ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ផ្សឹកព្រះ​​សង្ឃ​ខ្មែរ​១០​អង្គ​ ក្រោយ​ឆ្លង​ដែន​ខុសច្បាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រះសង្ឃ​ខ្មែរ​ចំនួន​១០​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ផ្សឹក​នៅ​ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​ការ​​ចេញផ្សាយ​លើ​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​កាលពី​ថ្ងៃ​ទី​៤​ តុលា​ ​ឆ្នាំ​២០២០​។​ គេ​ពុំ​ដឹង​ថា​ព្រះសង្ឃ​ទាំង​១០​អង្គ​ខាងលើ​នោះ​ជា​សង្ឃ​ពិតប្រាកដ​ ​ឬ​ក្លែងក្លាយ​នោះ​ទេ​…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ព្រះសង្ឃ​ខ្មែរ​ចំនួន​១០​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ផ្សឹក​នៅ​ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ នេះ​បើ​យោង​តាម​ការ​​ចេញផ្សាយ​លើ​គេហទំព័រ​និង​កាសែត​ក្នុងស្រុក​ថៃ​មួយ​កាលពី​ថ្ងៃ​ទី​៤​ តុលា​ ​ឆ្នាំ​២០២០​។​

គេ​ពុំ​ដឹង​ថា​ព្រះសង្ឃ​ទាំង​១០​អង្គ​ខាងលើ​នោះ​ជា​សង្ឃ​ពិតប្រាកដ​ ​ឬ​ក្លែងក្លាយ​នោះ​ទេ​ ប៉ុន្តែ​កន្លង​មក​ភាគី​ថៃ​តែង​ចាប់​បាន​សង្ឃ​ក្លែងក្លាយ​បញ្ជូន​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថែម​ទាំង​ដឹក​ក្នុង​រថយន្ត​ទ្រុង​ដូច​ជា​គ្រហស្ថ​ទៀត​ផង​។​

យោង​តាម​កា​រ​សាកសួរ​ ព្រះសង្ឃ​ទាំង​១០​អង្គ​ខាងលើ​ ក្រោយ​ឆ្លង​ព្រំដែន​បាន​ជិះ​ម៉ូតូឌុប​ទៅ​រក​រថយន្ត​ជិះ​​ប្រុង​ឆ្ពោះទៅ​វត្ត​មួយ​នៅ​ក្រុង​បាងកក​ដើម្បី​បិណ្ឌបាត​រក​ប្រាក់​និង​ទេសចរ​ ។

​ទោះជា​យ៉ាងណា​ ករណី​នេះ​សមត្ថកិច្ច​ថៃ​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​៣​នាក់​ដែល​យក​រថយន្ត​មក​ចាំ​ទទួល​ព្រះសង្ឃ​ទាំងអស់​នៅ​ចំណុច​កើតហេតុ​ផង​ដែរ ​។ ​ព្រះសង្ឃ​ទាំង​១០​អង្គ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ក្នុងស្រុក​គោក​ធ្យូង​ផ្សឹក​ដើម្បី​ចាត់ការ​បន្ត​ ។ ​ចំណែក​ជនជាតិ​ថៃ​៣​នាក់​​ត្រូវ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​​តាម​ផ្លូវច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ