិត្យ​មើល​ថា​តើ​ការ​ធ្លាក់​ចុះ​នៃ​សុខភាព​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ អាច​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ទ្រព្យសម្បត្តិ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​យ៉ាងណា ដោយសារ​តែ​មេដឹកនាំ​សហរដ្ឋអាមេរិក​និង​ជំទាវ​ទី​១ អា​មេ​រិ​ក​នាង មេ​ឡា​នៀរ ត្រាំ (Melania…

សហរដ្ឋអាមេរិក​៖ វិនិយោគិន​កំពុង​ពិនិត្យ​មើល​ថា​តើ​ការ​ធ្លាក់​ចុះ​នៃ​សុខភាព​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ អាច​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ទ្រព្យសម្បត្តិ​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​យ៉ាងណា ដោយសារ​តែ​មេដឹកនាំ​សហរដ្ឋអាមេរិក​និង​ជំទាវ​ទី​១ អា​មេ​រិ​ក​នាង មេ​ឡា​នៀរ ត្រាំ (Melania Trump) នៅ​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជម្ងឺឆ្លង​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Reuters ថ្ងៃ​ទី ៤ តុលា​ឆ្នាំ ២០២០ ។

រហូត​មក​ដល់​ពេល​នេះ​ទីផ្សារ​ពិតជា​គួរ​អោយ​ព្រួយបារម្ភ​គួរ​ឲ្យ​កត់សំគាល់​៖ ក្តី​សង្ឃឹម​នៃ​ការ​ឈាន​ទៅ​រក​ការ​ពិភាក្សា​ក្នុង​ចំណោម​សមាជិក​សភា​អា​មេ​រិ​ក​ស្តី​ពី​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​មួយទៀត​បាន​ធ្វើ​ឱ្យ​ការ​លក់​ភាគហ៊ុន​នៅ​ថ្ងៃ​សុក្រ​ធ្លាក់​ចុះ ដោយ​ក្នុង​នោះ S&P 500 បាត់បង់​តិច​ជាង ១% ខណៈ​ដែល​ទ្រព្យសម្បត្តិ​មួយ​ចំនួន​មាន​តម្រូវការ​ធ្លាក់​ចុះ​ផង​ដែរ ។

យ៉ាងណាមិញ ព័ត៌មាន​អំពី​ការ​ចូល​មន្ទីរពេទ្យ​របស់​លោក ត្រាំ នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​នៅ​ខាងក្រៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ជា​កន្លែង​ដែល​គាត់​នៅ​បន្ត​សម្រាក​ព្យាបាល​កាល​ថ្ងៃ​សៅរ៍ ទី ៣​ខែតុលា ត្រូវ​បាន​លាតត្រដាង បន្ទាប់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​នោះ ។

ទោះ​យ៉ាងណា វិនិយោគិន​ជា​ច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំង​ថា​ការ​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​របស់​លោក ត្រាំ ក្នុង​រយៈពេល​តិច​ជាង​មួយ​ខែ​មុន​ពេល​ដែល​ជនជាតិ​អា​មេ​រិ​ក​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី ៣ ខែវិច្ឆិកា​ខាង​មុខ អាច​ធ្វើ​ឱ្យ​ផ្សារភាគហ៊ុន​អា​មេ​រិ​កមួយ ដែល​ថ្មី​ៗ​នេះ​ទទួល​បាន​លទ្ធផល​អាក្រក់​បំផុត​ចាប់តាំងពី​ការ​លក់​របស់​ខ្លួន​នៅ​ក្នុង​ខែមីនា ខណៈ​ពេល​ដែល​មាន​ភាព​ច្របូកច្របល់ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​។

លោក Willie Delwiche អ្នក​យុទ្ធសាស្ត្រ​វិនិយោគ​នៅ Baird មាន​ប្រសាសន៍​ថា​ប្រសិនបើ​សុខភាព​របស់​ប្រធានាធិបតី​ស្ថិត​ក្នុង​គ្រោះថ្នាក់ វា​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ពេក​នៅ​ក្នុង​ស្ថានភាព​ទីផ្សារ​ដែល​កំពុង​មិនល្អ​ស្រាប់​» ។

លទ្ធផល​ផ្សេង​ៗ​ដែល​វិនិយោគិន​បច្ចុប្បន្ន​កំពុង​ផ្តោត​លើ​នោះ គឺ​ការ​តាមដាន​សុខភាព​និង​ថេរវេលា​នៃ​ការ ជា​សះស្បើយ​ភ្លាម​ៗ​របស់​ត្រាំ ព្រោះថា​ពេល​នេះ​លោក​ត្រាំ កំពុង​តែ​ប្រយុទ្ធ​ទៅ​នឹង​ជំងឺ ឬ​ការ​ស្លាប់ ដែល​បង្ក​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​និង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​នៅ​ទូ​ទាំង​ទីផ្សារ​អា​មេ​រិ​ក​និង​ពិភពលោក ។

វិនិយោគិន​មួយ​ចំនួន​បាន​និយាយ​ថា​ប្រសិនបើ​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​មាន​ដដែល​នោះ​បច្ចេកវិទ្យា​និង​ទីផ្សារ​ស្តុក ដែល​នាំ​ឱ្យ​មានការ​ប្រមូលផ្តុំ​នៅ​ឆ្នាំ​នេះ អាច​ងាយ​រង​គ្រោះ​ដោយ​ការ​ធ្លាក់​ចុះ​ដោយ​ប្រការ​ណាមួយ ។ ក្រុមហ៊ុន​បច្ចេកវិទ្យា Nasdaq បាន​ធ្លាក់​ចុះ​ជាង ២ ភាគរយ​កាលពី​ថ្ងៃ​សុក្រ​ដែល​ជា​ការ​ធ្លាក់​ចុះ​ទ្វេ​ដង​នៃ​ការ​ធ្លាក់​ចុះ​របស់ S&P 500 ។

ការ​ផ្តោតអារម្មណ៍​របស់​វិនិយោគិន​នៅ​ក្នុង​ស្តុក​បច្ចេកវិទ្យា​ធំ​ៗ ក៏​បាន​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ផង​ដែរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​របស់​ពួក​គេ​លើ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ទីផ្សារ​ទូលំទូលាយ​។ ក្រុមហ៊ុន​ស្រាវជ្រាវ​ធំ ៗ ចំនួន ៥ គឺ​សហរដ្ឋអាមេរិក​គឺ​ក្រុមហ៊ុន Google Alphabet, Amazon, Apple, Facebook និង Microsoft ដែល​មាន​ចំនួន​ជិត ២៥ ភាគរយ​នៃ​មូល​ធនប័ត្រ​ទីផ្សារ​របស់ S&P 500 ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Oxford Economics ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ