ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​មាន​វិធានការ​ចំពោះ​សត្វ​គោ​ទាំងនេះ​ផង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ក៏​ដូច​បងប្អូន​អ្នក​ធ្វើ​ដំណើរ សូម​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​ចំពោះ​សត្វ​គោ​ទាំង​អស់នេះ​ផង ដោយ​មានការ​កត់សម្គាល់​ឃើញ​ថា សត្វ​គោ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​ម្ចាស់​ប្រលែង​ឱ្យ​ដើរ​ស៊ី​ស្មៅ​មក​កម្សាន្ត​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ជា​ពិសេស​នៅ​រង្វង់​មូល​នេះ​តែ​ម្ដង​។ ទីតាំង​ផ្លូវ​៦០​ម៉ែត្រ ហៅ​ថា​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ​អាន…

ខេត្តសៀមរាប ៖ ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ក៏​ដូច​បងប្អូន​អ្នក​ធ្វើ​ដំណើរ សូម​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​ចំពោះ​សត្វ​គោ​ទាំង​អស់នេះ​ផង ដោយ​មានការ​កត់សម្គាល់​ឃើញ​ថា សត្វ​គោ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​ម្ចាស់​ប្រលែង​ឱ្យ​ដើរ​ស៊ី​ស្មៅ​មក​កម្សាន្ត​នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ជា​ពិសេស​នៅ​រង្វង់​មូល​នេះ​តែ​ម្ដង​។ ទីតាំង​ផ្លូវ​៦០​ម៉ែត្រ ហៅ​ថា​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ​អាន ស្ថិត​ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

ផ្លូវ និង​តំបន់​ចំណុច​នេះ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ចំពោះ​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​គ្រួសារ​ម្នាក់ ដែល​មានឈ្មោះ សិទ្ធិ អាយុ​៥៤​ឆ្នាំ រស់នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ពួក​គេ​បើកឡាន​ដឹក​កូន​ប្រពន្ធ​ដើរ​លេង​តែង​បានឃើញ​សត្វ​គោមួយ​ចំនួន នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ​នេះ គ្មាន​ការ​ចង ឬ​ក៏​មានការ​ទទួលខុសត្រូវ​ពី​ម្ចាស់​គោ​នោះ​ឡើយ​។

ព្រោះ​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ មាន​អ្នកដំណើរ​ខ្លះ បើក​លឿន អ្នកដំណើរ​ខ្លះ​បើក​យឺត ខណៈ​ពេល​នោះ​ខ្លាច​សត្វ​គោ​រត់​ដេញ​គ្នា អាច​បណ្តាល​ឱ្យ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​ក៏​មានការ​ខូចខាត​ផង​ដែរ តើ​បាន​នរណា​ជា​អ្នក​ទទួលខុសត្រូវ​។ ជា​រៀងរាល់ថ្ងៃ ដោយ​ម្ចាស់​តែង​បណ្ដោយ​ឱ្យ​សត្វ​គោ​ដើរ​ឆ្លងផ្លូវ​គ្រប់​ទីកន្លែង​នៅ​ក្បែរ​សាលា ខេត្ត ឬ ផ្លូវ​៦០​ម៉ែត្រ និង​បាន​ទៅ​ស៊ី​ស្មៅ​ដែល​អាជ្ញាធរ​បាន​ដាំ​លម្អ​ផង​ដែរ​។

លោក សិទ្ធិ បាន​សំណូម​ដល់​ម្ចាស់​គោ ក៏ ដូច​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​អប្សរា ជួយ​មើល​សត្វ​គោ​ទាំងនេះ​ផង​កុំឱ្យ​វា​ដើរ​ប្រសេច ប្រសាច​ពេញ​តែ​ផ្លូវ អាច​មាន​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​ជាក់​ជា​មិន​ខាន​។ ករណី​នេះ​អាជ្ញាធរ​ដែល​គ្រប់គ្រង​តំបន់​ខាងលើ​ហាក់បី​មិន​ចាប់អារម្មណ៍​ឡើយ​។ ទោះ​យ៉ាងណា​ប្រជាពលរដ្ឋ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ដែល​មានការ​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​រឿង​ផង​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ